កំពូលអត្ថប្រយោជន៍សុខភាពមិននឹកស្មានដល់របស់ វល្លិ៍បណ្ដូលពេជ្រ
ភូមិន្ទ
25 តុលា 2021 11:30 PM

វល្លិ៍បណ្ដូលពេជ្រ  គឺជារុក្ខជាតិស្មៅដែលដុះយ៉ាងទូលំទូលាយនៅក្នុងតំបន់ត្រូពិច នៃអាស៊ីអាគ្នេយ៍។ ចំពោះរូបរាងខាងក្រៅ វល្លិ៍បណ្ដូលពេជ្រ  មានរូបរាងជាវល្លិ៍ដែលដុះពកៗជុំវិញ មានរសជាតិល្វីងខ្លាំង ត្រូវបានគេប្រើដើម្បីព្យាបាលបញ្ហាសុខភាពផ្សេងៗ ជាលក្ខណៈប្រពៃណីដូចជា ប្រើសម្រាប់ព្យាបាលឈឺសន្លាក់ឆ្អឹង ជំងឺខាន់លឿង គ្រុនក្ដៅ នោមទាស់ ទឹកនោមផ្អែម គ្រុនចាញ់ បាក់ឆ្អឹង រលាកខាងក្នុង កាត់បន្ថយការស្រេកទឹក លើសឈាម និងធ្វើឱ្យត្រជាក់។ ខាងក្រោមនេះ គឺជាអ្វីដែលដូនតាខ្មែរយើង និងតាមបណ្ដាប្រទេសផ្សេងៗ យកវាមកប្រើប្រាស់បែបបុរាណដើម្បីព្យាបាលជំងឺ៖

ការប្រើប្រាស់បែបបុរាណ

-        គ្រាប់របស់បណ្ដូលពេជ្រត្រូវបានគេប្រើជាថ្នាំបំបាត់អាការៈស្រវឹង

-        សារធាតុចម្រាញ់ចេញពីដើម ​ត្រូវ​បាន​គេ​ប្រើ​សម្រាប់​លាង​ភ្នែក​ដែល​មាន​ការ​ឈឺ​ចាប់ និង​ដំបៅ​

-        លាប​ស្លឹក​បណ្ដូលពេជ្រ​លើ​របួសដើម្បីជួយបំបាត់ការឈឺចាប់ និងដើម្បីផ្សះមុខរបួស ​ឬ​ជា​ថ្នាំ​បំបាត់​រមាស់

-        ប្រើវាដើម្បីព្យាបាលបញ្ហាជាំ, កមរមាស់, បាក់ឆ្អឹង និងដំបៅ

-        នៅប្រទេសម៉ាឡេស៊ី វាត្រូវបានគេប្រើសម្រាប់ព្យាបាលជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ការការពារពីមូសខាំ និងជំរុញចំណង់អាហារ។

-        នៅប្រទេសបង់ក្លាដែស ទឹកដើមបណ្ដូលពេជ្រត្រូវបានគេប្រើសម្រាប់ព្យាបាលជំងឺពោះវៀន ឈឺសន្លាក់ឆ្អឹង ជំងឺខាន់លឿង ជំងឺស្បែក ខ្វិន ឈឺខ្លួន និងឃ្លង់។

-        ទម្រង់ម្សៅផ្សំចេញពីបណ្ដូលពេជ្រ ប្រើសម្រាប់ព្យាបាលគ្រុនក្ដៅ បញ្ហាក្រពះ និងរាគ។

-        នៅប្រទេសឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ទឹកដែលធ្វើពីដើមវាត្រូវបានគេប្រើជាថ្នាំបន្សាប និងសម្រាប់ព្យាបាលជំងឺអាសន្នរោគ និងជំងឺទឹកនោមផ្អែម។

-        នៅប្រទេសប្រ៊ុយណេ គេប្រើវាដើម្បីព្យាបាលជំងឺលើសឈាម និងឈឺពោះ។

-        លាប​ទឹក​ដើមវា​ដែល​កិន​រួច​ទៅ​កន្លែង​ដែល​មាន​ជំងឺ​កមរមាស់។

-        នៅប្រទេសថៃ វាប្រើវាដើម្បីសម្រួលដល់រោគគ្រុនក្ដៅ ទឹកនោមផ្អែម និងបន្ថយការស្រេកទឹក។ល។

ផលប៉ះពាល់​៖

នៅពេលលេបតាមមាត់៖ បណ្ដូលពេជ្រ អាចមានសុវត្ថិភាពនៅពេលលេបឬប្រើប្រាស់ក្នុងអំឡុងពេល ៨ សប្តាហ៍ដំបូង។ បើប្រើយូរជាងនេះ វាអាចបណ្តាលឱ្យឈឺក្បាល ឬឈឺច្រមុះចំពោះមនុស្សមួយចំនួន។ ទោះយ៉ាងណា  មិនមានព័ត៌មានដែលអាចទុកចិត្តបានគ្រប់គ្រាន់ដើម្បីដឹងថាតើ បណ្ដូលពេជ្រ មានសុវត្ថិភាពក្នុងការប្រើប្រាស់លើសពី ៨សប្តាហ៍ឡើង ឬផលប៉ះពាល់អ្វីខ្លះផ្សេងទៀតនៅឡើយទេ។

នៅពេលលាបលើស្បែក៖ មិនមានព័ត៌មានដែលអាចទុកចិត្តបានគ្រប់គ្រាន់ដើម្បីបញ្ជាក់ឱ្យដឹងថាតើ បណ្ដូលពេជ្រ មានសុវត្ថិភាពក្នុងការប្រើនៅពេលមានផ្ទៃពោះ ឬបំបៅដោះកូននោះទេ។ ដូច្នេះ ដើម្បីសុវត្ថិភាព លោកអ្នកគួរជៀសវាងប្រើប្រាស់វាក្នុងអំឡុងពេលនេះ៕

ប្រភព៖ webmd

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត