
កីឡានាំមកនូវសុខភាព។ ការសិក្សាបានបង្ហាញថា គ្រប់ប្រភេទកីឡាទាំងអស់សុទ្ធតែមានអត្ថប្រយោជន៍ដល់សុខភាព លើកលែងតែលោកអ្នកលេងវាមិនត្រូវតាមកាលៈទេសៈ និងស្ថានភាពសុខភាពរបស់អ្នក។ ខណៈនេះ SBM News នឹងលើកយកកំពូលអត្ថប្រយោជន៍នៃកីឡាមួយប្រភេទដែលប្រជាជនកម្ពុជានិយមលេងជាប្រចាំ នោះគឺកីឡាបាល់ទះ។
ដុតបំផ្លាញកាឡូរី និងជាតិខ្លាញ់៖
អត្ថប្រយោជន៍ចម្បងមួយនៃបាល់ទះគឺវាជួយអ្នកដុតកាឡូរី ដែលជាធាតុផ្សំដ៏សំខាន់នៃការសម្រកទម្ងន់ ឬថែទាំកម្លាំងសាច់ដុំរាងកាយ។ យោងតាមសាលាវេជ្ជសាស្ត្រ Harvard រាយការណ៍ថាមនុស្សម្នាក់អាចដុតកាឡូរីចន្លោះពី ៩០ ទៅ ១៣៣ កាឡូរីក្នុងអំឡុងពេលកន្លះម៉ោងនៃការលេងបាល់ទះលក្ខណៈកម្សាន្ត និងដុតបំផ្លាញពី ១២០ ទៅ ១៧៨ កាឡូរីក្នុងការលេងជាលក្ខណៈប្រកួតប្រជែង។

សំឡេង និងទម្រង់រាងកាយ៖
ការលេងបាល់ទះនឹងពង្រឹងរាងកាយផ្នែកខាងលើ ដៃ និងស្មា ព្រមទាំងសាច់ដុំនៃរាងកាយខាងក្រោម។ បន្ថែមពីនេះ ការលេងបាល់ទះក៏ធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសរសៃឈាមបេះដូង និងផ្លូវដង្ហើម ដែលជួយឱ្យមានសំឡេងស្រឡះល្អ។
ធ្វើឱ្យប្រសើរឡើងនូវចលនាដៃ និងភ្នែក៖
ជាការពិតណាស់ អ្នកលេងបាល់ទះ គឺត្រូវមានភាពរហ័សរហួនទាំងដៃនិងភ្នែក។ នៅពេលអ្នកលេង អ្នកត្រូវតែដើរតាម ឬតាមមើលគ្រាប់បាល់ដោយភ្នែករបស់អ្នក ហើយវាយបាល់នៅចំណុចត្រឹមត្រូវមួយដើម្បីទទួលបានពិន្ទុល្អ។ ដូច្នេះ ការហ្វឹកហាត់ដៃនឹងភ្នែកដោយរត់និងតាមមើលគ្រាប់បាល់នេះ ធ្វើឱ្យអ្នកមានភាពរហ័សរហួន ហើយងាយនឹងសម្របខ្លួនតាមស្ថានភាពលំបាកផ្សេងៗ។

បង្កើតភាពរហ័សរហួន ការសម្របសម្រួល ល្បឿន និងតុល្យភាព៖
ដោយសារការផ្លាស់ប្ដូរល្បឿន និងទិសដៅលឿនរបស់វា បាល់ទះគឺតម្រូវឱ្យអ្នកលេងមានជំនាញបច្ចេកទេស និងរាងកាយមាំមួនសមស្របនឹងកីឡាប្រភេទនេះ។ ក្នុងអំឡុងពេលនៃការលេង អ្នកលេងត្រូវបានតម្រូវឱ្យបម្រើ ហុច កំណត់ វាយប្រហារ រារាំង និងទះបាល់។ ជំនាញទាំងនេះទាមទារភាពបត់បែន តុល្យភាពល្អ កម្លាំងរាងកាយខាងលើ ខាងក្រោម និងល្បឿន ដើម្បីអាចលេងប្រកបដោយប្រសិទ្ធភាព។
បេះដូងមានសុខភាពល្អ៖
ការលេងបាល់ទះ នឹងបង្កើនអត្រាចង្វាក់បេះដូងរបស់អ្នក ព្រោះរាងកាយរបស់អ្នកនឹងចរាចរឈាម និងសារធាតុចិញ្ចឹមកាន់តែច្រើនពេញរាងកាយរបស់អ្នក ដែលធ្វើឱ្យសុខភាពទូទៅរបស់អ្នកប្រសើរឡើង។

បង្កើតកម្លាំងសាច់ដុំ៖
ការលេងបាល់ទះតម្រូវឱ្យមានដើមទ្រូងរឹងមាំ និងសាច់ដុំស្នូលខ្លាំងក្លាក្នុងការលេង។ ការរត់ លោតហក់ ទះ និងមានកែវភ្នែករវៀសរវៃ គឺជាសកម្មភាពចាំបាច់ក្នុងការលេងបាល់ទះ។ ដូច្នេះ ការហ្វឹកហាត់បែបនេះជាញយដង នោះនឹងធ្វើឱ្យសុខភាពសាច់ដុំអ្នករឹងមាំ មានរូបរាងស្រស់សង្ហារ ហើយធន់នឹងជំងឺ។
បង្កើនជំនាញអន្តរបុគ្គល ឬជំនាញក្នុងការសាមគ្គី៖
ការលេងបាល់ទះតម្រូវឱ្យមិត្តរួមក្រុមធ្វើការដោយសហការ និងសាមគ្គីក្នុងល្បឿនដ៏លឿននិងរហ័សរហួន។ ការសិក្សាមួយខែមិថុនាឆ្នាំ ២០០៨ លើបុរសពេញវ័យដែលចូលរួមក្នុងកីឡាជាក្រុមជាទៀងទាត់បានរកឃើញថា សមាជិកក្រុមបានអភិវឌ្ឍជំនាញបណ្តាញល្អប្រសើរជាងបុរសដែលមិនសូវចូលរួមក្នុងកីឡាជាក្រុម។

កាត់បន្ថយភាពតានតឹង៖
ការចូលរួមរបស់អ្នកនៅក្នុងកីឡាបាល់ទះអាចធ្វើឱ្យអារម្មណ៍របស់អ្នកប្រសើរឡើង កាត់បន្ថយភាពតានតឹង និងលើកទឹកចិត្តអ្នកឱ្យមានមោទនភាពចំពោះសមិទ្ធផលរបស់អ្នកក្នុងនាមសមាជិកក្រុម។ សកម្មភាពនេះក៏អាចធ្វើឱ្យប្រសើរឡើងនូវទំនុកចិត្តលើខ្លួនឯង ការជឿជាក់លើខ្លួនឯង និងធ្វើឱ្យអ្នកមានអារម្មណ៍រីករាយចំពោះជីវិត។ ការចូលរួមនៅក្នុងកីឡាបាល់ទះក៏អាចបង្កើនការលើកទឹកចិត្ត និងសមត្ថភាពរបស់អ្នកដើម្បីជោគជ័យផងដែរ៕


