តើថ្នាំអង់ទីប៊ីយោទិចបែបធម្មជាតិអ្វីខ្លះដែលសម្លាប់មេរោគមានប្រសិទ្ធភាពបំផុត?
SBM News
19 សីហា 2022 01:00 AM

យើងទាំងអស់គ្នាដឹងហើយថាថ្នាំអង់ទីប៊ីយោទិចត្រូវបានប្រើប្រាស់ដើម្បីសម្លាប់ ឬរារាំងការលូតលាស់របស់បាក់តេរី។ អ្នកប្រហែលជាគិតថាថ្នាំអង់ទីប៊ីយោទិចគឺសុទ្ធតែជាថ្នាំទំនើប ប៉ុន្តែតាមពិតវាមានជាច្រើនសតវត្សមកហើយ។ ថ្នាំអង់ទីប៊ីយោទិចជាច្រើនសព្វថ្ងៃនេះ ក៏បានមកពីប្រភពធម្មជាតិដែរ។​ ខាងក្រោមនេះជាសារធាតុចម្រាញ់ពីរុក្ខជាតិ និងអាហារមួយចំនួនមានលក្ខណៈសម្បត្តិអង់ទីប៊ីយ៉ូទិកបែបធម្មជាតិ៖

១) ទឹកឃ្មុំគឺជា​ថ្នាំ​អង់ទីប៊ីយោទិច​ដ៏ចំណាស់​បំផុត​មួយ និងជាថ្នាំការពារស្បែក​ដែលត្រូវបានគេទទួល​ស្គាល់​តាំងពី​សម័យ​បុរាណ។ 

២) ខ្ទឹមសមានលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរី។ អ្នក​ក៏​អាច​លាបវា​ត្រង់​កន្លែង​របួស ឬ​ស្នាម​ជាំ។ 

៣) ប្រភេទជ័រពីដើមឈើមួយប្រភេទ (Myrrh extract) មាននៅប្រទេសអេត្យូពី អារ៉ាប់ និងសូម៉ាលី។ វាមានសក្តានុពលជាថ្នាំអង់ទីប៊ីយោទិច ដែលសម្លាប់កោសិកាដែលប្រឆាំងនឹងការព្យាបាល។

រុក្ខជាតិបៃតងម៉្យាងឈ្មោះថា thyme  thyme ជារុក្ខជាតិបៃតងដែលមានអាយុច្រើនឆ្នាំ មានក្លិនក្រអូប មាននៅតំបន់មេឌីទែរ៉ាណេ។ អ្នកសម្អាតផ្ទះប្រើប្រាស់ប្រេង thyme ព្រោះវាមានប្រយោជន៍ជាពិសេសប្រឆាំងនឹងបាក់តេរីដែលធន់នឹងថ្នាំអង់ទីប៊ីយោទិច។ ប្រេងនេះគឺសម្រាប់តែការប្រើប្រាស់ខាងក្រៅប៉ុណ្ណោះ មិន​គួរ​យក​វាទទួលទាន​នោះឡើយ។ មុន​នឹង​លាប​លើ​ទីតាំងណាមួយ ត្រូវលាយ​នេះជាមួយ​នឹង​ប្រេង​ដូង ឬប្រេងអូលីវ។ ប្រសិនបើអ្នកលាប​ប្រេង​នេះដោយមិន​បាន​លាយ លាបទៅ​លើ​ស្បែក​ នោះអាច​បណ្តាល​ឱ្យ​រលាក។ អ្នកដែលមានជំងឺលើសឈាម ឬបញ្ហាក្រពេញទីរ៉ូអ៊ីត គួរចៀសវាងប្រើប្រាស់ប្រេងនេះ។

ប្រេងអូរីហ្គាណូ៖ អូរីហ្គាណូ (Oregano) គឺជាប្រភេទរុក្ខជាតិផ្កាមានដើមកំណើតនៅតំបន់មេឌីទែរ៉ាណេ។ វាគឺជាសារធាតុមានលក្ខណៈសម្បត្តិជំរុញការព្យាបាលនៅក្នុងខ្លួន ដោយជួយព្យាបាលដំបៅក្រពះ កាត់បន្ថយការរលាក។ វាព្យាបាលការឆ្លងមេរោគផ្សិតនៅលើស្បែកផងដែរ។ អ្នកក៏អាចកម្ចាត់បាក់តេរីក្នុងផ្ទះដោយប្រើប្រេងនេះទៀតផង៕ source: healthline

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត