សូមប្រយ័ត្ន៖ ក្រចកប្រែជាពណ៌លឿងអាចបណ្ដាលមកពីជំងឺធ្ងន់ធ្ងរប្រឈមនឹងការស្លាប់
ភូមិន្ទ
29 មេសា 2022 11:30 PM

តើលោកអ្នកជ្រាបទេថា ស្ថានភាពពណ៌នៃក្រចកដៃក្រចកជើងរបស់អ្នក អាចបង្ហាញពីតម្រុយដល់សុខភាពទូទៅរបស់អ្នក? ប្រសិនជាលោកអ្នកកត់សម្គាល់ នោះលោកអ្នកនឹងឃើញថា ពណ៌នៃក្រចករបស់មនុស្សម្នាក់ៗគឺមិនដូចគ្នាឡើយ ហើយពណ៌ទាំងនោះក៏បានបង្ហាញពីស្ថានភាពសុខភាពនៅខាងក្នុងខ្លួនរបស់អ្នកផងដែរ។ អ្វីដែលគួរឱ្យបារម្ភ ក្រចកប្រែជាពណ៌លឿងអាចបណ្ដាលមកពីជំងឺធ្ងន់ធ្ងរប្រឈមនឹងការស្លាប់បាន។ វាអាចជារោគសញ្ញានៃជំងឺធ្ងន់ធ្ងរ ដូចជាស្ថានភាពសួតរ៉ាំរ៉ៃ មហារីក ការស្ទះទឹករងៃ និងជំងឺរលាកសន្លាក់ឆ្អឹង។ល។ ខាងក្រោមនេះគឺជាព័ត៌មានលម្អិតពីវា៖

មូលហេតុដែលអាចកើតមាននៃក្រចកលឿង

ក្រៅពីមូលហេតុខាងលើ ​ក្រចក​ពណ៌​លឿង​អាចជា​សញ្ញា​បញ្ជាក់​ពី​កង្វះវីតាមីន ឬសារធាតុរ៉ែ។ ក្នុងករណីខ្លះ ក្រចកពណ៌លឿង អាចជារោគសញ្ញានៃជំងឺក្រពេញទីរ៉ូអ៊ីត ជំងឺស្បែក psoriasis ឬជំងឺទឹកនោមផ្អែម។ ក្នុងស្ថានភាពដ៏កម្រ ក្រចកពណ៌លឿងអាចបង្ហាញពីវត្តមាននៃជំងឺមហារីកស្បែក។

វិធីកម្ចាត់ក្រចកលឿង

ការព្យាបាលក្រចកលឿងគឺអាស្រ័យលើមូលហេតុដែលធ្វើឱ្យវាកើត។ ក្រៅពីករណីធ្ងន់ធ្ងរខាងលើ ភាគច្រើនវាក៏ទំនងជាប្រែពណ៌ដោយសារតែការឆ្លងមេរោគ។ សូមស្វែងរកឫសគល់ដែលក្រចករបស់អ្នកប្រែជាពណ៌លឿង ហើយលោកអ្នកអាចដោះស្រាយបញ្ហានេះដោយខ្លួនឯងបាន។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើវាមិនប្រសើរឡើងក្នុងរយៈពេលពី ១០ ថ្ងៃទៅពីរសប្តាហ៍ សូមធ្វើការណាត់ជួបជាមួយគ្រូពេទ្យ ។ គ្រូពេទ្យរបស់អ្នកនឹងអាចដំណើរការការធ្វើតេស្តដែលនឹងកំណត់ថាតើក្រចកពណ៌លឿងរបស់អ្នកត្រូវបានបង្កឡើងដោយផ្សិត បាក់តេរី ឬអ្វីមួយដែលធ្ងន់ធ្ងរឱ្យប្រាកដ៕

ប្រភព៖ healthline

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត