រដ្ឋមន្រ្តី៖ ភ្ញៀវទេសចរ នឹងទទួលបានភាពកក់ក្តៅចាប់តាំងពីវិនាទីដំបូងនៃការមកដល់កម្ពុជា
S
Sreyleak Yith
11 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្នុងពេលធ្វើបទសម្ភាសន៍ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ ស្តីពីការត្រៀមលក្ខណៈចាប់ផ្តើមអនុវត្តយុទ្ធនាការលើកលែងទិដ្ឋាការដល់ប្រជាជនចិន លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លើកទ្បើងថា ភ្ញៀវទេសចរចិនដែលមកកម្ពុជា នឹងទទួលបានបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ចាប់ពីវិនាទីដំបូងនៃការមកដល់។

បើយោងតាមស្ថិតិទេសចរណ៍ ឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៦,៧លាននាក់ ដែលក្នុងនោះ មានភ្ញៀវទេសចរចិនជាង១,២លាននាក់ កើនឡើងប្រមាណ៤២ភាគរយ។ ចំណែក ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២៦នេះ ភ្ញៀវទេសចរចិនបានឈរនៅលំដាប់ទី១ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិដែលធ្វើដំណើរមកកម្ពុជា។ គួរជ្រាបថា​ ប្រជាពលរដ្ឋចិនដែលកាន់លិខិតឆ្លងដែន PRC អាចចូលមកកម្ពុជាដោយមិនចាំបាច់ស្នើសុំទិដ្ឋាការ ក្នុងកំលុងពេលសាកល្បង ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ និងអាចស្នាក់នៅរយៈពេល១៤ថ្ងៃ ក៏ដូចជាអាចចូលហើយចេញបានច្រើនដងផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត