ចង់កាត់បន្ថយស្រ្ដេស លោកអ្នកអាចសាកទទួលទានអាហារទាំងបួនប្រភេទនេះ
S
Sreyleak Yith
2 ថ្ងៃមុន

សុខភាព៖ ស្រ្ដេស ជា​ភាព​តានតឹងនៃអារម្មណ៍ បង្កផលប៉ះពាល់ទៅដល់ទំនាក់ទំនងខួរក្បាល ថយចុះនៃសន្ទុះការគិត និងបញ្ហា​សុខភាពរាងកាយ។ កត្ដាមួយចំនួន អាចបង្កឡើងដូចជា ការខឹង ភ័យខ្លាច ការកើនឡើងជំងឺថប់បារម្ភ និងបញ្ហាសុខភាពរាងកាយ។ មួយវិញទៀត ការកើតជំងឺស្រ្ដេស គឺមកពីការកើនឡើងដោយសារអ័រម៉ូនកូទីសូល Cortisol…។

មនុស្សមួយចំនួនពេលមានបញ្ហាស្ត្រេស អាចជ្រើសរើសវិធីកាត់បន្ថយផ្សេងៗ ដូចជា ការហាត់ប្រាណ ការស្រូបខ្យល់អាកាសបរិសុទ្ធ និងបង្កើតបរិយាកាសសប្បាយៗ តែមិនសូវនឹកឃើញវិធីនៃការទទួលទានអាហារនោះទេ។ ការជ្រើសរើសវិធីបរិភោគអាហារ ក៏ជាផ្នែកមួយនៃការកាត់បន្ថយជំងឺស្ត្រេសបាន។ អាហារទាំងនោះ មានដូចជា ទី១.ពពួកអាហារដែលវីតាមីន B12 ដែលរួមមាន៖ សាច់គោ សាច់មាន់ ស៊ុត គ្រឿងក្នុងសត្វ និងគ្រាប់ធញ្ញជាតិ។ ទាំងអស់នេះ មាន​គុណប្រយោជន៍ ជួយរក្សាឈាម កោសិកាសរសៃប្រសាទ ស្ត្រេស និងបង្កើត ​DNA ដែលជាសារធាតុហ្សែននៅក្នុងកោសិកាទាំងអស់ ក្នុងរាងកាយ។ ទី២.ពពួកអាហារខ្លាញ់អូមេហ្គា៣ មានដូចជា ផ្លែបឺរ ប្រេងអូលីវ អយស្ទ័រ ត្រីសាម៉ុន ត្រីសាឌីន ត្រីធូណា គ្រាប់ខួរក្បាល (Walnut )។ ទាំងនេះ ជា​អាហារមានគុណប្រយោជន៍ចំពោះខួរក្បាល បេះដូង និងកាត់បន្ថយការរលាក ដែលមានប្រសិទ្ធភាពបំផុត ទប់ស្កាត់ការកើនឡើងកម្រិតអ័រម៉ូន Cortisol

ទី៣.ពពួកអាហារសម្បូរសារធាតុម៉ាញ៉េដ្យូម មានដូចជា ផ្លែបឺរ ចេក ប្រូខូលី សូកូឡាខ្មៅ គ្រាប់ល្ពៅ។ ជា​អាហារមានប្រសិទ្ធខ្ពស់ សម្រាប់សុខភាពរាងកាយ ជួយព្យាបាលការរលាកផ្សេងៗ។ ទី៤.ប្រភេទអាហារសម្បូរប្រូតេអ៊ីន មានច្រើនប្រភេទលោកអ្នកអាចបរិភោគបាន ព្រោះវាបានផ្ដល់អត្ថប្រយោជន៍ច្រើនយ៉ាង ដល់សុខភាពរាងកាយទាំង​មូល។ គួរជ្រាបថា របបអាហារសុខភាពទាំងនេះ ដ្បិតបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយ​ស្ត្រេស តែក៏មិនត្រូវពឹងផ្អែកលើវាទាំងស្រុងដែរ។ កត្ដាមួយចំនួននៃជំងឺស្ត្រេស ក៏ត្រូវទាមទារយ៉ាងចាំបាច់ពីខ្លួនឯងដូចជា ការគ្រប់គ្រងពេលវេលាគេងឱ្យបានគ្រប់គ្រាន់ ការរក្សាទម្ងន់ ជំងឺបេះដូង ជំងឺទឹក​នោម​ផ្អែមកម្រិត២ ​ ជំងឺថ្លើម និងជំងឺរ៉ាំរ៉ៃ៕អត្ថបទដកស្រង់ពី៖ Hello គ្រូពេទ្យ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត