កំលុងពេលធ្វើដំណើរជិត-ឆ្ងាយ ត្រូវធ្វើរឿងទាំង៥យ៉ាងនេះ ដើម្បីថែទាំស្បែកឱ្យនៅតែស្រស់ស្អាត
S
Sreyleak Yith
13 ម៉ោងមុន

សុខភាព៖ កំលុងពេល​ធ្វើ​ដំណើរ​មិនថាជិត​-ឆ្ងាយ និង​ការ​ប្រែប្រួល​អាកាសធាតុ​ អាច​ប៉ះពាល់​ទៅ​ដល់​សុខភាព​ស្បែក​ ដែលពេលខ្លះបង្ក​​ទៅជា​ការ​កើត​មុន ឬ​ធ្វើ​ឱ្យ​ស្បែក​ស្ងួត។ តែយ៉ាងណា កុំទាន់មានការព្រួយបារម្ភ លោកអ្នកអាចសាកល្បងតាមវិធីដូចដែលបានរៀបរាប់ខាងក្រោមនេះ...។

១.លាង​សម្អាត​ដៃ​ឱ្យបាន​ច្រើនដង និង​ហាមយក​ដៃ​ប៉ះ​មុខ៖ ប្រើ​សាប៊ូ​លាង​សម្អាត​ដៃ​ឱ្យ​បាន​ញឹកញាប់​ ដើម្បី​​បញ្ចៀស​ការ​រាលដាល​នៃ​បាក់តេរី​​ និង​ធូលី​ដី ​​នៅ​លើ​​ផ្ទៃ​មុខ​ដែល​​អាច​បង្ក​ឱ្យ​កើត​មុន ជា​ពិសេស​ នៅ​កំលុងពេល​ធ្វើ​ដំណើរ​ទៅកន្លែងណាមួយ។២.ថែរក្សា​សំណើម​ដល់ស្បែក៖ ស្បែក​ត្រូវ​ការ​សំណើម​ មិនមែនតែខាង​ក្រៅទេ តែខាងក្នុងក៏ចាំបាច់ដែរ ត្រូវពិសាទឹកឱ្យ​បាន​គ្រប់គ្រាន់ នោះស្បែក​នឹងមានសំណើម​មើល​ទៅ​​ក្មេង​​ជាង​វ័យ និងទន់​ម៉ត់​រលោង។ ៣.លាប​ទ្បេការពារ​កម្តៅ​ថ្ងៃ៖ ការ​លាប​ទ្បេការពារ​កម្តៅ​ថ្ងៃ ជា​វិធីសាស្ដ្រ​ដ៏​ល្អ​បំផុត​មួយ ដែលជួយការពារ​ស្បែក​ពី​ការ​បំផ្លាញដោយកាំ​រស្មី​ UV ដូចជាបង្ក​ជា​ជំងឺ​មហារីក​ និងបំផ្លាញកោសិកា​ស្បែក​។ ដូច្នេះ ត្រូវជ្រើសរើស​ទ្បេការពារ​កម្តៅ​ថ្ងៃ​ ណា​ដែល​មាន ​SPF30 ឬ​ខ្ពស់​ជាង​នេះ ដោយ​លាប​រាល់​ពីរ​ទៅបី​ម៉ោង​ម្ដង។

៤.ប្រើ​ផលិតផល​ដដែល​៖ នារី​ៗ​ហាមផ្លាស់ប្ដូរ​ផលិតផល​ថែរក្សាស្បែក នៅ​ពេល​ដែល​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា ពីព្រោះ​ការ​ផ្លាស់ប្ដូរ​ផលិតផល​ថ្មី ​​ស្របពេលជាមួយអាកាសធាតុ​ថ្មី​ អាច​បណ្ដាល​ឱ្យ​ស្បែក​កើតមុនដោយ​មិន​ដឹង​ខ្លួន។ ៥​.បិត​ម៉ាស​មុខ​៖ ការ​ធ្វើ​ដំណើរ​​ទៅ​ទី​ជិត​-ឆ្ងាយ​ អាច​នាំ​ឱ្យ​ស្ត្រេស​ និង​ធ្វើឱ្យកើតមុន​។ ហេតុនេះ ហើយ​អាច​ផ្តល់​ការ​ថែទាំ​ដ៏​ល្អ​បំផុត​ សម្រាប់​ស្បែក​ដោយ​ការ​បិត​ម៉ាស​មុខ​ ក៏​ដូចជា​បាញ់​ទឹក​ផ្តល់​សំណើម​ដល់​ផ្ទៃ​មុខ (Facial mists)៕ ដកស្រង់ពី៖ហេទ្បូ គ្រូពេទ្យ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត