
ចំណុចសម្រើប ឬសុខភាពផ្លូវភេទអាចជារឿងគួរឱ្យខ្មាសអៀនសម្រាប់ស្ត្រីក្នុងការនិយាយចេញឬបង្ហាញឱ្យគេបានដឹងឮ ជាពិសេសស្ត្រីខ្មែរយើង។ ប៉ុន្តែចំណុចនេះគឺជាចំណេះដឹងទូទៅរួមមួយដែលមនុស្សគ្រប់គ្នាគួរដឹង ទាំងបុរសនិងស្ត្រី ព្រោះវាជាសុខភាពផ្លូវចិត្ត ជាសុភមង្គលមួយដែលដៃគូស្នេហា ឬសាមីខ្លួនផ្ទាល់គួរសិក្សាឈ្វេងយល់ដើម្បីផ្ដល់សេចក្ដីដល់ខ្លួនឯងនិងដៃគូ។ ខណៈនេះ SBM News នឹងបើកទម្លាយអាថ៌កម្បាំងនៃចំណុចសម្រើបរបស់ស្ត្រីទាំង ៧ ទីតាំង មកបង្ហាញជូនលោកអ្នក ដែលរួមមាន ត្រចៀក ចុងម្រាមដៃ បាតដៃ ក្បាលសុដន់ គល់ភ្លៅ គ្លីតូរីស និងបាតជើង។ល។
១. ត្រចៀក
ត្រចៀករបស់អ្នកមានសរសៃប្រសាទ និងឧបករណ៍ទទួលអារម្មណ៍ជាច្រើននៅខាងក្នុង និងខាងក្រៅ។ ចលនាណាមួយ ដូចជាការស្ទាបអង្អែល ឬច្របាច់បន្ថើរៗ គឺជាការភ្ញោចអារម្មណ៍ពុះកញ្រ្ជោលដល់ដៃគូបស់អ្នក ជាពិសេសស្ត្រី។ លោកអ្នកអាចលិឍតិចៗ ថើបឬញល់លើត្រចៀករបស់ដៃគូអ្នក ឬអាចសួរគេថាតើគេចូលចិត្តអ្វីជាងគេ ដើម្បីឱ្យលោកអ្នកអាចសម្របខ្លួនបានប្រសើរជាងមុន។

២. ចុងម្រាមដៃ និងបាតដៃ
តើអ្នកដឹងទេថាចុងម្រាមដៃគឺជាផ្នែកដែលងាយសម្រើបខ្លាំងបំផុតលើរាងកាយ? បាតដៃក៏ងាយនឹងភ្ញោចអារម្មណ៍ដូចគ្នាដែរ ជាពិសេសចំពោះស្ត្រី។ ចូរដាក់ដៃរបស់អ្នកទៅក្នុងដៃ ដៃគូបស់អ្នក ហើយរំកិលម្រាមដៃរបស់អ្នកយឺតៗលើបាតដៃ ដៃគូបស់អ្នក។ ដើម្បីបង្កើនភាពស្និទ្ធស្នាល សូមក្រឡេកមើលទៅភ្នែករបស់នាង ខណៈពេលដែលអ្នកប៉ះបាតដៃរបស់នាង។ បឺតចុងម្រាមដៃតិចៗ ម្ដងមួយៗ ហើយបាញ់ខ្សែនេត្រាមើលទៅដៃគូរបស់អ្នកដោយភាពរីករាយ។

៣. ក្បាលសុដន់
នៅពេលដែលក្បាលសុដន់ត្រូវបានរំញោច ពួកវាបញ្ជូនសញ្ញាទៅកាន់ Cortex ដើម្បីរំញោចប្រដាប់បន្តពូជរបស់ស្ត្រី។ បន្ថែមពីនេះ ក្បាលសុដន់មានចុងសរសៃប្រសាទរាប់រយដែលធ្វើឱ្យពួកវាផ្ដល់ចំណុចរសើបដ៏លើសលុបលើស្ត្រី។ ការថើប ការលិឍ និងការបបោសអង្អែលមួយចំនួនទៀត វានឹងធ្វើឱ្យអារម្មណ៍របស់ស្ត្រីកាន់តែខ្លាំងពុះកញ្ជ្រោលឡើង។

៤. គល់ភ្លៅ
គល់ភ្លៅ គឺជាចំណុចរសើបមួយទៀតនៅលើរាងកាយស្ត្រី ដោយសារវានៅជិតនឹងប្រដាប់ភេទ។ អ្នកអាចរំកិលម្រាមដៃរបស់អ្នកចុះក្រោមមកដល់ភ្លៅ ហើយរំកិលឡើងលើយឺតៗ។ ប្រសិនបើអ្នកកំពុងស្វែងរកវិធីថ្មីដើម្បីផ្គាប់ចិត្តដៃគូបស់អ្នក សូមសាកល្បងថើបនាងនៅលើគល់ភ្លៅនាងយឺតៗ ដោយរំកិលច្រមុះឆ្ពោះទៅរកតំបន់សម្ងាត់។

៥. គ្លីតូរីស
វាជាចំណេះដឹងទូទៅដែលថា គ្លីតូរីស គឺជាចំណុចរសើបបំផុតមួយនៅលើរាងកាយរបស់ស្ត្រី។ វាមានចុងសរសៃប្រសាទចំនួន ៨០០០ ដែលធ្វើឱ្យវាក្លាយជាបណ្ដុំនៃចំណុចសម្រើបដ៏ខ្ពស់បំផុត។ បន្ថែមពីនេះ សរសៃប្រសាទទាំងនេះបានភ្ជាប់ទៅកាន់សរសៃប្រសាទអាងត្រគាក ១៥០០០ ផ្សេងទៀត ដែលជាមូលហេតុនៃការឈានដល់ចំណុចកំពូលបំផុតរបស់ស្ត្រី។

៦. បាតជើង
បាតជើងរបស់អ្នកមានចំណុចសំពាធដែលបង្កើនភាពស្រើបស្រាល និងបង្កើនលំហូរឈាម។ មនុស្សមួយចំនួនមានភាពត្រេកត្រអាលខ្លាំងនៅក្នុងតំបន់នេះ។ ការម៉ាស្សាបាតជើងក៏ជាវិធីដ៏ល្អមួយដើម្បីពង្រឹងអារម្មណ៍ផងដែរ។ ប្រសិនបើអ្នក និងដៃគូបស់អ្នកចូលចិត្តវា សូមអនុវត្តិដោយការជញ្ជក់ម្រាមជើងរបស់ដៃគូថ្នមៗ និងរក្សាទំនាក់ទំនងដោយភ្នែកទល់ភ្នែក ដើម្បីធ្វើឱ្យចំណងស្នេហាកាន់តែមានភាពស្និទ្ធស្នាលមិនគួរឱ្យជឿ។

ទោះយ៉ាងណា ចំណុចទាំង ៦ ដែលរៀបរាល់ខាងលើ គឺគ្រាន់តែជាចំណុចរួមមួយដែលស្ត្រីភាគច្រើនតែងទទួលបានភាពសម្រើប ប៉ុន្តែមិនមែនមាន័យថា គ្រប់ស្ត្រីទាំងអស់ សុទ្ធតែទទួលបានភាពស្រណុកសុខស្រួលនៅតំបន់ទាំងនេះនោះទេ។ ដូច្នេះ បើចង់ដឹងថា ដៃគូបស់អ្នកចូលចិត្តអ្វី ឬត្រូវការអ្វីនោះ មានតែការពិភាក្សាគ្នានិងការព្យាយាមសិក្សាឈ្វេងយល់បន្ថែមដោយខ្លួនឯងតែប៉ុណ្ណោះ៕


