អត្ថប្រយោជន៍សុខភាពគួរឱ្យភ្ញាក់ផ្អើលទាំង ៥ នៃផ្លែប៉េស
ភូមិន្ទ
15 សីហា 2021 11:30 PM

ផ្លែប៉េស ឬហៅតាមភាសាបរទេសថា Peach ត្រូវបានគេគិតថាមានដើមកំណើតនៅប្រទេសចិនតាំងជាង ៨.០០០ ឆ្នាំមុនមកម្ល៉េះ។ ក្រៅពីមានរសផ្អែមឈ្ងុយឆ្ងាញ់ហើយនោះ វាក៏ត្រូវបានគេចាត់ទុកថាជាកំពូលផ្លែឈើដ៏មានអត្ថប្រយោជន៍ខ្ពស់ដល់សុខភាព។ ខាងក្រោមនេះ គឺជាកំពូលអត្ថប្រយោជន៍របស់វា៖

១. សម្បូរទៅដោយសារធាតុចិញ្ចឹមនិងសារធាតុប្រឆាំងអុកស៊ីតកម្ម

ផ្លែប៉ែស សម្បូរទៅដោយវីតាមីន សារធាតុរ៉ែ និងសមាសធាតុរុក្ខជាតិមានប្រយោជន៍ជាច្រើន។ ការសិក្សាបានបង្ហាញថា ផ្លែប៉ែសទំហំមធ្យមត្រឹម ១៥០ក្រាម ផ្ទុកនូវសារធាតុសំខាន់ៗដូចជា៖ កាឡូរី: ៥៨ , ប្រូតេអ៊ីន៖១ ក្រាម, ខ្លាញ់៖ តិចជាង ១ក្រាម, កាបូអ៊ីដ្រាត៖ ១៤ ក្រាម, ជាតិសរសៃ៖ ២ ក្រាម, វីតាមីន C៖ ១៧% នៃតម្រូវការដែលរាងកាយប្រើប្រាស់ប្រចាំថ្ងៃ, វីតាមីន A៖ ១០% , វីតាមីន E៖ ៥% ,ស្ពាន់៖ ៥% , ម៉ង់ហ្គាណែសៈ ៥%។ល។ លើសពីនេះវាសម្បូរទៅដោយអង់ទីអុកស៊ីដង់ - សមាសធាតុរុក្ខជាតិមានប្រយោជន៍ដែលប្រឆាំងនឹងការខូចខាតអុកស៊ីតកម្មនិងជួយការពាររាងកាយរបស់អ្នកប្រឆាំងភាពចាស់និងជំងឺ។

២. អាចជួយដល់ការរំលាយអាហារ

ផ្លែប៉េស អាចរួមចំណែកដល់ការរំលាយអាហារ ព្រោះត្រឹមផ្លែមានទំហំមធ្យមមួយ វាផ្តល់នូវជាតិសរសៃប្រហែល ២ ក្រាម ដែលពាក់កណ្តាលជាជាតិសរសៃលាយ ខណៈដែលពាក់កណ្តាលទៀតមិនរលាយ។ ជាតិសរសៃមិនរលាយអាចបន្ថែមចំនួនលាមករបស់អ្នកនិងជួយផ្លាស់ទីអាហារតាមរយៈពោះវៀនរបស់អ្នក ដើម្បីកាត់បន្ថយការទល់លាមក។

៣. អាចការពារស្បែករបស់អ្នក

ផ្លែប៉េស អាចមានឥទ្ធិពលការពារដែលជួយឱ្យស្បែករបស់អ្នកមានសុខភាពល្អ។ ការសិក្សាបង្ហាញថា សមាសធាតុដែលមាននៅក្នុងផ្លែប៉េស អាចជួយបង្កើនសមត្ថភាពស្បែករបស់អ្នកក្នុងការរក្សាសំណើមដូច្នេះធ្វើឱ្យស្បែកមានភាពប្រសើរឡើង។

៤. អាចការពារប្រភេទមហារីកមួយចំនួន

ដូចផ្លែឈើភាគច្រើនដែរ ផ្លែប៉េសផ្តល់នូវសមាសធាតុរុក្ខជាតិមានប្រយោជន៍ដែលអាចផ្តល់ការការពារប្រឆាំងនឹងជំងឺមហារីកផ្សេងៗ។ ជាពិសេសស្បែកនិងសាច់ផ្លែប៉េសសម្បូរទៅដោយសារធាតុ carotenoids និងអាស៊ីត caffeic - សារធាតុប្រឆាំងអុកស៊ីតកម្មពីរប្រភេទដែលត្រូវបានគេរកឃើញថាមានលក្ខណៈប្រឆាំងមហារីក។

៥. អាចកាត់បន្ថយរោគសញ្ញាអាឡែរហ្ស៊ី

ផ្លែប៉ែសអាចកាត់បន្ថយរោគសញ្ញាអាឡែរហ្ស៊ី។ នៅពេលរាងកាយរបស់អ្នកប្រឈមនឹងអាឡែរហ្ស៊ីវាបញ្ចេញអ៊ីស្តាមីនឬសារធាតុគីមីដែលផលិតដោយប្រព័ន្ធការពាររាងកាយរបស់អ្នក ដើម្បីជួយកម្ចាត់អាឡែរហ្សីចេញពីរាងកាយ។ ការស្រាវជ្រាវបង្ហាញថាផ្លែប៉េសអាចជួយកាត់បន្ថយរោគសញ្ញាអាឡែរហ្សីដោយការពារការបញ្ចេញអ៊ីស្តាមីននៅក្នុងឈាម។

ផលប៉ះពាល់ខ្លះៗ

ការទទួលទានផ្លែប៉េសច្រើនពេកអាចបណ្តាលឱ្យកើនឡើងហានិភ័យនៃជំងឺមហារីកពោះវៀនធំចំពោះបុរស។ ការសិក្សាខ្លះវា ញ៉ាំផ្លែប៉េសច្រើនអាចបង្កឱ្យហើមពោះ ហើយវាក៏មានផ្ទុកនូវសារធាតុ salicylates និងសមាសធាតុមួយហៅថា amygdalin ដែលអាចបង្កឱ្យមានប្រតិកម្មអាលែហ្សីចំពោះបុគ្គលមួយចំនួន៕

ប្រភព៖ healthline / lybrate

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត