ហេតុផល ៥ យ៉ាងដែលលោកអ្នកគួរតែញញឹមឱ្យបានរាល់ថ្ងៃ
ភូមិន្ទ
17 ឧសភា 2021 11:00 PM

ញញឹម មិនមែនត្រឹមជាភាសាទំនាក់ទំនងសាកលដែលបង្ហាញពីចំណងមិត្តភាពប៉ុណ្ណោះទេ ប៉ុន្តែការញញឹម និងញញឹមដោយចេញពីចិត្ត ក៏ជាវិធីសាស្រ្តមួយជួយឱ្យសុខភាពផ្លូវចិត្តនិងផ្លូវកាយមានភាពល្អប្រសើរផងដែរ។ ខណៈនេះ SBM News សូមលើកយកហេតុផល ៥ យ៉ាងដែលលោកអ្នកគួរតែញញឹមឱ្យបានរាល់ថ្ងៃ៖

១/. ស្នាមញញឹមជួយឱ្យអ្នករស់នៅបានយូរ

លោកអ្នកប្រហែលជាធ្លាប់ឮហើយនូវពាក្យថា “សប្បាយច្រើនកើនអាយុ” ។ ការសិក្សាមួយក្នុងឆ្នាំ ២០១០ បានរកឃើញថាស្នាមញញឹមពិតប្រាកដចេញពីក្នុងចិត្ត គឺមានសមត្ថភាពផ្សារភ្ជាប់ជាមួយនឹងអាយុកាលរបស់មនុស្សព្រោះវារក្សាបាននូវអារម្មណ៍រីករាយនិងអារម្មណ៍វិជ្ជមានដែលជាផ្នែកសំខាន់មួយនៃការរស់នៅប្រកបដោយសុខភាពល្អ ។

២/. ញញឹមបន្ធូរអារម្មណ៍តានតឹង

ការញញឹមមិនត្រឹមតែជួយការពារយើងពីការនឿយហត់អស់កម្លាំងនិងធុញទ្រាន់ប៉ុណ្ណោះទេ ប៉ុន្តែវាពិតជាអាចជួយកាត់បន្ថយស្ត្រេសបានផងដែរ។ កាយវិការស្នាមញញឹមពិតជាធ្វើឱ្យខួរក្បាលរបស់អ្នកមានឥទ្ធិពលលើស្ថានភាពអារម្មណ៍របស់អ្នក។ ស្នាមញញឹមដ៏សាមញ្ញអាចបង្កឱ្យមានការបញ្ចេញនូវសារធាតុ neuropeptides ដែលធ្វើឱ្យទំនាក់ទំនងសរសៃប្រសាទរបស់អ្នកមានភាពប្រសើរឡើង។ ស្នាមញញឹមក៏ជាថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តផងដែរ។

៣/. ការញញឹមជំរុញប្រព័ន្ធភាពស៊ាំ

ការញញឹមក៏អាចជួយបង្កើនសុខភាពទូទៅរបស់អ្នកផងដែរតាមរយៈការជួយប្រព័ន្ធភាពស៊ាំរបស់អ្នកឱ្យដំណើរការកាន់តែមានប្រសិទ្ធភាព។ គេគិតថានៅពេលអ្នកញញឹមមុខងារប្រព័ន្ធភាពស៊ាំមានភាពប្រសើរឡើងព្រោះអ្នកមានភាពធូរស្រាលជាងមុន។ ការញញឹមអាចមានឥទ្ធិពលល្អទៅលើសម្ពាធឈាមរបស់អ្នក។

៤/. ស្នាមញញឹមកាត់បន្ថយការឈឺចាប់

ការសិក្សាបានបង្ហាញថាការញញឹមបញ្ចេញអរម៉ូន endorphins ដែលជាថ្នាំបំបាត់ការឈឺចាប់តាមបែបធម្មជាតិ ។ ជាមួយគ្នានេះ សារធាតុគីមីក្នុងខួរក្បាលទាំងនេះធ្វើឱ្យយើងមានអារម្មណ៍ល្អពីក្បាលដល់ចុងជើង។ ពួកវាមិនត្រឹមតែបង្កើនអារម្មណ៍ល្អរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ជួយបន្ធូររាងកាយអ្នកនិងកាត់បន្ថយការឈឺចាប់ក្នុងរាងកាយផងដែរ។

៥/. ញញឹម គឺជាធ្នាក់នៃជ័យជំនះ

ការស្រាវជ្រាវបានបង្ហាញថាមនុស្សដែលញញឹមគឺបង្ហាញពីភាពជឿជាក់ជាប្រចាំ ដែលអាចនឹងត្រូវបានតម្លើងឋានៈ ក្នុងការងារផ្សេងៗ ហើយក៏មានទំនាក់ទំនងល្អ ក្នុងមុខជំនួយផ្សេងៗផងដែរ។ ស្នាមញញឹមអាចជះឥទ្ធិពលដល់អារម្មណ៍វិជ្ជមានរបស់អ្នកទោះបីជាវាជាការសម្ដែងឬញញឹមចេញពីចិត្តដ៏ដោយ។ ដូច្នេះ! ចូរបង្កើនស្នាមញញឹមឱ្យបានគ្រប់ៗគ្នា ដើម្បីឱ្យជីវិតកាន់តែស្រស់ថ្លា៕  

ដោយ៖ ភូមិន្ទ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត