ហោរាសាស្ដ្រ៖ លោកអ្នកនាងជាទីមេត្រីថ្ងៃនេះ SBM News សូមលើកយកជោគជតារាសីសម្រាប់ថ្ងៃសៅរ៍ ៦កើត ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ដែលមានដូចតទៅ៖
ឆ្នាំជូត៖ (ធាតុទឹក ពង្សទេវតាប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំជូត ថ្ងៃនេះ ឡើងខ្ពស់ត្រដែត ។ លោកអ្នកមានភាពស្រស់បំព្រងនៅក្នុងដំណើរកិច្ចការងារប្រចាំថ្ងៃ មិនចំពោះតែអ្នកធ្វើការ ឬអ្នករកស៊ីឡើយ។ លោភសក្ការមកពីទីជិតឆ្ងាយ និងរសាត់មកជិតកាយអ្នក ដូច្នេះគួរចាប់ឱកាសឲ្យបានល្អ។ ចំពោះរឿងគ្រួសារ និងស្នេហា មានតែភាពត្រជាក់ត្រជុំ ដូចទឹកអង្គបំពង់ខ្ចី។
ឆ្នាំឆ្លូវ៖(ធាតុដី ពង្សមនុស្សប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំឆ្លូវ ថ្ងៃនេះឡើងខ្ពស់ត្រដែត។ ទំនាយទាយថា លោកអ្នកនឹងទទួលបានតែការស្រឡាញ់ចូលចិត្តពីញាតិមិត្តជិតឆ្ងាយ។ ការធ្វើដំណើរជិតឆ្ងាយនិងការប្រកបកិច្ចការងារផ្សេងៗរបស់លោកអ្នកសម្រេចលទ្ធផលល្អគួរជាទីគាប់ចិត្ត។ សម្រាប់រឿងស្នេហានិងគ្រួសារ គឺស្គាល់តែសុខសុភមង្គលគួរឱ្យចងចាំទុក។
ឆ្នាំខាល៖ (ធាតុឈើ ពង្សយក្សស្រី) អស់លោកអ្នកដែលកើតឆ្នាំខាល ថ្ងៃនេះរាសីធ្លាក់ចុះ។ រាល់គម្រោងការទាំងឡាយ ដែលលោកអ្នកគិតថានឹងប្រព្រឹត្តិទៅបានល្អ នឹងក្លាយជារឿងអាសារបង់ ដាក់ចុះរលាយបាត់ គ្មានអ្វីជាដុំកំភួនឡើយ។ ថ្ងៃនេះហានិភ័យចាញ់បោកគេច្រើន គួរជៀសវាងរាប់អានងប់ងល់ទៅលើបុគ្គលដែលគ្មានសាវតារច្បាស់លាស់។ សម្រាប់រឿងគ្រួសារនិងស្នេហា មានភាពរកាំរកូស មិនចុះសម្រុង ឈានទៅរកការឈ្លោះប្រកែក ទាស់ទែង រឿងតូចពូនឲ្យក្លាយជារឿងធំ។
ឆ្នាំថោះ៖ (ធាតុឈើ ពង្សមនុស្សស្រី) អស់លោកអ្នកដែលកើតឆ្នាំថោះ ថ្ងៃនេះរាសី ឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងមានលាភធំចូលមកក្នុងឆាកជីវិត ព្រោះតែការអំពើល្អ និងការខំប្រឹងប្រែងកន្លងមក។ ចំពោះអ្នកធ្វើការជាបុគ្គលិក មន្ត្រីរាជការ នឹងទទួលបានតំណែងថ្មី ប្រាក់បៀវត្សថ្មី សមតាមចិត្តប្រាថ្នា។ សម្រាប់រង្វង់គ្រួសារ និងស្នេហា មានតែភាពល្អូកល្អិន យល់ចិត្តថ្លើមគ្នាទ្វេរមួយជាពីរ។
ឆ្នាំរោង៖ (ធាតុមាស ពង្សទេវតាប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំរោង ថ្ងៃនេះ ធ្លាក់ចុះ ។ លោកអ្នកអាចនឹងមានភាពល្អក់កករ ឬជម្លោះនៅក្នុងរង្វង់ការងារ ហើយអាចនឹងនាំឲ្យបាត់បង់ការងារធ្វើទៀតផង។សម្រាប់អ្នករកស៊ី អាចនឹងស្ងាត់បាត់អតិថិជន ហើយធ្ងន់ជាងនេះអាចនឹងត្រូវបង់ទ្រព្យទៀតផង ។ ដូច្នេះត្រូវប្រុងប្រយ័ត្ន ហាមចាយវាយខុសខ្ទង់ និងហាមបង់ប្រាក់កក់ផ្សេងៗ។ ចំពោះរឿងគ្រួសារ និងស្នេហា អាចនឹងមានរឿងរកាំរកូសបន្តិចបន្តួច ។
