តើពណ៌ទឹកនោម ប្រាប់ពីស្ថានភាពសុខភាពអ្នកដូចម្ដេចខ្លះ?
ភូមិន្ទ
15 កក្កដា 2021 11:30 PM

ជាទូទៅពណ៌នៃទឹកនោមរបស់យើងគឺ មានផ្ទុកសារធាតុពណ៌លឿង ឬលឿងស្រាល។ ប៉ុន្តែវាក៏មានពណ៌ផ្សេងៗក្រៅពីនេះទៅតាមសុខភាពរបស់មនុស្សម្នាក់ៗ ដែលវាអាចប្រាប់បានពីបញ្ហាសុខភាពរបស់អ្នកផងដែរ។

១/. ពណ៌សថ្លា

ទឹកនោមថ្លាបង្ហាញថាអ្នកកំពុងផឹកច្រើនជាងបរិមាណទឹកដែលបានណែនាំប្រចាំថ្ងៃ។​ ការផឹកទឹកច្រើនពេកអាចធ្វើឱ្យរាងកាយរបស់អ្នកបាត់បង់ជាតិអេឡិចត្រូលីត។ ចូរចាំថា ទឹកនោមពណ៌លឿង ឬទឹកនោមមិនសូវសថ្លា មិនមែនជាហេតុផលដែលធ្វើឱ្យអ្នកភិតភ័យនោះទេ ប៉ុន្តែទឹកនោមដែលថ្លាច្បាស់ទៅវិញទេ ដែលជាហេតុឱ្យអ្នកគួរបារម្ភ ព្រោះថាអ្នកកំពុងតែផឹកទឹកលើសតម្រូវការហើយ។ ក្នុងនោះ ទឹកនោមថ្លាស្អាតក៏អាចបង្ហាញពីបញ្ហាថ្លើមដូចជាជំងឺក្រិនថ្លើម និងជំងឺរលាកថ្លើមជាដើម។

២/. ទឹកនោមពណ៌លឿង ឬលឿងស្រាល

នេះគឺពណ៌ធម្មតារបស់ទឹកនោម និងមិនសូវបង្ហាញពីការព្រួយបារម្ភអ្វីនោះឡើយ។

៣/. ទឹកនោមពណ៌ក្រហមឬពណ៌ផ្កាឈូក

វាជាណ៌ដែលផ្លាស់ប្ដូរទៅតាមរបបអាហារប្រចាំថ្ងៃរបស់អ្នក ។ ដូចជា វាអាចមើលទៅមានពណ៌ក្រហមឬពណ៌ផ្កាឈូកប្រសិនបើអ្នកញ៉ាំផ្លែឈើដែលមានសារធាតុពណ៌ផ្កាឈូក។ ប៉ុន្តែចូរប្រយ័ត្ន វាក៏អាចបណ្ដាលមកពីការមានបញ្ហាសុខភាពដូចជា ក្រពេញប្រូស្តាតរីកធំ​ គ្រួសក្នុងតំរងនោម ដុំសាច់នៅក្នុងប្លោកនោមនិងតំរងនោម។ល។

៤/.ទឹកនោមពណ៌ទឹកក្រូច

ប្រសិនបើទឹកនោមរបស់អ្នកលេចចេញពណ៌ទឹកក្រូចវាអាចជារោគសញ្ញានៃការខះជាតិទឹក។ វាក៏អាចបណ្ដាលមកពី បញ្ហាទាក់ទងនឹងបំពង់ទឹកប្រមាត់ឬថ្លើមរបស់អ្នក។ ជាពិសេសជំងឺខាន់លឿងចំពោះមនុស្សពេញវ័យក៏អាចបណ្តាលឱ្យមានទឹកនោមពណ៌ទឹកក្រូចដែរ។

៥/. ទឹកនោមពណ៌​ត្នោត​ចាស់

ក្នុងករណីភាគច្រើនទឹកនោមដែលមានពណ៌ត្នោតចាស់បង្ហាញពីការខះជាតិទឹក។ ទឹកនោមពណ៌ត្នោតខ្មៅក៏អាចជាផលរំខាននៃថ្នាំមួយចំនួនផងដែរ។ ប៉ុន្តែចូរប្រយ័ត្ន ទឹកនោមពណ៌នេះ ក៏ជារោគសញ្ញាបណ្ដាលមកពីទឹកប្រមាត់ចូលក្នុងទឹកនោមរបស់អ្នកក៏អាចថាបាន។

៦/.ទឹកនោមពណ៌ល្អក់

ទឹកនោមល្អក់អាចជាសញ្ញានៃការឆ្លងមេរោគលើផ្លូវបង្ហូរទឹកម៉ូត្រ។ វាក៏អាចជារោគសញ្ញានៃជំងឺរ៉ាំរ៉ៃមួយចំនួននិងស្ថានភាពមិនប្រក្រតីនៃតម្រងនោមផងដែរ។ ក្នុងករណីខ្លះទឹកនោមល្អក់គឺជាសញ្ញាមួយទៀតនៃការខះជាតិទឹក។

សូមជម្រាបថា អ្វីដែលរៀបរាប់ត្រួសៗខាងលើ គឺគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ។ ក្នុងករណីដែលលោកអ្នកគិតថា ពណ៌ទឹកនោមឬសុខភាពរបស់លោកអ្នកមានភាពមិនប្រក្រតីនៅត្រង់កន្លែងណាមួយនោះ ការទៅជួបជាមួយវេជ្ជបណ្ឌិតជំនាញគឺជារឿងដែលចាំបាច់បំផុត៕

ប្រភព៖ healthline

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត