គុណសម្បត្តិរបស់ឈីស និងកត្តាហានិភ័យមួយចំនួនដែលអ្នកគួរដឹង
SBM News
20 សីហា 2022 01:00 AM

នៅពេលនិយាយអំពីឈីស គឺវាពិតជាផ្តល់អត្ថប្រយោជន៍ដល់សុខភាពរបស់មនុស្សយើង។ ប៉ុន្តែទន្ទឹមនឹងនេះ ក៏មានហានិភ័យមួយចំនួនទាក់ទងនឹងការញ៉ាំឈីសផងដែរ។

ក. អត្ថប្រយោជន៍នៃឈីស

១) ជាប្រភពដ៏ល្អនៃសារធាតុចិញ្ចឹម ដូចជាជាតិកាល់ស្យូម ខ្លាញ់ និងប្រូតេអ៊ីន។ វាក៏ផ្ទុកបរិមាណវីតាមីន A និង B12 ខ្ពស់ រួមជាមួយនឹងស័ង្កសី ផូស្វ័រ និង riboflavin ។

២) ការពារធ្មេញពីប្រហោងធ្មេញ៖ យោងតាមការសិក្សាមួយចំនួន ឈីស និងផលិតផលទឹកដោះគោជាទូទៅអាចការពារធ្មេញរបស់អ្នកពីប្រហោងធ្មេញ។

៣) ជាប្រភពនៃអាស៊ីត linoleic conjugated ជាខ្លាញ់ដែលមានសុខភាពល្អ ដែលអាចជួយការពារការធាត់លើសទម្ងន់​ ជំងឺបេះដូង ហើយអាចកាត់បន្ថយការរលាក។

៤) ល្អសម្រាប់សុខភាពបេះដូង៖ ផលិតផលទឹកដោះគោដែលមានជាតិ fermented ដូចជា ទឹកដោះគោជូរ និងឈីស មានឥទ្ធិពលវិជ្ជមានលើសុខភាពសរសៃឈាមបេះដូង។ ផលិតផលទឹកដោះគោមានជាតិខ្លាញ់ពេញលេញនេះផ្តល់អាហាររូបត្ថម្ភកាន់តែច្រើន និងមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក។

ខ. ហានិភ័យសុខភាពនៃឈីស

១) ការចម្លងរោគ Listeria៖ ឈីសដែលមានសរសៃពណ៌ខៀវ (blue-veined cheeses) ជួនកាលអាចបណ្តាលឱ្យឆ្លង Listeria (ការបង្ករោគដែលបង្កឡើងដោយបាក់តេរីផ្សិត) ជាពិសេសប្រសិនបើពួកវាត្រូវបានផលិតដោយទឹកដោះគោឆៅ។ ការទទួលទានអាហារដែលមានមេរោគ Listeria អាចបណ្តាលឱ្យមានជំងឺ។ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ (CDC) បានផ្តល់អនុសាសន៍ឱ្យជៀសវាងការទទួលទានឈីសទន់ លុះត្រាតែស្លាកសញ្ញាបញ្ជាក់យ៉ាងច្បាស់ថាផលិតផលត្រូវបានផលិតឡើងដោយទឹកដោះដែលមានការសម្លាប់បាក់តេរីបង្កគ្រោះថ្នាក់រួចរាល់ ជាពិសេសសម្រាប់៖ អ្នកមានផ្ទៃពោះ, ទារកនិងកុមារ, មនុស្សចាស់, មនុស្សដែលមានភាពស៊ាំចុះខ្សោយ ត្រូវជៀសវាង។

២) កាឡូរីខ្ពស់៖ ឈីសមានសារធាតុចិញ្ចឹមសំខាន់ៗជាច្រើន​ ប៉ុន្តែវាមានកាឡូរីខ្ពស់ រួមទាំងខ្លាញ់ឆ្អែត។ អ្នកជំនាញមួយចំនួន ផ្តល់ដំបូន្មានឱ្យកំណត់ការទទួលទានជាតិខ្លាញ់ឆ្អែតរបស់អ្នក។

៣) ជាតិអំបិលខ្ពស់៖ ជាធម្មតាវាផ្ទុកទៅដោយជាតិសូដ្យូម ដែលអាចជាបញ្ហាសម្រាប់អ្នកដែលមានសម្ពាធឈាមខ្ពស់។

៤) ជាតិសរសៃទាប៖ ឈីសមិនមានជាតិសរសៃទេ ហើយការញ៉ាំអាហារដែលមានបរិមាណទឹកដោះគោច្រើនអាចបណ្តាលឱ្យទល់លាមក។

អ្នកគួរជៀសវាងទទួលទានឈីស ប្រសិនបើអ្នកមានលក្ខខណ្ឌសុខភាព ដូចជាខ្វះអង់ស៊ីមដែលបំបែកជាតិ lactose (ឈីសមានជាតិ lactose) និងប្រសិនបើអ្នកមានអាឡែស៊ីជាមួយទឹកដោះគោ៕ source: healthline

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត