កំពូលអត្ថប្រយោជន៍របស់កន្ទួតស្រុក និងកន្ទួតព្រៃ ដែលអ្នកពុំធ្លាប់ដឹង
ភូមិន្ទ
07 មិថុនា 2022 11:30 PM

កន្ទួត គឺជាផ្លែឈើមានរសជាតិជូរ និងមានពូជខ្លះរសជាតិជូរអែមនិងផ្អែម ដែលប្រជាពលរដ្ឋនៅតាមបណ្ដាស្រុកភូមិនិយមដាំ និងពិសា។ កន្ទួតមានពីរប្រភេទ គឺកន្ទួតស្រុក និងកន្ទួតព្រៃ។ កន្ទួតទាំងពីរប្រភេទនេះសុទ្ធតែមានអត្ថប្រយោជន៍ដល់សុខភាពដូចៗគ្នា។ ខាងក្រោមនេះ គឺជាកំពូលអត្ថប្រយោជន៍របស់វា៖

បើតាមឯកសារ «រុក្ខជាតិឱសថកម្ពុជា» បានបញ្ជាក់ថាការព្យាបាលបែបបូរាណគេប្រើប្រាស់ស្លឹកនិងឫសកន្ទួតសម្រាប់ឃាត់ឈាមពេលមានរបួស ឬរំលាយឈាមកក ធ្វើឱ្យឈាមរត់ស្រួល។ នៅក្នុងផ្លែកន្ទួតមានផ្ទុកសារធាតុ Protides, Lipdes, Glucides, អាស៊ីត Acetique, និងវីតាមីន C…។ ចំណែកឫសរបស់កន្ទួតវិញមាន តានីន Tanin ១៨% (តានីនគឺជាក្រុមនៃជីវម៉ូលេគុលប៉ូលីហ្វេណុលដែលមានសារធាតុ ភ្ជាប់ទៅនឹងប្រូតេអ៊ីន និងសមាសធាតុសរីរាង្គផ្សេងទៀត រួមទាំងអាស៊ីតអាមីណូ និងអាល់កាឡូអ៊ីត)។

អ្វីដែលកាន់តែអស្ចារ្យនោះគឺ កន្ទួតជាថ្នាំត្រជាក់ សម្រាប់ព្យាបាលក្អក។ មិនតែប៉ុណ្ណោះ សំបកដើម គឺសម្រាប់ព្យាបាលរោគបូស, រោគស្វាយ, របួសចេញឈាម,​ រមាស់,​ ឈឺធ្មេញ, ឈឺភ្នែក, រលាកត្រច្រៀកមានខ្ទុះ, ក្អកមានស្លេស, ហើយគេក៏អាចយកស្លឹកនិងសំបកដើមរបស់វាទៅស្ងោរក្នុងទឹកហើយយកមកងូតដើម្បីបំបាត់រោគចែងថ្ងៃផងដែរ។

ចំណែកឯកន្ទួតព្រៃ គឺជារុក្ខជាតិឱសថ មានភាពល្បីល្បាញតាំងពីសម័យពុទ្ធកាលមកម្ល៉េះ។ រុក្ខជាតិនេះមានការដាំនិងដុះយ៉ាងសម្បូរ នៅតាមបណ្ដាប្រទេសមួយចំនួនធំដែលនៅតំបន់ត្រូពិចដូចជាប្រទេសកម្ពុជាយើងជាដើម។ល។

តាមការសិក្សាបានឱ្យដឹងថា កន្ទួតព្រៃជារុក្ខជាតិសម្បូរទៅដោយវីតាមីនសេ រួមនឹងវីតាមីនសំខាន់ៗជាច្រើនទៀត។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍​ដ៏​អស្ចារ្យ​នៃ​ផ្លែ​កន្ទួតព្រៃ​ចំពោះ​សុខភាព ៖

១-​ប្រឆាំង​នឹង​ការ​រលាក

កន្ទួតព្រៃ មានសមត្ថភាពជួយ​កាត់​បន្ថយ​កម្រិត​អាស៊ីត​នៅ​ក្នុង​ក្រពះ និង​ប្រឆាំង​នឹង​ការ​រលាក​ក្រពះ ។ វា​ក៏​ជួយ​ថែរក្សា​ថ្លើម និង​បញ្ចេញ​ជាតិពុល​ដែល​មិនល្អ​ចំពោះ​សុខភាពយើងផងដែរ។

២-​ ​បញ្ចុះ​ទឹកនោម

ដោយសារ​តែ​ការ​នោម​ជួយ​បញ្ចេញ​ជាតិពុល អំបិល និង​អាស៊ីត​អ៊ុយ​រិច​ចេញពី​រាង​កាយ​របស់​អ្នក ដូច្នេះការ​ទទួលទាន​ផ្លែ​កន្ទួតព្រៃ​មាន​ប្រសិទ្ធភាព​បន្សាប​ជាតិពុល​នៅ​ក្នុង​រាង​កាយ​របស់​អ្នក។

៣-​ព្យាបាល​ការ​ឈឺបំពង់ក

ប្រសិនបើ​អ្នកមាន​បញ្ហា​ឈឺ ឬរ​លាក​បំពង់-ក ​ផ្លែ​កន្ទួតព្រៃ​គឺជា​ផ្លែ​ឈើ​ដ៏​សក្តិ​សម​បំផុត​សម្រាប់​អាការ​នេះ ។ ទឹក​ផ្លែ​កន្ទួតព្រៃ​លាយ​ជាមួយ​ខ្ញី​ចិញ្ច្រាំ និង​បន្ថែម​ទឹកឃ្មុំ​១​ស្លាបព្រា​បាយ​ជា​វិធី​ដ៏​ល្អ​ក្នុង​ការ​ព្យាបាល​បញ្ហា​ក្អក និង​ឈឺបំពង់ក​ដ៏​មាន​ប្រសិទ្ធភាព ។

៤-​ពង្រឹង​ប្រព័ន្ធ​ការពារ​រាង​កាយ ​

កន្ទួតព្រៃ​គឺជា​ប្រភព​ដ៏​សម្បូរ​បែប​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម វីតាមីន ហើយ​សារជាតិ tannin ។ វា​ជួយ​កាត់​បន្ថយ​ការ​បំផ្លាញ​រ៉ា​ឌី​កាល់​សេរី​ដល់​កោសិកា ដូច្នេះ​អាច​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សមត្ថភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​របស់​អ្នក ។

៥-​ទប់ស្កាត់​ការ​កើត​គ្រោះ​ក្នុង​ថង់ទឹកប្រមាត់

កូ​ឡេ​ស្តេ​រ៉ូ​ល​គឺជា​មូលហេតុ​ចម្បង​ដែល​នាំ​ឱ្យ​កើត​ក្រួស​ក្នុង​ថង់ទឹកប្រមាត់ ។ វីតាមីន C ក្នុង​ផ្លែ​កន្ទួតព្រៃ​បំ​លែង​កូ​ឡេ​ស្តេ​រ៉ូ​ល​ទៅ​ជា​ប្រូតេអ៊ីន​នៅ​ក្នុង​ថ្លើម។ ការ​ទទួលទាន​ផ្លែ​កន្ទួតព្រៃ​ទៀងទាត់​ជួយ​កាត់​បន្ថយ​ឱកាស​នៃ​ការ​កើត​កូ​ឡេ​ស្តេ​រ៉ូ​ល​ក៏​ដូច​ជា​លទ្ធភាព​នៃ​ការ​កើត​ជំងឺ​ក្រួស​ក្នុង​ថង់ទឹកប្រមាត់។ បន្ថែមពីនេះ ផ្លឺកន្ទួតព្រៃក៏មានសមត្ថភាព ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​បេះដូងបានផងដែរ។

ប៉ុន្តែទោះយ៉ាងណា គេបានរកឃើញថា ឫស និងសំបកឫស គឺមានជាតិពុលមួយចំនួន។ ក្នុងករណីបើលោកអ្នកចង់ប្រើប្រាស់វាដើម្បីបរិភោគ ឬដើម្បីព្យាបាលជំងឺ ការកំណត់ចំនួនឱ្យសមល្មមគឺជារឿងចាំបាច់បំផុត។ ម្យ៉ាងវិញទៀត ប្រសិនជាលោកអ្នកអនុវត្តិវិធីបែបបុរាណនេះហើយនៅតែមិនបានផល ដូច្នេះ ការទៅជួបជាមួយវេជ្ជបណ្ឌិតជំនាញដើម្បីពិនិត្យនិងព្យាបាល​គឺជារឿងចាំបាច់បំផុត៕

ប្រភព៖ healthifyme

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត