​អាយុ៦៥​ឆ្នាំជាវ័យងាយ​នឹង​​ចុះ​ខ្សោយ​ និង​ទ្រុឌទ្រោម! សូមសាងទម្លាប់​ល្អ​ៗ​ទាំង៦នេះ​ ដើម្បី​ជួយឱ្យ​រាងកាយ​រឹងមាំ​ និងសុខភាពល្អ
S
Sreyleak Yith
2 ម៉ោងមុន

សុខភាព៖ វ័យ​៦៥​ឆ្នាំ​ សុខភាពរាងកាយងាយ​នឹងចាប់ផ្តើម​ទ្រុឌទ្រោម​ ទើបការ​ថែទាំ​សុខភាព​គឺ​ជា​រឿង​សំខាន់​ណាស់​។ ចំពោះទម្លាប់ល្អៗដែលត្រូវធ្វើក្នុងវ័យនេះដើម្បី​ធានា​ថា ទទួល​បាន​សុខភាព​ល្អ ​ និង​រាងកាយ​រឹងមាំ ​គឺមាន៦យ៉ាងដូចខាងក្រោម។

១.តាមដាន​មុខងារ​រាងកាយ​ឱ្យ​បាន​ដិតដល់​៖ សូមកត់​សម្គាល់​​នូវ​អ្វី​ដែល​​មាន​ភាព​ខុស​ប្លែកលើរាងកាយ ​​ ប្រសិនបើ​​​មាន​រោគ​សញ្ញា​មិន​ប្រក្រតី​​ណាមួយ សូមទៅ​ជួប​ជាមួយ​​គ្រូពេទ្យ​ភ្លាម​ៗ​​ ​ និងត្រូវ​​អនុវត្ត​វិធានការ​សុខភាព​​ ដើម្បី​ការពារ​ខ្លួន​ឱ្យ​មាន​សុខភាព​ល្អតាមការណែនាំរបស់អ្នកជំនាញ​។ ២.អនុវត្ត​តាម​កាលវិភាគ​ឱ្យបាន​ខ្ជាប់ខ្ជួន​៖​ មាន​ពេល​ទំនេរ​ច្រើន ប៉ុន្តែ​​ប្រសិនបើ​​មិន​សូវ​ធ្វើ​អ្វី​សោះ​ ​អាច​នឹង​មាន​អារម្មណ៍​អសកម្ម ​ និង​ខ្ជិល​ច្រអូស​។​ដូច្នេះ​ហើយ​ ​ត្រូវកំណត់​កាលវិភាគ​ប្រចាំ​ថ្ងៃ​ ឱ្យ​​បាន​ច្បាស់លាស់​ និង​ធ្វើ​សកម្មភាព​ផ្សេង​ៗ​​ ដែល​ខ្លួនយើង​​ចូលចិត្ត​ទៅ​តាម​កាលវិភាគ​នោះ​។ ៣.ធ្វើ​តាម​តម្រូវ​ការ​​របស់​រាងកាយ​៖គួរ​ស្ដាប់​តាម​តម្រូវ​ការ​របស់​រាងកាយ និង​អារម្មណ៍។​ ប្រសិនបើ​​មាន​អារម្មណ៍​ហត់​នឿយ ​ ឬ​​មិន​ចង់​​ធ្វើ​​លំហាត់​ប្រាណ​​​ គួរ​សម្រាក​មួយ​ថ្ងៃ​​សិនពីព្រោះ​​វា​គឺ​ជា​ផ្នែក​ដ៏​សំខាន់​ ដើម្បី​ឱ្យយើង​មាន​សុខភាព​ល្អ​ និង​មាន​ភាព​រីករាយ​។ បន្ថែម​ពី​នេះ​ ចូរ​គេង​យ៉ាង​ហោច​ណាស់​៧​ទៅ​៩​ម៉ោង ​ក្នុង​មួយ​យប់​ទើប​ជា​ការ​ប្រសើរ​ល្អ។

៤.ធ្វើ​លំហាត់​ប្រាណ​សរសៃ​ឈាម​បេះដូង​ឱ្យ​បាន​ទៀងទាត់​៖ ការ​ធ្វើ​លំហាត់​ប្រាណ​ជំនួយ​ដល់​សរសៃ​ឈាម​បេះដូង ដូចជា​ការ​ដើរ​ រត់​ ហែល​ទឹក​ ។ល។​ អាច​​បង្កើត​ចង្វាក់​បេះដូង​ និងជួយឱ្យមាន​រាងកាយ​​សមសួន​​ផង​ដែរ​។ ៥. ណាត់​ជួប​ជាមួយ​​គ្រូពេទ្យ​ជា​ប្រចាំ​៖ នៅ​ពេល​​មាន​​វ័យ​កាន់​តែ​ច្រើន ​​ងាយ​នឹង​កើត​ជំងឺ​ជាក់លាក់​មួយ​ចំនួន​ ដូចជា ​ជំងឺ​បេះដូង​ និង​ជំងឺ​ចាស់វង្វាន់​។​ការ​​​​ណាត់​ជួប​ជាមួយ​គ្រូពេទ្យ​ជា​ប្រចាំ​ ​ ​អាច​នឹង​ដោះស្រាយ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ​បាន​ទាន់​ពេលវេលា​ ក៏​ដូចជា​រក្សា​សុខភាព​ឱ្យ​នៅ​រឹងមាំ​​ល្អ​។ ៦.ពិសាអាហារ​សុខភាព​​ជា​ទៀងទាត់​៖ ​អាហារ​ដែល​មាន​គុណភាព​ខ្ពស់​ មាន​សារសំខាន់​ណាស់​ក្នុង​ការ​ថែរក្សា​សុខភាព​ ក្រោយ​ឈាន​ដល់​អាយុ​៦៥​ឆ្នាំ​។ ​នៅ​ពេល​ដែល​មាន​អាយុ​ច្រើន ​​ ផ្លែឈើ​ស្រស់​ និង​បន្លែ ​គឺ​ជា​អាហារ​ដែល​ផ្ដល់​ជាតិ​សរសៃ​ខ្ពស់​ ដែល​​ត្រូវការ​ជា​ចាំបាច់​។អាហារ​ដែល​សម្បូរទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ដូចជា ​ផ្លែឈើ​ បន្លែ​ និង​ប្រូតេអ៊ីន​គ្មាន​ខ្លាញ់​ អាច​ផ្ដល់​ថាមពល​ និង​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​នានា​៕ ដកស្រង់ពី៖ ហេទ្បូគ្រូពេទ្យ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត