
សុខភាព៖ នៅពេលលោកអ្នកចុះខ្សោយកម្លាំងសាច់ដុំ ឬស្វិតសាច់ដុំ ឈឺចុករោយ តាមសាច់ដុំ ស្ពឹកស្រពន់ ទទួលអារម្មណ៍ថា ក្ដៅ ឬក្រហាយ និងមានអារម្មណ៍ថា ដូចជាមានស្រមោចវារលើ ឬម្ជុលចាក់ ទាំងនេះ គឺជារោគសញ្ញានៃជំងឺប្រព័ន្ធប្រសាទក្រៅ។ នេះបើយោងតាមការចុះផ្សាយក្នុងផេកមន្ទីរពេទ្យកាល់ម៉ែត...។

មន្ទីរពេទ្យកាល់ម៉ែត គូសបញ្ជាក់ថា រោគសញ្ញាដែលបានរៀបរាប់ខាងលើនេះ អាចកើតមាននៅលើដៃ ជើង ឬពេញទាំងដងខ្លួន។ ជំងឺប្រព័ន្ធប្រសាទក្រៅ ស្ដែងឡើងក្នុងរូបភាពច្រើនបែបដែលអ្នកជំងឺ និងគ្រូពេទ្យក្រៅពីជំនាញខាងប្រព័ន្ធប្រសាទ អាចមិនបានគិតដល់ និងងាយមើលរំលង។ អ្នកជំងឺជាច្រើនអាចត្រូវចំណាយថវិកា និងពេលវេលាច្រើន ដើម្បីរកមូលហេតុ និងវិធីសាស្ដ្រព្យាបាល។

ដូច្នេះ ប្រសិនបើលោកអ្នកមានរោគសញ្ញាទាំង៤នេះ សូមមកទទួលសេវាពិគ្រោះជំងឺជាមួយគ្រូពេទ្យជំនាញជំងឺប្រព័ន្ធប្រសាទ ដែលមានបទពិសោធខ្ពស់ច្រើនឆ្នាំក្នុងការងារ និងដោយមានជំនួយការពិនិត្យពិគ្រោះតាមរយៈម៉ាស៊ីនអេឡិចត្រូណឺរូមីញ៉ូក្រាម ដែលជាឧបករណ៍វេជ្ជសាស្ត្រស្វែងរកជំងឺប្រព័ន្ធប្រសាទ និងវិបត្តិសាច់ដុំ បានឆាប់រហ័ស ច្បាស់លាស់ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕



