
មនុស្សជាច្រើនទម្លាប់ចូលដំណេកមានខ្នើយកើយ ដើម្បីសម្រួលដល់ការគេង។ កាលពីសម័យបុរាណមនុស្សតែប្រើប្រាស់ដុំថ្មធ្វើជាខ្នើយកើយ ហើយមានតែអ្នកមានប៉ុណ្ណោះដែលមានលទ្ធភាពគេងលើដុំថ្មនេះ។ ផ្ទុយទៅវិញ បច្ចុប្បន្នមនុស្សនិយមយកខ្នើយកើយមានលក្ខណៈទន់ៗមកអោបឬកើយ តែអ្នកមានដឹងទេថា ការគេងមិនប្រើខ្នើយអាចជួយអ្វីខ្លះដល់រាងកាយ?

១. គេងគ្មានខ្នើយអាចជួយទប់ស្កាត់ការឈឺឆ្អឹងខ្នង ព្រោះខ្នើយមួយចំនួនអាចធ្វើឱ្យការគេងមានសភាពខុសពីធម្មតា បណ្តាលឱ្យចុកឆ្អឹងឆ្អែងជាដើម។ លើសពីនេះវាក៏ជួយសម្រួលដល់ការចុកត្រង់ក បានផងដែរ។
២. ប្រសិនបើអ្នកក្រោកពីគេងឡើងមានអារម្មណ៍ស្រាលក្បាលខ្លាំង ឬឈឺក្បាល សូមបន្ទោសខ្នើយកើយរបស់អ្នកផងណា។ ប្រហែលជាវាខ្ពស់ពេក ធ្វើឱ្យក្បាលនិងករបស់អ្នកស្ទើរកោងទល់គ្នាទៅហើយ ជាហេតុនាំឱ្យសាច់ដុំមានសភាពតឹង ឈឺក្បាលនៅពេលព្រឹកបន្ទាប់ពីក្រោកពីដំណេកភ្លាម។
៣. ក្រោកភ្លាម មានអារម្មណ៍ស្ត្រេសភ្លាម ក៏អាចកត្តាមកពីខ្នើយកើយបានដែរ។ កាលណាអ្នកមិនមានផាសុកភាពដំណេកនាពេលយប់ ព្រឹកឡើងច្បាស់ជាគេងមិនពេញភ្នែក អស់កម្លាំង និងតានតឹងអារម្មណ៍ គិតមិនគ្រប់ជ្រុងជ្រោយធ្វើការស្ត្រេសពេញមួយថ្ងៃដោយសារគេងមិនឆ្អែតនិងគ្មានផាសុកភាព។

៤. គេងគ្មានខ្នើយ អាចទប់ស្កាត់ការឡើងមុនបានផងដែរ ដោយសារខ្នើយកើយគឺជាកត្តាធំបំផុតបណ្តាលឱ្យផ្ទៃមុខឡើងមុននៅពេលមុខកកិតជាមួយស្រោមខ្នើយ។ មិនត្រឹមតែជួយមុនទេ ជួយទប់ស្កាត់ការរោល និងជ្រីវជ្រួញផងដែរ។
៥. ចុងក្រោយនេះ ពិតជាល្អសម្រាប់សរសៃសក់...អ្នកធ្លាប់ទេ គេងលើខ្នើយកើយ ក្រោកឡើងភ្លាម សក់ជំពាក់ចុងនិងស្ងួតចុង? នោះដោយសារសក់ទាក់ជាមួយសសៃក្រណាត់ ហើយពេលដែលគេងអ្នកធ្វើការបម្រាស់បណ្តាលឱ្យជំពាក់និងដាច់ចុងសក់ទៀតផង៕
ដោយ៖ Jacqueli
ប្រភព៖ Brightside


