
ស្រាត្នោតឬទឹកត្នោតជូរ គឺជាភេសជ្ជៈដែលមានរសជាតិឈ្ងុយឆ្ងាញ់ ដែលទទួលបានពីដើមត្នោត។ វាគឺជាភេសជ្ជៈដ៏ពេញនិយមបំផុតមួយនៅក្នុងពិភពលោក។ តាមពិតវាអាចនិយាយបានថាជាការពេញនិយមបំផុត នៅក្នុងទ្វីបអាស៊ី អាហ្រ្វិកខាងលិច អាហ្វ្រិកកណ្តាល ការ៉ាប៊ីន និងអាម៉េរិកខាងត្បូង។ អ្វីដែលអស្ចារ្យគឺវាមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន C អាចជួយថែរក្សាសុខភាពភ្នែកបានល្អ។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍សុខភាពដ៏អស្ចារ្យមួយចំនួននៃទឹកត្នោតជូរ។
១. មានសមត្ថភាពប្រឆាំងនឹងជំងឺមហារីក
ថ្វីដ្បិតតែវាស្តាប់ទៅមិនគួរឱ្យជឿក៏ដោយ តែវាជាការពិត។ ទឹកត្នោតជូរ មានផ្ទុក riboflavin ដែលត្រូវបានគេស្គាល់ថាជាវីតាមីន B2 ។ Riboflavin គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយក្នុងការប្រយុទ្ធប្រឆាំងនឹងភ្នាក់ងារបង្កមហារីកមួយចំនួនដែលហៅថារ៉ាឌីកាល់សេរី។ ការទទួលទានទឹកត្នោតជូរស្រស់ក្នុងកម្រិតមធ្យមគឺគ្រប់គ្រាន់ដើម្បីជួយដល់រាងកាយជាមួយនឹងបរិមាណវីតាមីន B2 ត្រឹមត្រូវ។

២. ជំនួយភ្នែក
ទឹកត្នោតជូរ មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន C អាចជួយថែរក្សាសុខភាពភ្នែកបានល្អ។លើសពីនេះ វាមានផ្ទុកនូវវីតាមីន B1 (thiamine) ដែលជួយក្នុងការកែលម្អចក្ខុវិស័យរបស់យើងផងដែរ។ នេះហើយជាមូលហេតុដែល ចាស់ព្រឹទ្ធាចារ្យក្នុងភូមិមានភ្នែកល្អជាងយើង ព្រោះទឹកត្នោតជូរ ជាភេសជ្ជៈរបស់គាត់តាំងពីបុរាណមក។
៣. ជួយថែរក្សាស្បែក សក់ និងក្រចកឱ្យមានសុខភាពល្អ
ទឹកត្នោតជូរ មានផ្ទុកជាតិដែក និងវីតាមីន B ។ ហើយជាតិដែក និងវីតាមីន B គឺត្រូវការសម្រាប់ស្បែក សក់ និងក្រចកដែលមានសុខភាពល្អ។ ជាតិដែកក៏មានប្រយោជន៍ខ្លាំងណាស់សម្រាប់ការលូតលាស់ និងដំណើរការនៃកោសិកាមួយចំនួនក្នុងរាងកាយរបស់យើង។ នេះជាមូលហេតុដែលទឹកត្នោតជូរ មានប្រយោជន៍ក្នុងការលើកកម្ពស់ការព្យាបាលរបួស។ ដោយសារតែវាជួសជុលជាលិកា និងជំរុញការលូតលាស់នៃកោសិកាដែលមានសុខភាពល្អ។

៥. ជួយកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង
ការស្រាវជ្រាវបង្ហាញថា ជំងឺខ្សោយបេះដូង ដែលជាផ្នែកមួយនៃជំងឺសរសៃឈាមបេះដូង អាចត្រូវបានគ្រប់គ្រងដោយការផឹកទឹកត្នោតជូរ ក្នុងបរិមាណមធ្យម។ លើសពីនេះ ប៉ូតាស្យូមដែលមាននៅក្នុងទឹកត្នោតជូរ ត្រូវបានគេបញ្ជាក់ថា ធ្វើឱ្យសុខភាពបេះដូងប្រសើរឡើង និងកាត់បន្ថយជំងឺលើសឈាម។ទោះជាយ៉ាងណាក៏ដោយ ការទទួលទានទឹកត្នោតជូរច្រើនពេកមានផលប៉ះពាល់អវិជ្ជមានដូចជាបំផ្លាញថ្លើមជាដើម។
៦. លើកកម្ពស់ការបំបៅដោះ
នៅក្នុងប្រទេសដូចជាកាមេរូន ហ្គាណា និងនីហ្សេរីយ៉ា ទឹកត្នោតជូរ ប្រើដើម្បីជួយម្តាយដែលបំបៅដោះកូននៅពេលដែលគាត់ផលិតទឹកដោះមិនគ្រប់គ្រាន់។
ប្រុងប្រយ័ត្ន
សារធាតុថែរក្សា និងជាតិផ្អែម ដែលបានដាក់បន្ថែមទៅក្នុងទឹកត្នោតជូរបានធ្វើឱ្យខូចប្រភពដើមរបស់វា។ ដូច្នេះហើយទើបធ្វើឱ្យវាមិនល្អសម្រាប់សុខភាពយើង ។ ដូចគ្នានេះផងដែរ ដូចជារបស់ផ្សេងទៀតប្រសិនលោកអ្នកប្រើច្រើនហួសហេតុពេក គឺអាចមានឥទ្ធិពលអវិជ្ជមាន។ សូមផឹកទឹកត្នោតជូរ ក្នុងកម្រិតមធ្យម ចៀសវាងការផឹកប្រចាំថ្ងៃ ឬផឹកច្រើនហួស ដែលបង្កឱ្យទទួលបានទុក្ខទោសត្រឡប់មកវិញ៕



