ក្លៀកខ្មៅមែនទេ? នេះជាអាថ៌កំបាំង​​ធ្វើឱ្យស្បែកក្លៀកសស្អាតគួរឱ្យទាក់ទាញ
ភូមិន្ទ
03 ឧសភា 2021 11:30 PM

មនុស្សជាច្រើនមានស្បែកក្លៀក និងស្បែកបរិវេណក្លៀកមិនសស្អាតដែលជារឿងដ៏អាម៉ាស់មួយ ជាពិសេសសម្រាប់សុភាពនារីទាំងឡាយដែលពើបប្រទះបញ្ហនេះ។​ ស្បែកក្លៀកខ្មៅស្រអាប់អាចធ្វើឲ្យមនុស្សស្រីជាច្រើនមិនហ៊ានពាក់អាវវៀលក្លៀក និង មិនចូលចិត្តសំលៀកបំពាក់ឈុតហែលទឹក និង ឈុតកីឡានៅតាមទីសាធារណៈនោះទេ ព្រោះតែពួកគេមានមានភាពអៀនខ្មាស និងគ្មានទំនុកចិត្តចំពោះក្លៀកខ្លួនឯង។​ ការដែលមានស្បែកក្លៀកខ្មៅគឺមានមូលហេតុរបស់វា ហើយវាទាមទារឱ្យមានការយកចិត្តដាក់ខ្ពស់។ SBM News សូមចែករំលែកជាចំណេះដឹងដល់មិត្តអ្នកអានពីមូលហេតុដែលនាំឱ្យស្បែកក្លៀកខ្មៅស្រអាប់ហើយមានដុំពកឬកន្ទួលតូច និងវិធីព្យាបាលវា៖​

១. មូលហេតុបណ្តាលឲ្យស្បែកក្លៀកខ្មៅស្រអាប់មិនស្អាត

-        បណ្តាលមកពីការរលាកស្បែកក្លៀក ក្រោយពីប្រើប្រាស់ថ្នាំការពារក្លៀក

-        បណ្តាលមកពីការកោររោមក្លៀក

-        ក្លៀកសម្បូរទៅដោយកោរសិកាស្បែកដែលងាប់ៗ ដែលបណ្តលមកកង្វះការថែទាំ

-        បណ្តាលមកពីការកកិតជាមួយនឹងសម្លៀកបំពាក់តឹងណែន

-        បណ្តាលមកពីមានមហារីកស្បែកសម្រាប់អ្នកជក់បារី​

-        បណ្តាលមកពីអ្នកមានជំងឺទឹកនោមផ្អែម (ជារោគសញ្ញានៃភាពធាត់ឬកម្រិតអរម៉ូនមិនធម្មតា)​

២. ជំហានដំបូងដែលអ្នកត្រូវតែមើលថែទាំក្លៀករបស់អ្នក

ជំហាននៃការផ្លាស់ប្តូរភាពស្រស់ស្អាតនៅលើស្បែកក្លៀករបស់អ្នកគឺគ្មានអ្វីពិបាកនោះទេ​ លោកអ្នកគ្រាន់បញ្ចៀសនូវអ្វីដែលអ្នកធ្លាប់បានធ្វើនៅចំនុចខាងលើជាស្រេច។​ មនុស្សមួយចំនួនបានផ្លាស់ប្តូរការព្យាបាលស្បែកក្លៀករបស់ពួកគេតាមជម្រើសធម្មជាតិដូចជាកំលោចសារធាតុបាក់ឃីងសូដា ឬទឹកខ្មះចេញពីផ្លែប៉ោម យកមកលាបក្លៀកក៏បាន។ បញ្ឈប់ការប្រើប្រាស់ថ្នាំការពារដែលគ្មានបទដ្ឋានច្បាស់លាស់ បញ្ឈប់ការកោររោមក្លៀកជាដើម -ល-។ ហើយអ្នកខ្លះទៀតបានជ្រើសរើសយកស្រ្កាប់ដុសខ្លួន ឬ ប្រើហ្វូមលាងមុខដែលមានតួនាទីអាចសម្អាតភាពកខ្វក់ (Exfoliate) ដើម្បីកម្ចាត់ភាពគ្រើមមកត្រដុសលើក្លៀកពីរទៅបីដងក្នុងមួយសប្តាហ៍។ ប្តូរឥរិយាបថក្នុងស្លៀកសម្លៀកបំពាក់ដែលមានតឹងណែនមកស្លៀកបំពាក់ដែលមានភាពរលុង និងឈប់​ជក់បារី៕

ប្រភព៖ Modemagazine

ដោយ៖ ភូមិន្ទ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត