រោគសញ្ញាដែលបង្ហាញថា អ្នកមានពពួកសត្វល្អិតនៅក្នុងខ្លួន
ភូមិន្ទ
26 ធ្នូ 2021 11:30 PM

ដង្កូវពោះវៀន ត្រូវបានគេស្គាល់ថាជាដង្កូវប៉ារ៉ាស៊ីត ដែលមានជាច្រើនប្រភេទរស់នៅក្នុងពោះវៀន និងប្រព័ន្ធរំលាយអាហាររបស់អ្នក។ ដង្កូវពោះវៀន ឬសត្វល្អិតក្នុងពោះវៀនទាំងនេះបង្កឱ្យមានផលរំខានជាច្រើនយ៉ាងដល់សុខភាព ដែលរោគសញ្ញាសំខាន់ៗ មានដូចខាងក្រោមនេះ៖

រោគសញ្ញា

រោគសញ្ញាទូទៅនៃពពួក ដង្កូវពោះវៀនគឺ៖

-        ឈឺពោះ

-        រាក ចង្អោរ ឬក្អួត

-        ផោម / ហើមពោះ

-        អស់កម្លាំង

-        សម្រកទម្ងន់

-         ឈឺពោះ

អ្នក​ដែល​មាន​ដង្កូវ​ក្នុង​ពោះវៀន ​អាច​បង្កឱ្យមាន​ជំងឺ​មួយចំនួន​។ ក្នុងនោះជំងឺ រាក គឺកើតឡើងពេលដែលមានការឆ្លងមេរោគពោះវៀន ដែលបង្កឱ្យមានឈាម និងស្លែសក្នុងលាមក។ ដង្កូវពោះវៀនក៏អាចបង្កជាកន្ទួល ឬរមាស់ជុំវិញរន្ធគូថ ឬទ្វារមាសផងដែរ។ សូមចាំថា មនុស្សមួយចំនួនអាចមានដង្កូវពោះវៀនអស់ជាច្រើនឆ្នាំដោយមិនមានរោគសញ្ញាអ្វីទាំងអស់។

មូលហេតុ

វិធីមួយដែលឆ្លងមេរោគដង្កូវពោះវៀនគឺការបរិភោគសាច់មិនទាន់ឆ្អិន ពីសត្វដែលមានមេរោគ ដូចជាគោ ជ្រូក ឬត្រី។ មូលហេតុផ្សេងទៀតដែលអាចនាំឱ្យមានការឆ្លងមេរោគដង្កូវពោះវៀនរួមមាន៖

-        ការប្រើប្រាស់ទឹកកខ្វក់

-        ការប្រើប្រាស់ដីកខ្វក់

-        ប៉ះពាល់ជាមួយលាមកដែលមានមេរោគ

-        អនាម័យមិនល្អ

កត្តាហានិភ័យ

កុមារងាយនឹងកើតពពួក ដង្កូវពោះវៀនច្រើនជាងមនុស្សចាស់។ នោះដោយសារតែពួកគេអាចលេងក្នុងបរិយាកាសដែលមានដីកខ្វក់ ដូចជាប្រអប់ខ្សាច់ និងសួនកុមារ ជាដើម។ មនុស្សវ័យចំណាស់ក៏ប្រឈមនឹងហានិភ័យខ្ពស់ផងដែរ ដោយសារតែប្រព័ន្ធការពាររាងកាយចុះខ្សោយ។ យោងតាមអង្គការសុខភាពពិភពលោក (WHO)បានឱ្យដឹងថាប្រហែល ១០ ភាគរយ នៃមនុស្សនៅក្នុងប្រទេសកំពុងអភិវឌ្ឍបានឆ្លងមេរោគពពួកដង្កូវពោះវៀន។ ប្រជាជននៅក្នុងប្រទេសកំពុងអភិវឌ្ឍមានហានិភ័យខ្ពស់បំផុតដោយសារតែការផឹកទឹកពីប្រភពកខ្វក់ និងដោយសារតែកម្រិតអនាម័យនៅមានកម្រិតទាប។

រោគវិនិច្ឆ័យ

ប្រសិនបើអ្នកមានរោគសញ្ញាខាងលើ អ្នកគួរតែធ្វើការណាត់ជួបជាមួយគ្រូពេទ្យដើម្បីពិនិត្យ និងព្យាបាល។ បន្ទាប់មកគ្រូពេទ្យរបស់អ្នកអាចធ្វើការពិនិត្យលាមករបស់អ្នក ដើម្បីបញ្ជាក់ពីវត្តមានរបស់ប៉ារ៉ាស៊ីត។

ការព្យាបាល

ប្រភេទដង្កូវពោះវៀនមួយចំនួន អាចបាត់ទៅវិញដោយខ្លួនឯង ប្រសិនបើអ្នកមានប្រព័ន្ធការពាររាងកាយរឹងមាំ និងរបបអាហារដែលមានសុខភាពល្អ និងរបៀបរស់នៅល្អ។ ទោះបីជាយ៉ាងណាក៏ដោយ អាស្រ័យលើប្រភេទនៃការឆ្លងមេរោគដង្កូវពោះវៀន មនុស្សម្នាក់អាចត្រូវការការព្យាបាលជាមួយនឹងថ្នាំប្រឆាំងនឹងប៉ារ៉ាស៊ីត។ រោគសញ្ញាធ្ងន់ធ្ងរមួយចំនួនមិនគួរព្រងើយកន្ដើយទេ។ សូមទៅជួបគ្រូពេទ្យរបស់អ្នក ប្រសិនបើអ្នក៖

-        មានឈាមឬខ្ទុះនៅក្នុងលាមករបស់អ្នក

-        ក្អួតជារៀងរាល់ថ្ងៃ ឬញឹកញាប់

-        មានសីតុណ្ហភាពរាងកាយកើនឡើង

-        អស់កម្លាំង និងខ្សោះជាតិទឹកយ៉ាងខ្លាំង

ប្រភព៖ healthline

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត