ប្រទេសទាំង ១០ ដែលផលិតស្រូវធំជាងគេបំផុតនៅលើពិភពលោក
ត្រេន វុទ្ធី
23 កុម្ភៈ 2021 04:28 AM

ស្រូវគឺជាដំណាំឈានមុខគេ រួមជាមួយស្រូវសាលី និងពោត ដែលជាអាហារចម្បងសម្រាប់ប្រជាជនពាក់កណ្តាលនៃពិភពលោក។ បើយោងតាមកេហទំព័រមួយដែលមានឈ្មោះថា RankingRoyals បានឱ្យដឹងថា  ស្រូវ និងកសិកម្មមានអាយុកាលយ៉ាងតិច ៨០០០ ឆ្នាំត្រូវបានគេរកឃើញ។ ការដាំដុះបានរាលដាលតាមទន្លេក្នុងរយៈពេល ២០០០ ឆ្នាំក្រោយ។

តើប្រទេសណាខ្លះដែលជាប់ឈ្មោះជាប្រទេសដែលផលិតកសិកម្មស្រូវធំជាងគេបំផុតនៅលើពិភពលោក? ហើយថាតើប្រទេសកម្ពុជាដែលជាប្រទេសកសិកម្មជាប់ចំណាត់ថ្នាក់លេខប៉ុន្មាននៅលើពិភពលោក?

ថ្ងៃនេះ SBM News នឹងលើកយកប្រទេសបងធំតាំង១០ ដែលផលិតស្រូវធំជាងគេបំផុតនៅលើពិភពលោក។

1. ប្រទេសចិនៈ            ប្រទេសចិនដែលជាប្រទេសមហាអំណាចទី២របស់ពិភពលោកគឺជាប្រទេសដែលផលិតកសិកម្មបានច្រើនជាងគេបំផុត                                    នៅលើពិភពលោក ដោយផលិតបានចំនួន ១៩៤,៩ លានតោន

2.ប្រទេសឥណ្ឌាៈ         ប្រទេសដែលមានប្រជាជនច្រើនលំដាប់ទីពីររបស់ពិភពលោកមួយនេះ ផលិតបានចំនួន ១៤០,៩ លានតោន

3.ប្រទេសឥណ្ឌូនេស៊ីៈ    ប្រទេសនេះក៏មិនអន់ដែរ ដោយផលិតបានចំនួន  ៦០,៤ លានតោន

4.ប្រទេសបង់ក្លាដេសៈ  ផលិតបានចំនួន  ៤១,៨ លានតោន

5.ប្រទេសវៀតណាមៈ   ប្រទេសជាប់ភូមិផងរបងជាមួយរបស់យើងមួយនេះផលិតបានចំនួន ៣៦,៣ លានតោន

6.ប្រទេសថៃៈ              ប្រទេសជាប់ព្រំព្រទល់ជាមួយប្រទេសកម្ពុជា ដែលឋិតនៅភាគខាងជើងនៃប្រទេសរូបនេះ ផលិតបានចំនួន ២៩,៤                                       លាមតោន

7.ប្រទេសមីយ៉ាន់ម៉ាៈ    ប្រទេសនេះក៏មិនអន់ដែរផលិតបានចំនួន ២៤,៥ លានតោន 

8.ប្រទេសហ្វីលីពីនៈ     ប្រទេសដីកោះមួយនេះ ផលិតបានចំនួន ១៤,៩ លានតោន

9.ប្រទេសប្រេស៊ីលៈ      ប្រទេសដែលឋិតនៅអាមេរិចឡាទីនមួយនេះ ផលិតបានចំនួន ១១,៣ លានតោន  

10.ប្រទេសជប៉ុនៈ        ប្រទេសមហាអំណាចលំដាប់ទី៣របស់ពិភពលោកមួយនេះ ផលិតបានចំនួន ១១,១ លានតោន។

 ចំណែកឯប្រទេសកម្ពុជាយើងវិញ មានចំណាត់ថ្នាក់លេខ១៣ក្នុងនាមជាប្រទេសដែលផលិតស្រូវធំបំផុតនៅលើពិភពលោក ហើយបើតាមទិន្នន័យនេះយើងឃើញថា មានតែប្រទេសមកពីទ្វីបអាមេរិកខាងត្បូងមួយប៉ុណ្ណោះ ដែលឋិតក្នុងចំណោមប្រទេសទាំង១០៕

ដោយៈ វុទ្ធី

ប្រភពៈ RankingRoyals

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត