
ប្រព័ន្ធ GPS គឺជាឧបករណ៍រុករកភ្ជាប់ទៅលើយានចល័តដោយប្រើប្រព័ន្ធកំណត់ទីតាំងសកល Global Positioning System ដើម្បីតាមដានចលនារបស់ឧបករណ៍និងកំណត់ទីតាំងរបស់វា។ វាជាបច្ចេកវិទ្យាថ្មីដែលមានប្រជាប្រិយភាពខ្លាំងនៅលើទីផ្សារយានយន្តបច្ចុប្បន្ន ដែលជំនួយដល់ម្ចាស់យានជំនិះក្នុងករណីបាត់បង់ទ្រព្យសម្បត្តិជាយថាហេតុ។

វាអាចបញ្ជូនទិន្នន័យបានយ៉ាងងាយស្រួល និងរហ័សមកកាន់ទូរសព្ទដៃ កុំព្យូទ័រ និងបណ្តាញទំនាក់ទំនងជាច្រើនទៀត។ ការគ្រប់គ្រង Software អាចធ្វើឲ្យម្ចាស់យានជំនិះគ្រប់គ្រងបានយ៉ាងងាយ មិនតែប៉ុណ្ណោះ បង្ហាញផ្លូវទៅកាន់គោលដៅដែលអ្នកចង់ទៅ វាអាចបង្ហាញផ្លុវដែលមិនមានការកកស្ទះចរាចរណ៍ បង្ហាញផ្លូវកាត់ដែលអាចទៅដល់ទីតាំងបានទាន់ពេល។ ហេតុផលនេះវាជួយដល់ការចំណាយលុយទៅលើថ្ងៃប្រេងឥន្ធនៈលើយានយន្តបានមួយកម្រិត។
ប្រព័ន្ធនេះអនុលោមឲ្យការបើកបរពោរពេញទៅដោយសុវត្ថិភាព និងស្ថិតក្រោមលក្ខ័ខណ្ឌដាស់តឿនផ្តល់សញ្ញាឲ្យគោរពច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវតាមការកំណត់។ ក្នុងករណីមានចោរកម្មទៅលើយានយន្តរបស់អ្នក វាអាចផ្តល់សញ្ញានិងបង្ហាញពីទិសដៅដើម្បីជាគន្លឹះនៅក្នុងការចាប់ជនល្មើសនិងការពារទ្រព្យសម្បត្តិត្រឡប់មកវិញ។
បើនិយាយពីគុណវិបត្តិវិញ ប្រព័ន្ធ GPS មិនប្រាកដថា នឹងបង្ហាញពីទិសដៅច្បាស់លាស់ទាំងស្រុងឡើយ ព្រោះថាសេវាអាចរាំងស្ទះព្រោះតែអគារខ្ពស់ៗ ដើមឈើធំៗនៅតាមផ្លូវជាដើម ដែលជាហេតុមិនអាចឲ្យប្រព័ន្ធ GPS ចាប់ទីតាំងឲ្យបានជាក់ច្បាស់។ មួយវិញទៀត ការដាក់ភ្ជាប់ប្រព័ន្ធកំណត់ទីតាំងសកលនេះ អាចជាការឈ្លានពានភាពឯកជនដែលមនុស្សមួយចំនួនជាពិសេស អ្នកដែលស្ថិតនៅក្រោមការគ្រប់គ្រងពីអាណាព្យាបាល យល់ឃើញថាវាជាការបំពានរឿងឯកជនរបស់ពួកគេ។

ម្យ៉ាងការបំពាក់ប្រព័ន្ធនេះ អាចធ្វើឲ្យមនុស្សខ្លះចាំតែពឹងផ្អែកលើវា ដោយមិនបារម្ភឬថែរក្សាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ធ្វេសប្រហែស និងធ្វើឲ្យពួកគេមិនចំណាំផ្លូវទិសដៅដែលត្រូវធ្វើដំណើរ ដែលផ្អែកតែលើ GPS តែមួយមុខ។ រឿងសំខាន់ដែលមិនអាចភ្លេចបាននៅះ គឺតម្លៃ។ ថ្វីបើបច្ចេកវិទ្យានេះថ្មី ទំនើបយ៉ាងណាក៏ដោយ ប៉ុន្តែការចំណាយអាចមានលទ្ធភាពខ្ពស់ ដោយសារតែពេលខ្លះវាអាចគាំង មិនដំណើរការដោយសារបញ្ហាណាមួយ តម្រូវការUpdate ប្រតិបត្តិការផ្សេងៗ ជាច្រើនទៀត។
សម្រាប់ចោរដែលចង់លួចឡានវិញ ពួកគេអាចប្រើប្រាស់វិធីស្មោគគ្រោកដូចជាការបិទសញ្ញាតាមដាន ឬអាចប្រើឧបករណ៍ចាប់វិទ្យុឌីជីថលអេឡិចត្រូនិចដើម្បីរកឧបករណ៍តាមដាន GPS ដូច្នេះពួកគេអាចដកវាចេញបាន។ សូម្បីតែចោរដែលមិនសូវមានបច្ចេកវិទ្យាក៏អាចដឹងថាប្រសិនបើពួកគេលាក់យានយន្តដែលត្រូវបានគេលួចនៅក្នុងយានដ្ឋានក្រោមដីឬនៅខាងក្នុងកុងតឺន័រនោះសញ្ញាតាមដាននឹងទៅជាងងឹត៕
ដោយ៖ Jacqueli


