អត្ថប្រយោជន៍សុខភាព៦យ៉ាងរបស់បង្គា
SBM News
06 សីហា 2022 01:00 AM

បង្គាគឺជាអាហារសមុទ្រដ៏ពេញនិយមបំផុតមួយ។ វាមានវត្តមាននៅក្នុងមុខម្ហូបជាច្រើន។ ហើយអ្វីដែលធ្វើម្ហូបបង្គាកាន់តែគួរឱ្យចាប់អារម្មណ៍ទៀតនោះ គឺថាបង្គាអត្ថប្រយោជន៍សុខភាពជាច្រើន។

១) ប្រភពប្រូតេអ៊ីនដ៏ល្អ

ក្នុង ៨៥ ក្រាមនៃបង្គាឆ្អិន អ្នកទទួលបានប្រូតេអ៊ីន ២០ ក្រាម ដែលស្មើនឹង ៤០ ភាគរយនៃតម្លៃដែលបានណែនាំប្រចាំថ្ងៃ។​ប្រូតេអ៊ីននៅក្នុងបង្គាអាចជួយឱ្យអ្នកឆ្អែតបានយូរ ដែលមានសារៈសំខាន់សម្រាប់ការគ្រប់គ្រងទម្ងន់ និងការហាត់ប្រាណ។

២) ប្រភពនៃសារធាតុរ៉ែមានប្រយោជន៍៖ បង្គាគឺជាអាហារសមុទ្រដែលមានកាឡូរីទាប ផ្តល់អ៊ីយ៉ូត ផូស្វ័រ ស័ង្កសី និងម៉ាញ៉េស្យូម។ សារធាតុរ៉ែទាំងនេះមានសារៈសំខាន់សម្រាប់ហេតុផលជាច្រើន។ ជាឧទាហរណ៍ ស័ង្កសីមានប្រយោជន៍សម្រាប់ភាពស៊ាំ ហើយម៉ាញ៉េស្យូមមានប្រយោជន៍សម្រាប់អ្វីៗគ្រប់យ៉ាងចាប់ពីសុខភាពឆ្អឹង រហូតដល់សម្ពាធឈាម។

៣) អត្ថប្រយោជន៍សុខភាពបេះដូង៖ បង្គាផ្តល់អាស៊ីត eicosapentaenoic ប្រឆាំងនឹងការរលាក និងអាស៊ីត docosahexaenoic ដែលជាអាស៊ីតខ្លាញ់អូមេហ្គា 3។ ការបង្កើនការទទួលទានអូមេហ្គា 3 របស់អ្នកអាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូងយ៉ាងសំខាន់។ អ្នកស្រាវជ្រាវបាននិយាយថា ការទទួលទានបង្គាមានទំនាក់ទំនងជាមួយនឹងហានិភ័យនៃជំងឺបេះដូងទាបជាងអ្នកដែលមិនបានបរិភោគបង្គា។

៤) អាចបង្កើនមុខងារយល់ដឹង៖ បង្គាជាអាហារសមុទ្រមានផ្ទុកសារធាតុ astaxanthin ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយការពារប្រឆាំងនឹងការខូចខាតរ៉ាឌីកាល់សេរី។ អ្នកឯកទេសខាងចំណីអាហារនិយាយថា នេះអាចជួយកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង និងប្រព័ន្ធប្រសាទ ដូចជាជំងឺភ្លេចភ្លាំង។ លក្ខណៈសម្បត្តិប្រឆាំងនឹងការរលាកនៃ astaxanthin ក៏ជួយដល់បញ្ហាជំងឺទឹកនោមផ្អែម ក្រពះពោះវៀន តំរងនោម និងជំងឺស្បែក និងភ្នែក។ 

៥) មានប្រយោជន៍សម្រាប់ការមានផ្ទៃពោះ៖ ការ​ទទួល​ទាន​អាហារ​សមុទ្រ​កំឡុង​ពេល​មាន​ផ្ទៃពោះ​អាច​មាន​ប្រយោជន៍​ជា​ពិសេស​ចំពោះកូនក្នុងផ្ទៃ សម្រាប់ការអភិវឌ្ឍសរសៃប្រសាទរបស់ទារក។ បង្គាស្ថិតក្នុងប្រភេទ ជម្រើសដ៏ល្អបំផុតនៃអាហារសមុទ្រសម្រាប់ស្ត្រីដែលព្យាយាមមានផ្ទៃពោះ  ឬកំពុងបំបៅដោះកូន។

៦) ល្អសម្រាប់ជំងឺក្រពេញទីរ៉ូអ៊ីត៖ អត្ថប្រយោជន៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៀតដែលបង្គាផ្តល់ជូន គឺវាជាអាហារដែលផ្តល់សុខភាពសម្រាប់អ្នកដែលមានជំងឺក្រពេញទីរ៉ូអ៊ីត ព្រោះវាផ្តល់អ៊ីយ៉ូត និងសេលេញ៉ូម ដែលជាសារធាតុរ៉ែពីរដែលត្រូវការសម្រាប់មុខងារក្រពេញទីរ៉ូអ៊ីតធម្មតា៕

source: thehealthy

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត