
ក្រឡាញ់គឺជាដើមឈើព្រៃ ដុះក្នុងព្រៃធំៗ ដែលគេអាចប្រមូលផលផ្លែវាក្នុងមួយឆ្នាំតែម្ដងប៉ុណ្ណោះ ដោយក្នុងមួយរដូវកាល ផ្លែក្រឡាញ់នេះ ផ្ដល់ផលរយៈពេល៣ខែ គឺចាប់ពីខែតុលា ដល់ធ្នូ ឬអាចឆាប់ឬយូរជាងនេះបន្ដិចទៅតាមដើមនីមួយៗ។ ទោះបីជាក្រឡាញ់មានផ្លែតូចៗ និងគ្រាប់រឹងមិនសូវមានសាច់ហូបក្ដី តែក្រឡាញ់សម្បូរជីវជាតិ និងអាចព្យាបាលជំងឺបានជាច្រើនមុខ។ ខាងក្រោមនេះ គឺជាកំពូលអត្ថប្រយោជន៍របស់វារាប់តាំងពីដើម ស្លឹក និង ផ្លែ៖
១. ជំងឺគ្រុនចាញ់
យោងតាមការស្រាវជ្រាវបានឱ្យដឹងថា ស្លឹករបស់ក្រឡាញ់ អាចរារាំងការលូតលាស់របស់ផ្លាស្មូម្យូម ហ្វាលស៊ីប៉ារ៉ាំ plasmodium falciparum ដែលបណ្តាលឱ្យមានជំងឺគ្រុនចាញ់។ ការទទួលទានស្រាដែលមានត្រាំស្លឹកក្រឡាញ់ឬផឹកទឹកស្លឹកក្រឡាញ់គឺអាចព្យាបាលជំងឺគ្រុនចាញ់បាន។

២. អាចព្យាបាលដំបៅក្រពះ
យោងតាមការស្រាវជ្រាវបានឱ្យដឹងថា ស្លឹកក្រឡាញ់ មានសមត្ថភាពបង្កើនការបញ្ចេញទឹករំអិលក្រពះ។ ដូច្នេះផឹកសារធាតុដែលចម្រាញ់ចេញពីស្លឹកក្រឡាញ់ អាចជាឱសថសម្រាប់ព្យាបាលដំបៅក្រពះ។
៣. អាចជួយការពារជំងឺលើសសម្ពាធឈាម
ស្លឹកក្រឡាញ់ក៏ជាថ្នាំបញ្ចុះទឹកនោមខ្ពស់ដែរ ហើយវាជួយជំរុញការផលិតទឹកនោមដែលធ្វើឱ្យបេះដូងងាយស្រួលក្នុងការបូមឈាម។ នេះជួយកាត់បន្ថយហានិភ័យនៃជំងឺលើសសម្ពាធឈាម។

៤- លក្ខណៈប្រឆាំងការរលាកនិងប្រឆាំងមីក្រុប
ផ្លែ និងគ្រាប់របស់ក្រឡាញ់មានផ្ទុកនូវវីតាមីន C ច្រើន ដែលអាចប្រឆាំងនឹងការឆ្លងមេរោគមីក្រុប។ ចំណែកឯសំបកដើមរបស់វាវិញគឺមានសមត្ថភាពកាត់បន្ថយការរលាកនៅក្នុងបំពង់ទងសួត ដែលកើតឡើងដោយសាររលាកទងសួត។
៥. ធ្វើឱ្យប្រសើរឡើងនូវអនាម័យមាត់និងព្យាបាលការឈឺធ្មេញ
ក្រឡាញ់ត្រូវបានគេរកឃើញថា គឺជាភ្នាក់ងារសំអាតមាត់ធ្មេញ។ ផ្លែក្រឡាញ់មានផ្ទុកសារធាតុសាប៉ូនីនដែលបន្ថែមប្រសិទ្ធភាពក្នុងការសំអាតធ្មេញ ជួយព្យាបាលជំងឺពុកធ្មេញ និងធ្វើឱ្យធ្មេញរបស់អ្នកស។

៦. បំបាត់ការឈឺចាប់ពេលមករដូវនិងបញ្ឈប់ការរាគ
ការសិក្សាស្រាវជ្រាវក៏បានបង្ហាញផងដែរថា សារធាតុចំរាញ់ចេញពីសំបកដើមរបស់ក្រឡាញ់មានលក្ខណៈសម្បត្តិបំបាត់ការឈឺចាប់យ៉ាងសំខាន់ពេលមករដូវ។ គេក៏អាចយកស្លឹកក្រឡាញ់ទៅដាំទឹកផឹកដែលវាមានប្រសិទ្ធភាពបញ្ឈប់ការរាគផងដែរ។
៧. គ្រប់គ្រងជំងឺខាន់លឿងនិងទឹកនោមផ្អែម
ស្លឹកក្រឡាញ់ត្រូវបានគេប្រើជាឱសថសម្រាប់ព្យាបាលជំងឺខាន់លឿង។ វាក៏ជួយបញ្ចុះជាតិស្ករក្នុងឈាមនិងបង្កើនភាពប្រែប្រួលអាំងស៊ុយលីន។ ដូច្នេះវាអាចត្រូវបានប្រើដើម្បីព្យាបាលជំងឺទឹកនោមផ្អែម។

៨. ជំងឺឫសដូងបាត
ឫសដូងបាត គឺជាសរសៃហើមនៅរន្ធគូថដែលជារឿយៗបង្កឱ្យមានភាពមិនស្រួលខ្លាំងចំពោះអ្នកជំងឺនៅពេលអ្នកចង់បន្ទោរបង់។ មូលហេតុមួយក្នុងចំណោមហេតុផលដែលមនុស្សមានឫសដូងបាតគឺដោយសារការហើមប៉ោងសរសៃឈាមខ្លាំងពេក នៅក្នុងតំបន់អាងត្រគាកនិងរន្ធគូថ។ បើទោះបីជាវាមិនគំរាមកំហែងដល់អាយុជីវិត ប៉ុន្តែសរសៃឈាមវ៉ែនទាំងនេះអាចមានការឈឺចាប់ខ្លាំង។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ការសិក្សាអំពីស្លឹកក្រឡាញ់ ត្រូវបានគេរាយការណ៍ថា វាមានអត្ថប្រយោជន៍សម្រាប់ការព្យាបាលជំងឺឫសដូងបាត។

៩. ប្រឆាំងការបង្ករោគ
ក្រឡាញ់ជួយធ្វើឱ្យប្រសើរ ចំពោះស្ត្រីដែលកំពុងបំបៅដោះកូននិងជួយប្រឆាំង ការឆ្លងមេរោគផ្សេងៗ។ មិនតែប៉ុណ្ណោះ ផ្អែកលើការសិក្សាជាច្រើនបានសន្និដ្ឋានថា ការញ៉ាំផ្លែឈើព្រៃប្រភេទនេះ អាចជួយបង្កើនការបញ្ចេញទឹកដោះផងដែរ។
១០. ជួយព្យាបាលរបួស
ស្លឹកក្រឡាញ់ គឺជាស្លឹកមួយក្នុងចំណោមស្លឹកដែលត្រូវបានគេប្រើកាលពីអតីតកាលសម្រាប់ការព្យាបាលជំងឺ Scurvy (ជំងឺដែលបណ្តាលមកពីកង្វះវីតាមីន C) និងរបួស។ គេក៏អាចយកស្លឹកទៅច្របាច់ហើយយកមកលាបលើរបួសដើម្បីជួយរំញោចការលូតលាស់នៃស្បែក និងការពាររបួសប្រឆាំងនឹងមេរោគសំណើម៕



