
តើកែងដៃនិងជង្គង់របស់អ្នកមានសភាពខ្មៅទេបើប្រៀបធៀបទៅនឹងដងខ្លួនរបស់អ្នកឬ? តើនេះធ្វើឱ្យអ្នកមានអារម្មណ៍ខ្មាសដែរទេនៅពេលដែលស្លៀកសំលៀកបំពាក់និងខោខ្លី? កុំបារម្ភអីនេះប្រហែលជាបណ្តាលមកពីកោសិកាស្បែកដែលងាប់ និងជាតិ Melanin បន្ថែមនៅក្នុងខ្លួន។
ជំនួសឱ្យការលាក់ជង្គង់និងកែងដៃរបស់អ្នកនៅពីក្រោយសម្លៀកបំពាក់ហេតុអ្វីបានជាអ្នកមិនធ្វើការដើម្បីកម្ចាត់ស្បែកខ្មៅឬងាប់?

ដួសម្សៅសូដា ៣ទៅ ៤ស្លាបព្រាដាក់ក្នុងចានរួចចាក់ទឹកចូលល្មមធ្វើយ៉ាងណាឱ្យល្បាយមានសភាពខាប់ រួចយកមកត្រដុសស្ក្រាប់ញីទៅស្បែកកែងដៃ និងជង្គង់សព្វកន្លែង ផ្អាប់ចោល ១០ទៅ២០នាទី លាងនឹងទឹកត្រជាក់ចេញ។ អនុវត្តបែបនេះ២ដងក្នុងមួយសប្តាហ៍ ព្រោះវាមានសមត្ថភាពធ្វើឱ្យស្បែកស្រស់ថ្លានិងផ្តល់ពន្លឺដល់ស្បែក។ វាក៏ជួយលុបកោសិកាស្បែកដែលងាប់នៅលើស្រទាប់ខាងក្រៅនៃស្បែករបស់អ្នកបានដូចគ្នានិងជំនួយស្បែកដុះថ្មីនិងភ្លឺជាងមុន។
សូមកាត់បន្ទាលកន្ទុយក្រពើដោយឆ្កឹះយកជែលចេញ ទុកមកផ្អាប់នៅលើកែងដៃនិងជង្គង់ខ្មៅរបស់អ្នកប្រមាណជា ២០ទៅកន្លះម៉ោង បន្ទាប់មកលាងទឹកចេញ។ ចាប់ផ្តើមធ្វើបែបនេះជាប្រចាំ ដើម្បីឱ្យស្បែកខ្មៅទាំងនោះប្រែក្លាយជាស។

តិចនិកមួយទៀតដ៏សែនងាយស្រួលសម្រាប់មិត្តៗនារីដែលមិនមានវេលាគ្រប់គ្រាន់ក្នុងការទិញគ្រឿងផ្សំ ឬមិនចង់ចំណាយថវិកាច្រើននោះ គ្រាន់តែទិញដំឡូងបារាំង មួយផ្លែ កាត់ជាចំនិតក្រាស់ល្មម និងយកមកញីលើជង្គង់និងកែងដៃ ប្រមាណកន្លះម៉ោងដើម្បីឱ្យសារធាតុចិញ្ចឹមល្អនៅក្នុងដំឡូងបារាំងចូលទៅក្នុងស្បែកបានល្អ។ ដំឡូងមានផ្ទុកសារធាតុ catecholase ដែលជាអង់ហ្ស៊ីមធ្វើអោយស្បែកសបែបធម្មជាតិជួយឱ្យជង្គង់និងកែងដៃខ្មៅរបស់អ្នកសស្មើសាច់៕
ដោយ៖ Jacqueli


