កំពូលគុណប្រយោជន៍របស់ផ្លែស្ពឺ និងគុណវិបត្តិខ្លះៗដែលអ្នកគួរដឹង
ភូមិន្ទ
09 សីហា 2021 11:30 PM

ស្ពឺ គឺជាឈ្មោះឈើដំណាំមួយប្រភេទ ផ្លែវាមានរាងជាជ្រុង សាច់ជ្រាយមានទឹក ខ្លះមានរសជូរ ខ្លះផ្អែមលាយជូរបន្តិចៗ ហើយគេនិយមប្រើជាម្ជូរឬជាអាហារ។ ស្ពឺ គឺជាផ្លែឈើដែលសម្បូរួទៅដោយអាហារូបត្ថម្ភដ៏ច្រើនសម្បូរបែប ជាពិសេសគឺជាតិសរសៃនិងវីតាមីនសេ។ សារធាតុចិញ្ចឹមរបស់ផ្លែស្ពឺ ក្នុងទំហំមធ្យម (៩១ ក្រាម) មានផ្ទុកដូចជា៖ ជាតិសរសៃ៖ ៣ ក្រាម ប្រូតេអ៊ីន៖ ១ ក្រាម។ ក្រៅពីនោះ វាក៏មានផ្ទុកសារធាតុចិញ្ចឹមដែលរាងកាយត្រូវការចាំបាច់ប្រចាំថ្ងៃ ដែលគិតជាភាគរយមានដូចជា វីតាមីនសេ៖ ៥២%  វីតាមីនបេ ៥៖ ៤%  ហ្វូលេតៈ ៣% ស្ពាន់៖ ៦% ប៉ូតាស្យូម៖ ៣% ម៉ាញ៉េស្យូម៖ ២%។ 

គុណប្រយោជន៍ចំពោះសុខភាព

 ១) មានសក្តានុពលប្រឆាំងនឹងមហារីក៖ ការស្រាវជ្រាវ បានបង្ហាញថា ផ្លែស្ពឺ វាអាចត្រូវបានអភិវឌ្ឍទៅជាថ្នាំបំប៉នធម្មជាតិដ៏មានប្រសិទ្ធភាពប្រឆាំងនឹងជំងឺមហារីក។ ផ្លែស្ពឺទុំគឺជាឃ្លាំងផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនជាងផ្លែខ្ចី ហើយជាតិសរសៃនៅក្នុងផ្លែស្ពឺមានសមត្ថភាពសម្អាតពោះវៀនធំ កាត់បន្ថយកម្រិតជាតិពុល និងជួយបន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ។

២) ប្រឆាំងនឹងការរលាក៖ បរិមាណខ្ពស់នៃសារធាតុប្រឆាំងអុកស៊ីតកម្ម និងសារជាតិ Flavonoids ដែលមាននៅក្នុងផ្លែស្ពឺ ជួយប្រឆាំងនឹងការរលាកចំពោះជំងឺស្បែកផ្សេងៗគ្នារួមមានជំងឺស្បែករបក ក្រហម និងជំងឺរលាកស្បែក។

៣) សុខភាពបេះដូង៖ បរិមាណសូដ្យូម និងប៉ូតាស្យូមដែលមានច្រើននៅក្នុងផ្លែស្ពឺដើរតួជាអេឡិចត្រូលីតនៅក្នុងខ្លួនដែលជួយក្នុងការរក្សាសម្ពាធឈាម។

៤) បង្កើនភាពស៊ាំ៖​ ការសិក្សាមួយ បានរកឃើញថាផ្លែស្ពឺមានសកម្មភាពប្រមាញ់រ៉ាឌីកាល់ដែលជួយបង្កើនភាពស៊ាំជាទូទៅ។ មិនតែប៉ុណ្ណោះ បរិមាណវីតាមីនC នៅក្នុងផ្លែឈើនេះ គឺជួយជុំរុញឱ្យប្រព័ន្ធភាពស៊ាំរបស់អ្នកដំណើរការក្នុងកម្រិតខ្ពស់ជាមួយនឹងចំនួនកោសិកាឈាមសល្អបំផុត។

៥) រក្សាតុល្យភាពសម្ពាធឈាម៖​ ជាមួយនឹងបរិមាណកាល់ស្យូមក្នុងកម្រិតមធ្យមផ្លែស្ពឺអាចកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង គាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលដោយបន្ថយភាពតានតឹងលើសរសៃឈាម និងសរសៃវ៉ែន។

៦) ធ្វើឱ្យប្រសើរឡើងនូវការរំលាយអាហារ៖​ ជាតិសរសៃចំណីអាហារគឺជាធាតុសំខាន់ក្នុងការរំលាយអាហារព្រោះវាអាចជំរុញចលនាលាមកតាមរយៈបំពង់រំលាយអាហារ បំបាត់រោគសញ្ញានៃការទល់លាមក ហើមពោះ ចង្អោរ និងរាគ។

៧) គ្រប់គ្រងជំងឺទឹកនោមផ្អែម៖ ការស្រាវជ្រាវបានរកឃើញថាជាតិសរសៃដែលមិនអាចរំលាយបាននេះអាចការពារការបញ្ចេញជាតិគ្លុយកូសបន្ទាប់ពីបរិភោគ។ វាមានសមមត្ថភាពជួយគ្រប់គ្រងកម្រិតអាំងស៊ុយលីនក្នុងខ្លួន ធ្វើឱ្យវាក្លាយជាអាហារសម្រន់ដ៏ល្អសម្រាប់អ្នកដែលកំពុងគ្រប់គ្រងជំងឺទឹកនោមផ្អែម។

ផលប៉ះពាល់

ផ្លែស្ពឺអាចបណ្តាលឱ្យមានផលអាក្រក់ចំពោះមនុស្សមួយចំនួនដោយសារ សារធាតុអាស៊ីតអុកស៊ីលីករបស់វា។ ដូច្នេះអ្នកដែលមានបញ្ហាតម្រងនោមគួរតែចៀសវាងបរិភោគផ្លែនិងទឹកផ្លែស្ពឺ ឬពិគ្រោះជាមួយវេជ្ជបណ្ឌិតមុននឹងពិសា៕  

ប្រភព៖ healthline

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត