ត្រឹមរយៈពេល១ថ្ងៃអាទិត្យទី២៤ឧសភានេះ អាជ្ញាធរបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេស១៥ករណី ឃាត់ខ្លួនជនពាក់ព័ន្ធបាន៣៤នាក់

រាជធានីភ្នំពេញ៖ នៅល្ងាចថ្ងៃអាទិត្យទី២៤ឧសភា ឆ្នាំ២០២៦នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញរបាយការណ៍ស្តីពីការបង្ក្រាបបទល្មើសគ្រឿងញៀននៅទូទាំងប្រទេស បានចំណួន១៥ករណី ក្នុងនោះអាជ្ញាធរឃាត់ខ្លួនមនុស្សពាក់ព័ន្ធនឹងបទល្មើសនេះ បានចំនួន៣៤នាក់យកមកអនុវត្តទោសទណ្ឌ...។

របាយោការណ៍បង្ក្រាបបទល្មើសគ្រឿងញៀននេះ បង្ហាញពីសមត្ថកិច្ចចម្រុះដែលរួមមាន មន្ត្រីនគរបាលជំនាញបង្ក្រាបបាន៦អង្គភាព និងមន្ត្រីកងរាជអាវុធហត្ថបង្ក្រាបបាន៣អង្គភាព នៅតាមបណ្តាខេត្តមួយចំនួនដូចជា៖ ទី១.ខេត្តបាត់ដំបង៖ សមត្ថកិច្ចនគរបាលចុះបង្ក្រាបបានលើបទល្មើសរក្សាទុក២ករណី ឃាត់បានមនុស្ស២នាក់, ប្រើប្រាស់មួយករណី ឃាត់ខ្លួនមនុស្ស៣នាក់ និងចេញដីកា ១ករណី ចាប់យកថ្នាំញៀនប្រភេទទឹកកក(Ice)២,២៧ក្រាមទី២.ខេត្តកោះកុង៖ បង្ក្រាបលើបទល្មើសរក្សាទុកថ្នាំញៀនមួយករណី ឃាត់ខ្លួនមនុស្សម្នាក់ ចាប់យកថ្នាំញៀនប្រភេទទឹកកក(Ice)១,៣៩ក្រាមទី៣.ខេត្តពោធិ៍សាត់៖ សមត្ថកិច្ចចុះបង្ក្រាបក្រុមជួញដូរថ្នាំញៀនបានមួយករណី ឃាត់ខ្លួនមនុស្ស៤នាក់, បទល្មើសរក្សាទុកថ្នាំញៀន២ករណី ឃាត់ខ្លួនមនុស្សបានចំនួន៤នាក់ ស្រីម្នាក់ ចាប់យកថ្នាំញៀនប្រភេទទឹកកក(Ice)ចំនួន២១៩,០៨ក្រាម

ទី៤.ខេត្តរតនគិរី៖ អាជ្ញាធរបង្ក្រាបបទល្មើសរក្សាទុកបានមួយករណី ឃាត់ខ្លួនមនុស្សម្នាក់ ចាប់យកថ្នាំញៀនប្រភេទទឹកកក(Ice)១,៨២ក្រាមទី៥.ខេត្តស្វាយរៀង៖ អាជ្ញាធរបង្ក្រាបបទល្មើសជួញដូរបានមួយករណី ឃាត់ខ្លួនមនុស្ស៤នាក់ ស្រី ២នាក់ ចាប់យកថ្នាំញៀនប្រភេទទឹកកក(Ice)២៥,៨៦ក្រាម។ និងទី៦.ខេត្តតាកែវ៖ សមត្ថកិច្ចបង្ក្រាបបទល្មើសរក្សាទុកថ្នាំញៀន បាន៣ករណី ឃាត់ខ្លួនមនុស្សបានចំនួន៦នាក់ ចាប់យកថ្នាំញៀនប្រភេទទឹកកក(Ice)៩,១០ក្រាម។ ដោយឡែក ខាងមន្ត្រីកងរាជអាវុធហត្ថវិញ បង្ក្រាបបទល្មើសគ្រឿងញៀនលើ៣រាជធានី-ខេត្ត រួមមាន៖ ទី១.រាជធានីភ្នំពេញ៖ បទល្មើសជួញដូរមួយករណី ឃាត់ខ្លួនមនុស្សបានម្នាក់ ចាប់យកថ្នាំញៀនប្រភេទទឹកកក(Ice)១២១១,៤០ក្រាមទី២.ខេត្តកំពង់ចាម៖ បទល្មើសជួញដូរមួយករណី ឃាត់ខ្លួនមនុស្សបានចំនួន២នាក់ ចាប់យកថ្នាំញៀនប្រភេទទឹកកក(Ice)១២,៥២ក្រាមនិងទី៣.ខេត្តព្រះសីហនុ៖ អាជ្ញាធរបង្ក្រាបបទល្មើសរក្សាទុកមួយករណី ឃាត់ខ្លួនមនុស្សបានចំនួន៦នាក់ ចាប់យកថ្នាំញៀនប្រភេទទឹកកក(Ice)២,៨០ក្រាម។ សរុបជារួម៖ អាជ្ញាធរទាំងពីរស្ថាប័ន បង្ក្រាបជនប្រៀប្រាស់ ជួញដូរ និងរក្សាទុកនូវសារធាតុញៀនបានចំនួន៣៤នាក់ និងវត្ថុតាងជាប្រភេទថ្នាំមេតំហ្វេតាមីន(Ice)សរុបចំនួន១៤៨៦,២៤ក្រាម៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត