ខែទឹកឡើងលិចព្រៃសម្បូរសត្វពស់! អ្នកជំនាញប្រាប់ពីវិធានការការពារ និងជួយសង្រ្គោះបឋមពេលពស់ចឹក
S
Sreyleak Yith
10 ម៉ោងមុន

រាជធានីភ្នំពេញ៖ នៅរដូវវស្សាជាខែទឹកឡើងធ្វើឱ្យលិចព្រៃ ជាហេតុនាំឱ្យមានសត្វពស់វាចេញមកក្រៅច្រើន ជាពិសេស នៅតាមបណ្តាខេត្តតាមដងទន្លេមេគង្គ និងទន្លេសាប។ នេះបើតាមការឱ្យដឹងពីគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត...។

ការជួយសង្រ្គោះបឋមពេលពស់ចឹក លោកអ្នកត្រូវធ្វើដូចជា៖ ទី១.កំណត់ប្រភេទពស់ ព្រោះមានសារសំខាន់ក្នុងការព្យាបាលដោយប្រើថ្នាំបន្សាប។ ទី២.ផ្លាស់ទីឆ្ងាយពីកន្លែងពស់ចឹក ដោយត្រូវឱ្យមានអ្នកលើក ឬសែងចេញពីទីកន្លែងនោះទី។ ៣.ចំពោះអ្នកពស់ចឹកតាំងចិត្តនៅឱ្យស្ងៀមកុំភ័យស្លន់ស្លោ។ កាលណាភ័យស្លន់ស្លោបេះដូង នឹងដើរលឿនហើយពិសពស់ជ្រាបលឿន បណ្ដាលឱ្យគ្រោះថ្នាក់ធ្ងន់ធ្ងរ។ ទី៤.ហាមលើកដៃ ឬជើងកន្លែងពស់ចឹកខ្ពស់ជាងបេះដូង (សូមចងចាំ បេះដូងនៅក្រោមដោះខាងឆ្វេង)។ទី៥.បញ្ជូនអ្នកត្រូវពស់ចឹកទៅមន្ទីរពេទ្យ ដែលនៅជិតបំផុត។ ទី៦.ត្រូវដោះគ្រឿងអលង្ការ ឬសម្លៀកបំពាក់ដែលតឹងចេញពីកន្លែងពស់ចឹកចេញ។ ទី៧.លាងសម្អាតមុខរបួសកន្លែងពស់ចឹកដោយសាប៊ូ និងទឹក ឬទឹកថ្នាំសម្លាប់មេរោគ។ ទី៨.រុំមុខរបួសដោយបង់ ដោយចាប់ផ្តើមពីក្រោមមុខរបួសឡើងទៅលើ។

ចំណែកវិធានការការពារវិញ ត្រូវពាក់ស្បែកជើង-កវែង ពេលធ្វើដំណើរកាត់ព្រៃ ឬកាត់វាលបឹង ព្រោះ៥០ភាគរយនៃពស់ចឹក គឺចឹកជើងក្រោមជង្គង់។ ធ្វើដំណើរពេលយប់ប្រើភ្លើងពិល សម្អាតទីធ្លាជុំវិញផ្ទះ កុំឱ្យមានស្មៅ និងហាមចាប់ពស់លេង។ ចំពោះអ្នកនៅជនបទស្រែចុម្ការ ត្រូវសម្រាន្តលើគ្រែចងមុងហាមសម្រាន្តផ្ទាល់ដី ឬលើស្មៅ។ លើសពីនេះ អាជ្ញាធរមូលដ្ឋានត្រូវអប់រំប្រជាជនក្នុងសហគមន៍ឱ្យចេះដឹងពីវិធានការការពារ ហានិភ័យពស់ចឹក និងការសង្គ្រោះបឋម បន្ទាប់ពីត្រូវពស់ចឹក។ គួរជ្រាបថា ប្រទេសកម្ពុជាមានពស់៨៦ប្រភេទ ក្នុងនោះ១៧ប្រភេទមានពិស ៦ប្រភេទពេលចឹកហើយបណ្ដាលឱ្យមានសភាពធ្ងន់ធ្ងរ និង៥ប្រភេទទៀត បណ្ដាលឱ្យស្លាប់ភ្លាមៗបន្ទាប់ពីចឹក

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត