ឱសថធម្មជាតិ ៥ យ៉ាងជួយបំបាត់ក្អកយ៉ាងមានប្រសិទ្ធភាព
ភូមិន្ទ
28 ឧសភា 2022 11:30 PM

និយាយជាទូទៅ ការក្អកគឺជារឿងធម្មតាទេសម្រាប់មនុស្សម្នាក់ ព្រោះវា​អាច​ជួយ​រក្សា​បំពង់ក​របស់​អ្នក​ឱ្យ​រួច​ផុត​ពី​ក្លិន​មាត់ និង​ការ​រលាក​ផ្សេងៗ។ ប៉ុន្តែទោះជាយ៉ាងណា ការក្អកជាប់រហូតក៏អាចជារោគសញ្ញានៃលក្ខខណ្ឌមួយចំនួនដូចជា អាឡែស៊ី ការឆ្លងមេរោគ ការឆ្លងមេរោគបាក់តេរី ជំងឺច្រាលក្រពះពោះវៀន (GERD)។ល។ បន្ថែមពីលើការព្យាបាលដោយថ្នាំ មានជម្រើសផ្សេងទៀតដើម្បីជួយដល់ការក្អករបស់អ្នកបានប្រសើរ ក្នុងនោះមានដូចជាឱសថបែបធម្មជាតិដូចខាងក្រោម៖

១. ទឹកឃ្មុំ

ទឹកឃ្មុំ​ជា​ឱសថ​ដ៏​ស័ក្តិសម​សម្រាប់​ការ​ឈឺ​បំពង់ក។ យោងតាម​ការសិក្សា​មួយ​បានរកឃើញថា ទឹកឃ្មុំ​អាច​បំបាត់​ការ​ក្អក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ជាង​ថ្នាំ។ អ្នកអាចបង្កើតវិធីព្យាបាលដោយខ្លួនឯងនៅផ្ទះដោយលាយទឹកឃ្មុំ ២ស្លាបព្រាជាមួយតែរុក្ខជាតិ ឬទឹកក្ដៅឧណ្ហៗ និងក្រូចឆ្មារ។ ទឹកឃ្មុំជួយសម្រួលដល់ការបន្ទោរបង់ ចំណែកទឹកក្រូចឆ្មារអាចជួយសម្រួលដល់ការកកស្ទះផ្លូវដង្ហើម។

២. ជីអង្កាម

ជីអង្កាម ត្រូវបានគេស្គាល់យ៉ាងច្បាស់សម្រាប់លក្ខណៈសម្បត្តិព្យាបាលអញ្ចាញនិងធ្មេញ ជាពិសេសគឺសម្រួលខាងផ្លូវដង្ហើម។ សារធាតុ Menthol នៅក្នុងជីអង្កាមអាចជួយសម្រួលដល់បំពង់ក និងអាចធ្វើឱ្យការដកដង្ហើមងាយស្រួលជាងមុន។

៣. ទឹកអំបិល

បើទោះជាវិធីព្យាបាលនេះហាក់ដូចជាសាមញ្ញបន្តិច ប៉ុន្តែអំបិលនិងទឹកពិតជាអាចជួយបន្ធូរបំពង់ក ដែលបណ្តាលឱ្យក្អកបាន។ ការលាយអំបិល ១/៤ ទៅ ១/២ ស្លាបព្រាកាហ្វេ ជាមួយទឹកក្ដៅ អាចជួយបំបាត់ការរមាស់កបាន។

៤. ខ្ញី

ខ្ញីគឺជាឱសថបុរាណដ៏ពេញនិយម។ វាត្រូវបានគេប្រើជាញឹកញាប់ដើម្បីព្យាបាលការចង្អោ និងឈឺក្រពះ ប៉ុន្តែវាក៏អាចបំបាត់ការក្អកផងដែរ។ ការសិក្សាមួយក្នុងមន្ទីរពិសោធន៍ បានណែនាំថា ខ្ញីអាចបន្ធូរសាច់ដុំផ្លូវដង្ហើម។ វាអាចមានប្រយោជន៍សម្រាប់រោគសញ្ញានៃជំងឺហឺត រួមទាំងការក្អកផងដែរ។ ខ្ញីក៏មានសមាសធាតុប្រឆាំងនឹងការរលាកដែលអាចកាត់បន្ថយការរលាក និងហើមបំពង់ក។ ប្រសិនបើអ្នកមានអាការក្អក តែខ្ញីគឺជាជម្រើសដ៏ល្អបំផុត។

៥. រមៀត

រមៀតត្រូវបានប្រើប្រាស់សម្រាប់ជំងឺជាច្រើនឆ្នាំកន្លងមក រួមទាំងការក្អកផងដែរ។ សមាសធាតុសកម្មរបស់វា មានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាកដ៏ខ្លាំងក្លា។ វាត្រូវបានណែនាំឱ្យទទួលទានជាមួយម្រេចខ្មៅ។ សាកល្បង​ញ៉ាំ​តែ​រមៀត​ក្ដៅ ដោយបន្ថែម​ម្រេច​ខ្មៅ​មួយ​ស្លាបព្រា​បាយ និង​ទឹកឃ្មុំ​បន្តិច​ដើម្បី​ភាព​ផ្អែម​៕

ប្រភព៖ healthline

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត