ស្រីៗ ហាមពាក់ស្បែកជើងកែងខ្ពស់ បើមិនចង់មានបញ្ហាធំៗទាំងនេះ
ភូមិន្ទ
05 កុម្ភៈ 2022 11:30 PM

ចំពោះស្ត្រី ការពាក់ស្បែកជើងកែង គឺជាចំណុចទាក់ទាញមួយដើម្បីជួយលើកកម្ពស់​និងធ្វើឱ្យរាងរ៉ៅស្រឡូនស្អាត។ ប៉ុន្តែ ទន្ទឹមនឹងគុណសម្បត្តិទាំងនេះ​វាក៏មានគុណវិបត្តិជាច្រើនដែលស្ត្រីគួរចៀសវាងផងដែរ។ ក្នុងនោះមានដូចជា៖

១/. ហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាដុំពក

ការកើតដុំពក ឬជំងឺដុំពកជើង គឺជាបញ្ហាទូទៅបំផុតដែលទាក់ទងនឹងអ្នកពាក់ស្បែកជើងកែង។ វាគឺជាលទ្ធផលនៃការបត់មិនត្រឹមត្រូវនៃសន្លាក់ម្រាមជើងធំ។ នៅពេលដែលយើងពាក់ស្បែកជើងកែងញឹកញាប់ខ្លាំង សាច់នេះវានឹងដុះឡើង ហើយមានការឈឺចាប់ខ្លាំង ដោយសារតែស្បែកជើងប៉ះនឹងដុំពក ដែលបណ្តាលឱ្យរលាក។

២/. បង្កើនឱកាសនៃការវិវត្តនៃម្រាមជើងក្រិន

ស្បែកជើងកែងជើងខ្ពស់ជាច្រើនមានប្រអប់ម្រាមជើងតូចចង្អៀត។ នៅពេលដែលម្រាមជើងរួមបញ្ចូលគ្នា វាអាចបណ្តាលឱ្យម្រាមជើងចង្អៀត ដូច្នេះបង្កើនឱកាសនៃការវិវត្តទៅជាម្រាមជើងក្រិនបាន។

៣/. ​អាច​បណ្តាល​ឱ្យ​រលាក​សន្លាក់

ការសិក្សាមួយដែលធ្វើឡើងដោយសាកលវិទ្យាល័យ Harvard បានរកឃើញថាការពាក់ស្បែកជើងកែង ធ្វើឱ្យមានភាពតានតឹង ២៣% នៅលើជង្គង់ខាងក្នុង ជាងការពាក់ស្បែកជើងសំប៉ែត។ ការចំតើតកែងជើង ធ្វើឱ្យអ្នកពត់ជង្គង់ខុសពីធម្មជាតិ ដែលបង្កើនសម្ពាធលើសន្លាក់ឆ្អឹង។ លទ្ធផល​នៃ​ការ​សិក្សា​នេះ​បង្ហាញ​ថា​អ្នក​ពាក់ស្បែក​​ជើងកែង​ជា​ទម្លាប់​មាន​លទ្ធភាពក្នុង​ការ​កើត​ជំងឺ​រលាក​សន្លាក់​ជង្គង់​។

៤/. អាចបំផ្លាញសាច់ដុំជើង

ការសិក្សាមួយដែលត្រូវបានចេញផ្សាយដោយ Journal of Applied Physiology បានរកឃើញថា អ្នកពាក់កែងជើងកែងជាទម្លាប់ ដែលតែងតែដាក់ជើងរបស់ពួកគេក្នុងទីតាំងចុងម្រាមជើង បណ្តាលឱ្យសាច់ដុំកំភួនជើងរបស់ស្ត្រីខ្លី។ ដូច្នេះហើយ ទើបនាំឱ្យអ្នកពាក់ស្បែកជើងកែងចុកចាប់សាច់ដុំរបស់ពួកគេ។

៥/. បណ្តាលឱ្យខូចទ្រង់ទ្រាយឆ្អឹង

ស្បែកជើងកែងខ្ពស់ពិតជាអាចបណ្តាលឱ្យខូចខាតជាអចិន្ត្រៃយ៍ដល់ឆ្អឹង និងសរសៃចងខាងក្រោមនៃរាងកាយរបស់អ្នក។ នៅក្នុងរបាយការណ៍របស់ Washington Post អ្នកជំនាញបានសន្និដ្ឋានថា ការដើរដោយពាក់កែងក្នុងរយៈពេលយូរ អាចបណ្តាលឱ្យបាក់ឆ្អឹង ឬស្នាមប្រេះនៅក្នុងឆ្អឹងប្រអប់ជើង។

ទោះយ៉ាងណា ស្បែកជើងកែងនៅតែជាផ្នែកដ៏សំខាន់ក្នុងជីវិតរបស់ស្ត្រី។ ដើម្បីបញ្ចៀសពីបញ្ហាហានិភ័យផ្សេងៗ អ្នកគួរពាក់វាម្ដងម្កាល ឬពាក់នៅពេលចាំបាច់ គឺជាការល្អ៕

ប្រភព៖ luckyfeetshoes

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត