
ហោរាសាស្ដ្រ៖ លោកអ្នកនាងជាទីមេត្រីថ្ងៃនេះ SBM News សូមលើកយកជោគជតារាសីសម្រាប់ថ្ងៃអាទិត្យ ៤កើត ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ដែលមានដូចតទៅ៖
ឆ្នាំជូត៖ (ធាតុទឹក ពង្សទេវតាប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំជូត ថ្ងៃនេះ ធ្លាក់ចុះ ។ អ្នកអាចនឹងមានអារម្មណ៍តប់ប្រមល់ ដោយសារតែមានភាពរាំងស្ទះដល់ដំណើរការងាររបស់អ្នក ។ ដោយឡែកសម្រាប់បញ្ហាស្នេហា ក៏មិនសូវជាចុះសម្រុងជាមួយដៃគូប៉ុន្មាននោះឡើយ ព្យាយាមកុំតមាត់ តពាក្យសម្តីជាមួយដៃគូអ្នក។
ឆ្នាំឆ្លូវ៖ (ធាតុដី ពង្សមនុស្សប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំឆ្លូវ ថ្ងៃនេះឡើងខ្ពស់ត្រដែត ។ ថ្ងៃនេះលោកអ្នកនឹងទទួលបានពន្លឺថ្មីដែលនាំឱ្យមានលាភសក្ការ ចំពោះការងាររបស់លោកអ្នក។ ចំពោះរឿងរ៉ាវស្នេហា គ្រួសារ ប្ដីប្រពន្ធ វិញ គឺយល់ចិត្តគ្នា និងល្អូកល្អិនជាពន់ពេក ។
ឆ្នាំខាល៖ (ធាតុឈើ ពង្សយក្សស្រី) អស់លោកអ្នកដែលកើតឆ្នាំខាល ថ្ងៃនេះរាសីឡើងខ្ពស់ត្រដែត ។ រាល់កិច្ចការងារតូចធំទាំងពួងរបស់លោកអ្នកនៅថ្ងៃនេះ គឺប្រកបដោយភាពជោគជ័យយ៉ាងក្រៃលែង។ អ្នកនឹងកាន់តែរីករាយក្នុងជីវិតប្រសិនបើចេះលះបង់ភាពអវិជ្ជមានក្នុងជីវិត ហើយទទួលយកអ្វីៗដែលល្អ។ ដោយឡែកសម្រាប់រឿងស្នេហាក៏មិនមានភាពល្អក់កករឡើយ។
ឆ្នាំថោះ៖ (ធាតុឈើ ពង្សមនុស្សស្រី) អស់លោកអ្នកដែលកើតឆ្នាំថោះ ថ្ងៃនេះរាសីល្អបង្គួរ ។ ថ្ងៃនេះអ្នកត្រូវប្រយ័ត្នពាក្យសម្ដីរបស់អ្នកជិតខាង និងមិនត្រូវជឿទុកចិត្តទៅលើដំបូន្មានអ្នកដទៃឡើយ ។ អ្នកត្រូវប្រកាន់សីលធម៌ឱ្យបានខ្ពស់ ដើម្បីកុំឱ្យមានបញ្ហាមកលើខ្លួន។ ហើយបើរឿងស្នេហាវិញ គឺប្រកបដោយភាពផ្អែមល្ហែមជាធម្មតា ។
ឆ្នាំរោង៖ (ធាតុមាស ពង្សទេវតាប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំរោង ថ្ងៃនេះឡើងខ្ពស់ត្រដែត។ ប្រសិនបើអស់លោកអ្នកជាបុគ្គលិក ឬមន្ត្រីរាជការ នឹងទទួលបានការសរសើរលើកទឹកចិត្ត និងរង្វាន់ពីមេរបស់លោកអ្នក។ ចំពោះស្នេហាវិញ ដំណើរការទៅដោយភាពផ្អែមល្ហែម និងរលូនបំផុត ។
ឆ្នាំម្សាញ់៖ (ធាតុភ្លើង ពង្សមនុស្សប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំម្សាញ់ថ្ងៃនេះធ្លាក់ចុះខ្លាំង ។ ថ្ងៃនេះលោកអ្នកត្រូវតែប្រយ័ត្នប្រយែងពាក្យសម្ដី ពេលខ្លះសម្ដីរបស់អ្នកដែលគិតថាល្អ តែបែរជានាំឱ្យអ្នកដទៃមិនសប្បាយចិត្ត ក្ដៅក្រហាយ នឹងអាចបង្កជាជម្លោះ ។ នៅក្នុងគ្រួសារក៏ដូចគ្នាដែរ នឹងមានភាពរកាំរកូស ឬអាចឈានទៅដល់បែកបាក់ ព្រោះតែសម្ដីរបស់អ្នក ។
ឆ្នាំមមី៖ (ធាតុភ្លើង ពង្សទេវតាស្រី) អស់លោកអ្នកដែលកើតក្នុងឆ្នាំមមី សម្រាប់ថ្ងៃនេះ ធ្លាក់ចុះ។ លោកអ្នកអាចមានអារម្មណ៍មិនសប្បាយចិត្ត ធុញទ្រាំជាមួយការងារប្រចាំថ្ងៃ។ ដូច្នេះគួរតែសម្រាកខួរក្បាល គិតអ្វីដែលសប្បាយចិត្តទើបជាការប្រសើរ។
ឆ្នាំមមែ៖ (ធាតុមាស ពង្សទេវតាស្រី) ថ្ងៃនេះលោកអ្នកដែលកើតឆ្នាំ មមែ រាសី ធ្លាក់ចុះ ។ រាល់កិច្ចការងាររបស់លោកអ្នកថ្ងៃនេះ មានភាពរាំងស្ទះ រហូតឈានដល់ធ្វើឱ្យអ្នកមិនអាចអត់ធ្មត់បាន។ ប៉ុន្តែសម្រាប់ស្ថានភាពស្នេហា គឺមានភាពរលូនធម្មតា ។
ឆ្នាំវក៖ (ធាតុដែក ពង្សយក្សប្រុស) លោកអ្នកដែលកើតឆ្នាំ វក ថ្ងៃនេះរាសី ឡើងខ្ពស់។ រាល់សកម្មភាព និងមតិរបស់អ្នក ធ្វើឱ្យមិត្តរួមការងារសប្បាយចិត្ត និងឯកភាព។ រីឯស្នេហាវិញប្រកបដោយភាពផ្អែមល្ហែម ចុះសម្រុងគ្នា។
ឆ្នាំរកា៖ (ធាតុដែក ពង្សយក្សប្រុស) អស់លោកអ្នកដែលកើតឆ្នាំរកា ថ្ងៃនេះរាសី ឡើងខ្ពស់ត្រដែត ។ ប្រសិនបើលោកអ្នកមានបញ្ហាសុខភាពពីមុនមក ថ្ងៃនេះនឹងល្អប្រសើរ ។ បើជាអ្នកមិនទាន់មានគូ អាចនឹងជូបគូរព្រេងដោយមិននឹកស្មានដល់។
ឆ្នាំច៖ (ធាតុដី ពង្សយក្សស្រី) លោកអ្នកដែលកើតឆ្នាំ ចរ ថ្ងៃនេះរាសីធ្លាក់ចុះ ។ លោកអ្នកអាចនឹងមានទំនាស់នៅកន្លែងការងារ ។ ដោយឡែកអ្នកដែលមិនទាន់មានស្នេហា អាចនឹងសប្បាយចិត្តជាមួយជីវិតឯកជនរបស់ខ្លួនបាន ។
ឆ្នាំកុរ៖ (ធាតុទឹក ពង្សមនុស្សស្រី) រាសីរបស់លោកអ្នកដែលកើតឆ្នាំ កុរ ថ្ងៃនេះមធ្យម។ សម្រាប់បុគ្គលិកក្រុមហ៊ុន មន្ត្រីរាជការ ប្រសិនបើមានបំណងចង់ស្នើឡើងប្រាក់ខែ សម្រាប់ថ្ងៃនេះគឺមិនបានឡើយ ផ្ទុយទៅវិញអ្នកត្រូវផ្ដោតទៅលើការងារជាសំខាន់ ។នៅក្នុងរង្វង់គ្រួសារ និងស្នេហា មិនមានភាពរកាំងរកូសឡើយ ប៉ុន្តែត្រូវប្រយ័ត្នពាក្យសម្តីបន្តិចកុំមាត់ធ្ងន់ដាក់គ្នា៕


