
សុខភាព៖ សំឡេងស្អក គឺជាការផ្លាស់ប្ដូរសំឡេងខុសប្រក្រតីទៅជាគ្រល លឺខ្សាវៗ ឬត្បៀត។ ការស្អកនេះដែលមិនមែនជារឿងធម្មតាតេ តែអាចជាសញ្ញាប្រាប់ឱ្យដឹងថា រាងកាយកើតមានបញ្ហា១០យ៉ាងហើយ…។

សំឡេងស្អក អាចបណ្ដាលមកពីមូលហេតុធំៗ ដូចជា៖ ១.ដុំពក ឬគីស នៅនឹងបំពង់សំឡេង, ២.ការច្រាលជាតិអាស៊ីតក្រពះ ៣. អាលែកហ្ស៊ី ឬ ប្រតិកម្ម, ៤.ការហឺតចូលសារជាតិគីមី, ៥.ការជក់បារី, ៦.ជំងឺពកក, ៧.ការគ្រោះថ្នាក់ចំបំពង់សំឡេង, ៨.វិបត្តិប្រព័ន្ធប្រសាទ, ៩.ដុំមហារីកបំពង់សំឡេង ១០.ការបង្កមកពីការរលាកផ្លូវដង្ហើមខាងលើ និងការប្រើប្រាស់សំឡេងយ៉ាងច្រើនច្រើន។ ក្នុងករណីលោកអ្នកមានបញ្ហាដូចរៀបរាប់ខាងលើ សូមអញ្ជើញរុះរាន់មកទទួលការពិនិត្យ ក៏ដូចជាពិគ្រោះ និងព្យាបាលឱ្យបានទាន់ពេលវេលា ជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកត្រចៀក ច្រមុះ បំពង់-ក នៅមន្ទីរពេទ្យព្រោះ នាពេលបច្ចុប្បន្ននេះតាមមន្ទីរពេទ្យមួយចំនួន មានបំពាក់នូវឧបករណ៍ថតឆ្លុះបំពង់សំឡេងយ៉ាងទំនើប និងមិនមានការឈឺចាប់ទេ៕ ដកស្រង់ចេញពីទំព័រហ្វេសប៊ុកផ្លូវការ មន្ទីរពេទ្យកាល់ម៉ែត




