សមត្ថកិច្ច វ៉ៃខ្នោះនាយកបឋមសិក្សាវត្តកែវ ពាក់ព័ន្ធករណីរួមភេ.ទជាមួយសិស្សស្រីអាយុ១២ឆ្នាំ
ហាក់ អ៊ីឌី
2 ម៉ោងមុន

ខេត្តបាត់ដំបង៖ នាយកសាលាបឋមសិក្សាវត្តកែវ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន ពាក់ព័ន្ធករណីរួមភេទជាមួយសិស្សស្រីជាអនីតិជន នៅក្នុងគ្រឹះស្ថានសិក្សា ដែលបណ្ដាលឱ្យមានការរិះគន់ និងថ្កោលទោសយ៉ាងខ្លាំងពីមហាជន។ នេះបើតាមស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង់។ មានការអះអាងថា ក្មេងស្រីរងគ្រោះ ទើបតែមានអាយុ១២ឆ្នាំប៉ុណ្ណោះ។

ក្រោមកិច្ចសហការរវាងអង្គការពារកុមារ CPU អគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបើកការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនជនល្មើសឈ្មោះ ជក់ ហុង ជានាយកសាលាបឋមសិក្សាវត្តកែវ នៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦។ ការចាប់ខ្លួននេះ ធ្វើឡើងតាមដីការបស់តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីសាកសួរបន្ថែម និងបន្តអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត