វិធីងាយៗ ៧ យ៉ាង ដើម្បីទទួលបានក្បាលពោះរាបស្មើ
ភូមិន្ទ
16 វិច្ឆិកា 2021 11:30 PM

បុរស/នារី មួយចំនួន ព្រួយបារម្ភពីបញ្ហាខ្លាញ់ក្នុងក្បាលពោះ ដែលធ្វើឱ្យដុះពោះធំមិនសមនឹងរូបរាង និងរស់នៅដោយគ្មានទំនុកចិត្ត។ ក្រៅ​ពី​ជា​កត្តា​ប្រឈម​នឹង​ជំងឺ​មួយ​ចំនួន ខ្លាញ់​ក្បាល​ពោះ​ច្រើន​អាច​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​ថា​ហើមពោះ និង​អាចបង្កឱ្យមានជំងឺបាក់​ទឹក​ចិត្ត។ ជាសំណាងល្អដែរ ព្រោះថាមាន យុទ្ធសាស្ត្រជាច្រើនត្រូវបានបង្ហាញថាមានប្រសិទ្ធភាពជាពិសេសក្នុងការកាត់បន្ថយទំហំចង្កេះរបស់អ្នកឬធ្វើឱ្យក្បាលពោះរបស់អ្នករាបស្មើបានយ៉ាងងាយ។ ខាងក្រោមនេះ គឺជា ៧ វិធីសាស្ត្រងាយៗ ដែលធ្វើឱ្យក្បាលពោះរាបស្មើ៖

១/. កាត់បន្ថយកាឡូរី

វាគឺជាការពិតដែលទទួលស្គាល់ដោយអ្នកជំនាញ ទៅលើវិធីមួយដែលតម្រូវឱ្យអ្នកកាត់បន្ថយកាឡូរី ដើម្បីជួយសមម្រួលដល់ការសម្រកទម្ងន់។ វិធីសាស្ត្រនេះគឺកាត់បន្ថយការទទួលទានប្រចាំថ្ងៃរបស់អ្នកចំនួន ៥០០-១០០០ កាឡូរី ដើម្បីរំពឹងថានឹងអាចនឹងសម្រកបានប្រហែល ០,៥ ទៅ ១​គីឡូក្រាម ក្នុងមួយសប្តាហ៍។

២/. ញ៉ាំជាតិសរសៃច្រើន ជាពិសេសជាតិសរសៃលាយ

សរសៃលាយស្រូបយកបរិមាណទឹកច្រើន និងបន្ថយល្បឿននៃអាហារតាមរយៈបំពង់រំលាយអាហារ។ នេះ​ត្រូវ​បាន​គេ​បង្ហាញ​ថា​អាច​ពន្យារ​ការ​បញ្ចេញរបស់​ក្រពះ ធ្វើ​ឱ្យ​ក្រពះ​រីក និង​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​ឆ្អែតបានយូរ ។ លើសពីនេះ ជាតិសរសៃលាយអាចបន្ថយចំនួនកាឡូរីដែលរាងកាយរបស់អ្នកអាចស្រូបពីអាហារ ។ តាមរយៈការញ៉ាំជាតិសរសៃលាយ អ្នកក៏ទំនងជាមិនសូវប្រមូលផ្តុំជាតិខ្លាញ់នៅជុំវិញសរីរាង្គរបស់អ្នកទេ ដែលកាត់បន្ថយទំហំចង្កេះរបស់អ្នក និងហានិភ័យនៃជំងឺជាច្រើនមុខ។

៣/. ផឹកទឹកក្រឡុកប្រូតេអ៊ីន

ទឹកក្រឡុកប្រូតេអ៊ីនគឺជាវិធីងាយស្រួលក្នុងការបន្ថែមប្រូតេអ៊ីនទៅក្នុងរបបអាហាររបស់អ្នក។ ការទទួលបានប្រូតេអ៊ីនគ្រប់គ្រាន់ក្នុងរបបអាហាររបស់អ្នកអាចជំរុញការរំលាយអាហាររបស់អ្នក កាត់បន្ថយចំណង់អាហាររបស់អ្នក និងជួយកម្ចាត់ជាតិខ្លាញ់ ជាពិសេសពីផ្នែកកណ្តាលនៃដងខ្លួនរបស់អ្នក ។ លើសពីនេះ ការសិក្សាបានណែនាំថា ការបន្ថែមប្រូតេអ៊ីនក្រឡុកទៅក្នុងរបបអាហារអាចជួយសម្រកទម្ងន់របស់អ្នក និងមានប្រសិទ្ធភាពជាពិសេសក្នុងការកាត់បន្ថយទំហំចង្កេះរបស់អ្នក ។

៤/. ញ៉ាំអាហារដែលសម្បូរទៅដោយអាស៊ីតខ្លាញ់

អាស៊ីតខ្លាញ់ គឺជាអង្គធាតុរាវ ដែលជាធម្មតាត្រូវបានចាត់ថ្នាក់ក្នុងចំណោម "ខ្លាញ់ល្អ" ។ ការសិក្សាបង្ហាញថា របបអាហារសម្បូរអាស៊ីតខ្លាញ់ monounsaturated អាចការពារការប្រមូលផ្តុំនៃខ្លាញ់ក្បាលពោះ ដែលជាប្រភេទខ្លាញ់គ្រោះថ្នាក់បំផុត។

៥/. ធ្វើលំហាត់ប្រាណឈរជំនួសឱ្យការអង្គុយ

ការធ្វើលំហាត់ប្រាណដោយក្រោកឈរ អាចផ្តល់អត្ថប្រយោជន៍ដល់សុខភាពរបស់អ្នក ច្រើនជាងការធ្វើលំហាត់ប្រាណដូចគ្នានៅពេលអង្គុយ ឬប្រើម៉ាស៊ីនទម្ងន់។ តាមរយៈការឈរ ធ្វើឱ្យកើនសាច់ដុំកាន់តែច្រើន ដើម្បីរក្សាតុល្យភាព និងរក្សាទម្ងន់របស់អ្នក។ ការសិក្សាមួយដែលប្រៀបធៀបឥទ្ធិពលនៃការធ្វើលំហាត់ប្រាណឈរ និងអង្គុយ បានបង្ហាញថា លំហាត់ប្រាណឈរមួយចំនួនបានបង្កើនសកម្មភាពសាច់ដុំ ៧-២៥% បើប្រៀបធៀបទៅនឹងការអង្គុយ។

៦/. ដើរយ៉ាងហោចណាស់ ៣០ នាទីជារៀងរាល់ថ្ងៃ

ការរួមបញ្ចូលគ្នានៃរបបអាហារ និងការធ្វើលំហាត់ប្រាណគឺប្រហែលជាវិធីដ៏មានប្រសិទ្ធភាពបំផុតដើម្បីសម្រេចបាននូវការសម្រកទម្ងន់ និងធ្វើឱ្យសុខភាពទូទៅរបស់អ្នកប្រសើរឡើង។ គួរឱ្យចាប់អារម្មណ៍ ការសិក្សាបានបង្ហាញថា អ្នកមិនចាំបាច់ធ្វើលំហាត់ប្រាណខ្លាំងដើម្បីទទួលបានអត្ថប្រយោជន៍សុខភាពនោះទេ។ ព្រោះថា ការដើរលឿនត្រូវបានបង្ហាញយ៉ាងមានប្រសិទ្ធភាពក្នុងការកាត់បន្ថយជាតិខ្លាញ់ក្នុងខ្លួន និងខ្លាញ់ដែលនៅជុំវិញផ្នែកកណ្តាលនៃដងខ្លួនរបស់អ្នក។

៧/. ផឹកទឹក

យ៉ាងហោចណាស់មានវិធីបីយ៉ាងដែលទឹកអាចជួយឱ្យអ្នកទទួលបានក្បាលពោះរាបស្មើ។ ទីមួយ វាអាចជួយក្នុងការសម្រកទម្ងន់ដោយបង្កើនអត្រាមេតាបូលីសរបស់អ្នកជាបណ្តោះអាសន្ន។ ជាការពិត ការផឹកទឹកអាចបង្កើនការចំណាយថាមពលសរុបរបស់អ្នករហូតដល់ ១០០ កាឡូរីក្នុងមួយថ្ងៃ ។ ទីពីរ ការផឹកទឹកមុនពេលញ៉ាំអាហារអាចធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែត ដូច្នេះអ្នកនឹងញ៉ាំកាឡូរីតិចជាងមុន ។ ទីបី វាអាចជួយបំបាត់ការទល់លាមក និងកាត់បន្ថយការហើមពោះ ។ ចូរព្យាយាមផឹកទឹកមួយកែវធំមុនពេលអាហារនីមួយៗ៕

ប្រភព៖ healthline

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត