
សុខភាព៖ បញ្ហារលាកសន្លាក់ ជាជំងឺដែលកើតឡើងពាក់ព័ន្ធនឹងការរលាករ៉ាំរ៉ៃនៃសន្លាក់ឆ្អឹង ហើយវាបង្កឱ្យមានការឈឺចាប់ ហើម ស្ពឹក ព្រមទាំងចូលទៅបំផ្លាញឆ្អឹង សន្លាក់ឆ្អឹង និងសរីរាង្គដទៃផ្សេងទៀតនៃរាងកាយ...។

មិនចង់ឱ្យជំងឺរលាកសន្លាក់កាន់តែធ្ងន់ធ្ងរ លោកអ្នកហាមទទួលទានអាហារ និងភេសជ្ជៈ ដូចជា៖ ១.ជាតិអាកុល៖ ជាតិអាកុលផ្ដល់ផលប៉ះពាល់យ៉ាងច្រើនដល់សុខភាព ជាពិសេសសម្រាប់មនុស្សដែលមានជំងឺរលាកសន្លាក់ ពីព្រោះវានឹងធ្វើរោគសញ្ញារលាកសន្លាក់កាន់តែធ្ងន់ធ្ងរទៅៗ។ តាមការសិក្សាលើអ្នកដែលកើតជំងឺរលាកសន្លាក់ប្រភេទ Axial Spondyloarthritis បានឱ្យឃើញថា វាផ្ដល់ផលប៉ះពាល់ចម្បងលើខួរឆ្អឹងខ្នង សន្លាក់ Sacroiliac និងអាចជំរុញឱ្យមានការខូចខាត លើរចនាសម្ព័ន្ធឆ្អឹងខ្នង។

២.ស្ករបន្ថែម៖ ស្ករគ្រាប់ ការ៉េម ភេសជ្ជៈផ្អែម និងទឹកជ្រលក់បាប៊ីឃ្យូ គឺសុទ្ធតែមានជាតិស្ករបន្ថែម។ អ្នកដែលចូលចិត្តបរិភោគភេសជ្ជៈផ្អែមជាទៀងទាត់ មានហានិភ័យខ្ពស់នៃការកើតជំងឺរលាកសន្លាក់ប្រភេទ Rheumatoid Arthritis។ លើសពីនេះ ការទទួលទានជាតិស្ករលើសលប់ ក៏បង្កើននូវហានិភ័យនៃការស្លាប់ដោយសារជំងឺបេះដូង។ ៣.អាហារមានជាតិប្រៃខ្លាំង៖ អ្នកមានជំងឺរលាកសន្លាក់ ដាច់ខាតកុំទទួលទានអាហារដែលមានជាតិប្រៃខ្លាំង ដូចជា ស៊ុបកំប៉ុង ភីហ្សា ឈីស និងអាហារប្រភេទកែច្នៃដទៃផ្សេងទៀត ដែលជាឫសគល់នៃការកើតមានជំងឺរលាកសន្លាក់រ៉ាំរ៉ៃ និងពិបាកជាសះស្បើយ។

៤.អាហារកែច្នៃ៖ អាហារកែច្នៃដូចជាអាហារ Fast Food គឺសុទ្ធសឹងតែជាប្រភេទអាហារមានបន្ថែមស្ករ គ្រឿងបង្ការ កុំឱ្យខូច និងធាតុផ្សំប្រភេទរលាកដទៃទៀត ដែលធ្វើឱ្យជំងឺរលាកសន្លាក់ កាន់តែយ៉ាប់យ៉ឺនជាងមុន។ លើសពីនេះ អ្នកដែលមានជំងឺរលាកសន្លាក់ ហើយទទួលទានអាហារប្រភេទនេះច្រើន គឺប្រឈមមុខនឹងហានិភ័យនៃជំងឺបេះដូង និងធ្វើឱ្យកម្រិតអេម៉ូក្លូប៊ីន Glycated ឡើងខ្ពស់។ ៥.សាច់ក្រហម៖ តាមការស្រាវជ្រាវមួយចំនួន បានបង្ហាញថា សាច់ក្រហម ដែលមានដូចជា សាច់គោ សាច់ជ្រូក ចៀម ។ល។ គឺជាប្រភេទអាហារដែលនាំឱ្យមានការរលាក ហើយវាធ្វើឱ្យសភាពនៃជំងឺរលាកសន្លាក់កាន់តែធ្ងន់ធ្ងរ៕ ដកស្រង់ពី៖ហេទ្បូគ្រូពេទ្យ