ឆ្នាំម្សាញ់៖ (ធាតុភ្លើង ពង្សមនុស្សប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំម្សាញ់ ឡើងខ្ពស់ត្រដែត។ លោកអ្នកអាចនឹងថ្លាចិត្ត ថ្លាគំនិត គិតអ្វីក៏ចេញ ធ្វើអ្វីក៏សម្រេច ហើយជាពិសេសលោកអ្នកអាចនឹងមានឱកាសបានទទួលការងារថ្មី ចំណូលច្រើនសមនឹងចិត្តប្រាថ្នា។ ចំពោះរឿងគ្រួសារ និងស្នេហា នឹងកាន់តែមានភាពផ្អែមល្ហែម ល្អូកល្អិនដូចស្រមោចនិងស្ករ។
ឆ្នាំមមី៖ (ធាតុភ្លើង ពង្សទេវតាស្រី) អស់លោកអ្នកដែលកើតក្នុងឆ្នាំមមី ថ្ងៃនេះរាសី មធ្យម។ រាល់កិច្ចការងារទាំងឡាយរបស់អស់លោកអ្នកថ្ងៃនេះ នឹងប្រព្រឹត្តិទៅជាធម្មតា មិនមានបញ្ហាចោទអ្វីឡើយ។ សម្រាប់អ្នកប្រកបរបររកស៊ី អាចនឹងទទួលបានប្រាក់ចំណូលតិចតួចតែមិនថ្វីទេ ព្រោះនៅក្នុងគ្រួសារ មានតែភាពសប្បាយរីក ហើយស្នេហាទៀតសោត ក៏ផ្អែមល្ហែមដូចស្រមោចនិងស្ករ។
ឆ្នាំមមែ៖ (ធាតុមាស ពង្សទេវតាស្រី) ថ្ងៃនេះលោកអ្នកដែលកើតឆ្នាំ មមែ រាសី ឡើងខ្ពស់ត្រដែត។ លោកនឹងទួលបានដំណឹងល្អពីការងារថ្មី ដែលជាការងារក្នុងក្ដីប្រាថ្នា គួរចាប់ឱកាសនេះឲ្យជាប់ព្រោះអាចនឹងមានឥទ្ធពលខ្លាំងទៅអនាគតរបស់អ្នក។ បើជាអ្នកប្រកបរបររកស៊ី ក៏អាចនឹងបានជួបដៃគូសហការល្អ អាចធ្វើដំណើរក្នុងមុខជំនួញជាមួយគ្នាប្រកបដោយភាពទុកចិត្ត។ ចំពោះរឿងគ្រួសារ និងស្នេហា មានតែភាពផ្អែមល្ហែម យល់ចិត្តគ្នាទៅវិញទៅមក។
ឆ្នាំវក៖ (ធាតុដែក ពង្សយក្សប្រុស) លោកអ្នកដែលកើតឆ្នាំ វក រាសីធ្លាក់ចុះ។ លោកអ្នកនឹងមានឧបសគ្គជាច្រើនមករាំងស្ទះក្នុងជីវិត ក៏ដូចជាកិច្ចការងារប្រចាំថ្ងៃជាដើម។ ហាមជឿតាមពាក្យលួងលោមអូសទាញឲ្យប្រព្រឹត្តអ្វីមួយ និងហាមដាច់ខាតទោទន់ អាណិតអ្នកដទៃដែលមិនមែនជាសមាជិកគ្រួសារ បងប្អូន សាច់ញាតិ។ ចំពោះរឿងគ្រួសារ និងស្នេហា អាចនឹងមានភាពរកាំរកូសបបន្តិចបន្តួច។
ឆ្នាំរកា៖ (ធាតុដែក ពង្សយក្សប្រុស) អស់លោកអ្នកដែលកើតឆ្នាំរកា ថ្ងៃនេះរាសី ឡើងខ្ពស់ត្រដែត។ មានមនុស្សជាច្រើន នឹងតាមជូនអំណោយដល់អ្នក ហើយអាចនឹងមានលាភធំ ដូចជាការផ្ដល់ជូនតួនាទី ស័ក្ដិយស ជាដើម។ ហើយបើជាអ្នករកស៊ី អាចនឹងមានឈ្មួញធំណាម្នាក់ មកបបួលបណ្ដាក់ទុកទៀតផង ។ ចំពោះរឿងស្នេហា និងគ្រួសារ មានភាពផ្អែមល្ហែម ត្រជាក់ត្រជុំ ដូចទឹកអប់បំពង់ខ្ចី។
ឆ្នាំច៖ (ធាតុដី ពង្សយក្សស្រី) លោកអ្នកដែលកើតឆ្នាំ ច ថ្ងៃនេះរាសី ធ្លាក់ចុះ។បើអស់លោកអ្នក ជាអ្នករកស៊ី ធ្វើជំនួញជួញដូរ អាចនឹងត្រូវអន្តរាយទ្រព្យសម្បត្តិ ដោយសារតែភាពចចេសរឹងរូសរបស់អ្នក។ ហើយបើជាអ្នកធ្វើការ ជាបុគ្គលិកមន្ត្រីរាជការ ក៏អាចនឹងប្រឈមមុខនឹងបញ្ហាជាច្រើន ដូចជាការជាន់ពន្លិច ពីសំណាក់ក្រុមការងារ ដូច្នេះមុននឹងធ្វើអ្វីត្រូវចេះគិតមុខក្រោយ។ ចំពោះគ្រួសារ និងស្នេហា មានតែភាពល្អក់កករ មិនចុះសម្រុង ហើយអាចឈានទៅដល់បែកបាក់គ្នាទៀតផង។
ឆ្នាំកុរ៖ (ធាតុទឹក ពង្សមនុស្សស្រី) រាសីរបស់លោកអ្នកដែលកើតឆ្នាំ កុរ ថ្ងៃនេះមធ្យម ។ រាល់កិច្ចការងារ រកស៊ី ទាំងឡាយរបស់អ្នកថ្ងៃនេះ អាចប្រព្រឹត្តិទៅជាធម្មតា គ្រាន់តែមិនសូវទទួលបានលទ្ធផលល្អ។ សម្រាប់រឿងគ្រួសារ និងស្នេហា មិនមានរឿងរកាំរកូសណាមួយឡើយ ៕