
សុខភាព៖ នៅពេលមានជំងឺគ្រុនផ្ដាសាយ ក្រៅពីលេបថ្នាំឱ្យជាសះស្បើយ ការទទួលអាហារ ក៏ជារឿងសំខាន់ ដោយមិនត្រូវបរិភោគអាហារមិនដឹងពីប្រភេទអាហារណា ដែលអាចជួយឱ្យយើងមានកម្លាំង និងជួយពង្រឹងប្រព័ន្ធភាពស៊ាំឱ្យកាន់តែរឹងមាំ...។

ក្នុងពេលលោកអ្នកមានជំងឺផ្ដាសាយ អាហារដែលមិនគួរទទួលទានមាន៨ប្រភេទដូចជា៖ ១.គ្រឿងស្រវឹង៖ មានជាតិទឹកគ្រប់គ្រាន់ក្នុងខ្លួន ជួយឱ្យឆាប់ជាសះស្បើយពីជំងឺផ្តាសាយ ព្រោះជាតិទឹកធ្វើឱ្យស្លេស្មរាវ និងងាយបញ្ចេញពីរាងកាយ មិនធ្វើឱ្យពិបាកដកដង្ហើម។ តែបើទទួលទានគ្រឿងស្រវឹង នឹងធ្វើឱ្យរាងកាយរលាក ខ្សោះជាតិទឹក និងប្រព័ន្ធសុំាចុះខ្សោយ។ ២.អាហារផ្អាប់៖ អាហារផ្អាប់មានផ្ទុកអំបិល និងទឹកខ្មេះ ក្នុងកម្រិតខ្ពស់ដែលអាចធ្វើឱ្យឈឺ-កកាន់តែខ្លាំង។ ការបរិភោគអាហារមានជាតិប្រៃខ្លាំងធ្វើឱ្យកាន់តែខ្សោះជាតិទឹក។ លើសពីនេះ ទឹកខ្មេះមានអ៊ីស្តាមីនខ្ពស់ អាចធ្វើឱ្យច្រមុះហើម និងធ្វើឱ្យតឹងច្រមុះពិបាកដកដង្ហើម។ ៣.អាហារកែច្នៃ៖ អាហារកែច្នៃមានផ្ទុកសារធាតុរក្សាទុកសារធាតុពណ៌ រសជាតិសិប្បនិម្មិត អំបិល ឬខ្លាញ់ខ្ពស់។ ការបរិភោគអាហារដែលមានជាតិអំបិលច្រើន អាចទាញជាតិទឹកចេញពីកោសិកា ចូលទៅក្នុងចរន្តឈាមបណ្ដាលឱ្យកោសិកា និងរាងកាយខ្សោះជាតិទឹក។

៤.ផលិតផលទឹកដោះ៖ ផលិតផលទឹកដោះ ដូចជា ទឹកដោះគោស្រស់ ទឹកដោះជូរ ឈីស និងប័រ អាចធ្វើឱ្យស្លេស្មឡើងច្រើន ដែលបណ្ដាលឱ្យពិបាកដកដង្ហើមកាន់តែខ្លាំង។ ៥.អាហារប្រភេទរឹងៗ៖ អាហាររឹងៗពិបាករំលាយ និងអាចធ្វើឱ្យក្អក ឬឈឺ-កកាន់តែខ្លាំង ដូចនេះ មិនគួរទទួលទានអាហារប្រភេទរឹងៗទ្បើយ អំលុងពេលកើតជំងឺផ្តាសាយ ព្រោះអាហារបែបនេះ វាគ្មានជួយអ្វីឱ្យបានធូរស្បើយទ្បើយ។ ៦.អាហារមានជាតិខ្លាញ់ច្រើន៖ អាហារដែលមានជាតិខ្លាញ់ច្រើនដូចជា អាហារបំពង សាច់ក្រក សាច់ជាប់ខ្លាញ់ ឬអាហារមានប័រច្រើន អាចបង្កឱ្យមានការរលាក ធ្វើឱ្យឡើងស្លេស្មច្រើន និងពិបាកក្នុងការរំលាយ។ ៧.អាហារ ឬភេសជ្ជៈផ្អែម៖ ជាតិស្ករច្រើនក្នុងឈាម អាចរារាំងកោសិកាឈាម-ស ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស ឬមេរោគ ព្រមទាំងអាចបង្កើនចំណែកស៊ីតូប្លាស ដែលបង្កឱ្យមានការរលាកនៅក្នុងខ្លួន។ ដូចនេះ កុំទទួលទានអាហារ ឬភេសជ្ជៈផ្អែមៗឱ្យសោះនៅពេលផ្តាសាយ។

