បើលោកអ្នកនាងប្រើឡេលាបខ្លួន ទ្បេលាបមុខ ឬអាហារបំប៉ន់មានផ្ទុកសារធាតុបារ៉ត ត្រូវធ្វើរឿងទាំង៤នេះបន្ទាន់
S
Sreyleak Yith
10 ម៉ោងមុន

សុខភាព៖ ឡេលាបខ្លួន ទ្បេលាបមុខ ឬអាហារបំប៉ន់មានផ្ទុកសារធាតុបារ៉ត (Mercury) គឺផ្តល់ផលប៉ះពាល់ធ្ងន់ធ្ងរខ្លាំងណាស់ដល់សុខភាព ដោយសារបារ៉ត ជាជាតិពុលដែលរាងកាយមិនអាចបញ្ចេញមកក្រៅបានដោយងាយៗទេ។ នេះបើយោងតាមផេកមន្ទីរពេទ្យបង្អែកស្អាង...។

ផលិតផលទាំងនេះត្រូវបានក្រសួងរកឃើញថា ​មានផ្ទុកសារធាតុបារ៉ត
ផលិតផលទាំងនេះត្រូវបានក្រសួងរកឃើញថា ​មានផ្ទុកសារធាតុបារ៉ត

សារធាតុបារ៉ត ផ្តល់ផលប៉ះពាល់ដូចជា ធ្វើឱ្យស្បែកស្ដើង ងាយនឹងប្រតិកម្ម រមាស់ រោលក្រហម និងកើតមានស្នាមអុជខ្មៅខ្លាំង នៅពេលដែលអ្នកឈប់ប្រើ។ ជាមួយគ្នា វាក៏ធ្វើឱ្យ ខូចតម្រងនោម ព្រោះបារ៉តជ្រាបចូលតាមស្បែកទៅក្នុងចរន្តឈាម ហើយវាទៅបំផ្លាញកោសិកាតម្រងនោម ដែលអាចឈានដល់ការខ្សោយតម្រងនោម។ មួយវិញទៀត ប៉ះពាល់ប្រព័ន្ធប្រសាទ ធ្វើឱ្យមានអាការញ័រដៃជើង បាត់បង់ការចងចាំ ពិបាកគេង ឆាប់ខឹង មួម៉ៅ និងមានអារម្មណ៍បាក់ទឹកចិត្ត។ ចំពោះ ស្ត្រីមានផ្ទៃពោះ អាចឆ្លងទៅកូនក្នុងផ្ទៃ ដែលបណ្ដាលឱ្យទារកមានបញ្ហាក្នុងការលូតលាស់ខួរក្បាល និងប្រព័ន្ធប្រសាទ

ផលិតផលទាំងនេះត្រូវបានក្រសួងរកឃើញថា ​មានផ្ទុកសារធាតុប៉ារត
ផលិតផលទាំងនេះត្រូវបានក្រសួងរកឃើញថា ​មានផ្ទុកសារធាតុប៉ារត

ក្នុងករណីលោកអ្នកបានប្រើ ឬសង្ស័យថា ផលិតផលដែលអ្នកកំពុងប្រើមានផ្ទុកសារធាតុបារ៉ត ត្រូវធ្វើរឿង៤យ៉ាងដូចជា៖ទី១.ទៅជួបគ្រូពេទ្យជំនាញខាងសើស្បែក ដើម្បីពិនិត្យ និងព្យាបាលស្បែកដែលខូចឡើងវិញ។ ទី២.ឈប់ប្រើជាបន្ទាន់ ដោយកុំសោកស្ដាយលុយ ឬខ្លាចស្បែកខ្មៅវិញ ព្រោះការបន្តប្រើប្រៀបដូចជាការចាក់ថ្នាំពុលចូលខ្លួនរាល់ថ្ងៃ។ ទី៣.វេចខ្ចប់ទុកដាក់ឱ្យមានសុវត្ថិភាព ដោយដាក់ផលិតផលនោះក្នុងថង់ប្លាស្ទិកជិត ហើយយកទៅចោលក្នុងធុងសំរាមឱ្យឆ្ងាយពីដៃក្មេង ឬសត្វចិញ្ចឹម ហាមចាក់ចោលក្នុងលូបង្ហូរទឹក ព្រោះវាបំពុលបរិស្ថាន។ ទី៤.ផឹកទឹកឱ្យបានច្រើន ព្រមទាំងទទួលទានអាហារមានជីវជាតិ ដើម្បីជួយថ្លើម និងតម្រងនោម បំពេញមុខងារឱ្យបានល្អក្នុងការបន្សុទ្ធជាតិពុលពីក្នុងខ្លួន៕

ផលិតផលនេះត្រូវបានក្រសួងរកឃើញថា ​មានផ្ទុកសារធាតុប៉ារត
ផលិតផលនេះត្រូវបានក្រសួងរកឃើញថា ​មានផ្ទុកសារធាតុប៉ារត
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត