
ការងូតទឹកមិនបានត្រឹមត្រូវ បង្កផលប៉ះពាល់ដល់សុខភាពរបស់អ្នក។ ដើម្បីបង្ការបញ្ហាពីការងូតទឹកមិនបានត្រឹមត្រូវ ដែលអាចនឹងប៉ះពាល់ដល់សុខភាព ដូច្នេះ អ្នកគួរយល់ដឹង ដូចខាងក្រោមនេះ៖
ទី១. ការមិនងូតទឹក បន្ទាប់ពីការហាត់ប្រាណរួច៖ ការមិនងូតទឹកក្រោយពេលហាត់ប្រាណអាចបណ្តាលឱ្យមានកន្ទួលរមាស់។ លើសតែពីដើម្បីបំបាត់ក្លិនញើស ងូតទឹកក្រោយពេលហាត់ប្រាណ គឺដើម្បីការពារបញ្ហាបាក់តេរីដោយសារការបែកញើស បណ្តាលឱ្យឡើងកន្ទួល។ ដូច្នេះ វាពិតជាចាំបាច់ក្នុងការងូតទឹកបន្ទាប់ពីការហាត់ប្រាណរួច ប៉ុន្តែសូមកុំងូតទឹកភ្លាមៗក្នុងពេលកំពុងបែកញើស ដោយទុករយៈពេលប្រហែល 20ទៅ30 នាទី សឹមទៅងូតទឹក។

ទី២. មិនសម្អាតក្បាលផ្កាឈូក៖ បាក់តេរីនៅលើក្បាលផ្កាឈូក បណ្តាលឱ្យមានជំងឺសួត។ ក្នុងន័យនេះ សូមឧស្សាហ៍សម្អាតក្បាលផ្កាឈូកជាប់ជាប្រចាំ។
ទី៣. មិនងូតទឹកផ្កាឈូកផ្ទុយគ្នា៖ មនុស្សជាច្រើនមិនងូតទឹកផ្កាឈូកផ្ទុយគ្នាទេ(ទឹកក្តៅទឹកត្រជាក់)។ មុនពេលអ្នកបញ្ចប់ការងូតទឹក ចូរបើកផ្កាឈូកត្រជាក់ 30វិនាទី ដើម្បីផ្តល់ប្រយោជន៍សម្រាប់សុខភាព ដូចជាបន្ធូរបន្ថយភាពតានតឹងរបស់អ្នក ធ្វើឱ្យប្រព័ន្ធភាពស៊ាំរបស់អ្នករឹងមាំ ហើយជាថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តផងដែរ។

ទី៤. ងូតទឹក និងកក់សក់រាល់ថ្ងៃ៖ មនុស្សជាច្រើនកក់សក់រាល់ថ្ងៃ ដែលនាំឱ្យមានបញ្ហាសុខភាពជាច្រើនទាក់ទងនឹងសក់របស់ពួកគេ។ គួរចៀសវាងការកក់សក់រាល់ថ្ងៃ ជាពិសេសចំពោះអ្នកដែលមានសក់ស្តើង ឬសក់ខ្សោយ។ ដើម្បីជៀសវាងបញ្ហាទាក់ទងនឹងសក់ គួរកក់សក់ពីរដងក្នុងមួយសប្តាហ៍។

ទី៥. រុំសក់សើមដោយកន្សែង៖ បន្ទាប់ពីងូតទឹក កុំរុំសក់សើមដោយកន្សែង ដើម្បីចៀសវាងបញ្ហាសក់ក្លាយជាងាយរងគ្រោះ និងមិនរឹងមាំ។ ដូច្នេះ ចូរឱ្យសក់ស្ងួតដោយធម្មជាតិ ឬជូតដោយកន្សែងជាមុនសិន ទើបអ្នកអាចយកកន្សែង ឬស្បៃគ្រប់ពីលើបាន (សម្រាប់ស្ត្រីដែលកាន់សាសនាឥស្លាម ឬមានប្រពៃណីរុំស្បៃលើក្បាល៕

ប្រភព៖ lifealth