៨.ភេសជ្ជៈមានជាតិកាហ្វេអ៊ីន៖ ភេសជ្ជៈមានជាតិកាហ្វេអ៊ីនដូចជា កាហ្វេ តែ ទឹកក្រូច កាកាវ សូកូឡា អាចធ្វើឱ្យរាងកាយកាន់តែខ្សោះជាតិទឹក ព្រោះជាតិកាហ្វេអ៊ីនជាសារជាតិបញ្ចុះទឹកនោម អាចធ្វើឱ្យឡើងស្លេស្មកាន់តែច្រើនហើយស្ងួត-ក និងពិបាកដកដង្ហើម។ មួយវិញទៀត ភេសជ្ជៈទាំងនេះ មានជាតិស្ករខ្ពស់ បណ្ដាលឱ្យរាងកាយរលាកកាន់តែខ្លាំង។ ដោយទ្បែក អាហារដែលគួរបរិភោគរួមមាន៖ ទឹកក្ដៅឧណ្ហៗ៖ អ្នកជំងឺផ្តាសាយជាធម្មតាមានអាការគ្រុនក្ដៅ ហើយជួនកាលមានរោគសញ្ញាផ្សេងទៀត ដូចជា រាក ចង្អោរ ឬ ក្អួត។ អាការនេះ បង្កឱ្យរាងកាយប្រឈមការបាត់បង់ជាតិទឹកកាន់តែច្រើន។ ដូច្នេះ ការពិសាទឹកក្ដៅ នឹងជួយឱ្យអ្នកជំងឺមានអារម្មណ៍ស្រស់ស្រាយ ពិសេស បើបានដាក់បន្ថែមជាមួយក្រូចឆ្មារ លាយទឹកឃ្មុំបន្ដិច កាន់តែល្អ ហើយត្រូវពិសាឱ្យបានច្រើន ដើម្បីរក្សាជាតិទឹកក្នុងខ្លួន។ មួយវិញទៀត យ៉ាអ៊ួ ក៏ជាអាហារល្អសម្រាប់អ្នកជំងឺផ្ដាសាយដែរ ព្រោះវាសម្បូរដោយពពួកប្រូបាយទិច ជួយដល់សុខភាពពោះវៀន ក្រពះ និងប្រព័ន្ធភាពស៊ាំ។ តែសូមទទួលទានយ៉ាអ៊ួណាដែលមិនត្រូវបានដាក់ក្នុងទូរត្រជាក់។

ចំណែកអាហារសម្បូរវីតាមីន C គឺជាផ្នែកមួយយ៉ាងសំខាន់ ជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំក្នុងរាងកាយ មិនតែប៉ុណ្ណោះ វីតាមីន C ក៏អាចជួយអ្នកជំងឺផ្ដាសាយ ឆាប់មានអារម្មណ៍ស្រស់ស្រាយ និងជាសះស្បើយឆាប់រហ័ស។លោកអ្នកអាចរកបានវីតាមីន C មាននៅក្នុងពពួកផ្លែឈើមានជាតិជូរដូចជា ផ្លែក្រូច ទំពាំងបាយជូរ ស្ដ្រប៊ឺរី ស្វាយទុំ និងនៅក្នុងបន្លែបៃតងមួយចំនួន។លើសពីនេះ ការពិសាទឹកស៊ុបក្ដៅឧណ្ណៗ ក៏ល្អសម្រាប់អ្នកជំងឺផ្ដាសាយ ព្រោះវាជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការបានស្រួល ដោយសារក្នុងទឹកស៊ុប មានផ្ទុកដោយជាតិសាច់ បន្លែ និងវីតាមីន អាចធ្វើឱ្យអ្នកជំងឺឆាប់មានកម្លាំងឡើងវិញ៕ ដកស្រង់ពី៖ Hello គ្រូពេទ្យ




