ដើម្បីអាច​រក្សាកម្រិត​អុកស៊ីសែន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងរាងកាយឱ្យដំណើរការល្អ លោកអ្នកត្រូវទទួលទានអាហារ​​ទាំង​៣ប្រភេទនេះ​
S
Sreyleak Yith
11 ម៉ោងមុន

សុខភាព៖ រាងកាយពិតជាត្រូវការ​អុកស៊ីហ្សែន​ណាស់ ព្រោះមាន​សារសំខាន់​បំផុត​សម្រាប់​ទ្រទ្រង់​ជីវិត​។​ ​បើសារធាតុ​ចិញ្ចឹមដែលបានពីអាហារវិញក៏សំខាន់ដែរ ក្នុងការ​​​​រក្សា​កម្រិត​អុកស៊ីហ្សែន​ក្នុង​រាងកាយឱ្យ​​មាន​ដំណើរ​ការ​ល្អ​…។

អាហារ​​ដែលជួយ​រក្សាកម្រិត​អុកស៊ីសែន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងរាងកាយ មានដូចជា៖ ១.ជាតិ​សរសៃ​៖ ជាតិ​សរសៃ ផ្តល់គុណប្រយោជន៍​ដល់​សុខភាព​ជា​ច្រើន​ ដូចជា​​​​ធ្វើ​​ឱ្យសុខភាព​ពោះវៀន​ល្អ ​កាត់បន្ថយ​ចំណង់​អាហារ​ និង​កម្រិត​កូលេស្តេរ៉ូល​។​ អាហារ​ទាំង​នេះ​ មាន​ដូចជា​ផ្លែ​ស្ត្រប៊ឺរី​ ប័រ​ ផ្លែ​ប៉ោម​ ​​ផ្កា​ខាត់​ណា​ខៀវ ការ៉ុត​ សណ្ដែក​ និង​គ្រាប់​ធញ្ញជាតិ​ ​​ដោយ​សារ​តែ​​វា​មាន​ ​pH​៨​ ​ងាយ​ស្រួល​ក្នុង​ការ​រំលាយអាហារ​។​ លើសពីនេះអាហារ ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់​ ក៏​មាន​អង់ស៊ីម​ជា​ច្រើន​ ​អាច​ជួយ​​រក្សា​តុល្យភាព​អ័រម៉ូន​របស់​រាងកាយ​ និងបង្កើន​កម្រិត​អុកស៊ីហ្សែន​ក្នុង​ឈាម​ផងដែរ។ ២.ផ្លែ​ក្រូច​​ឆ្មារ​៖ ក្រូច​ឆ្មារ ​ជា​អាហារ​កំពូល​ដែល​សម្បូរ​ទៅ​ដោយ​អុកស៊ីហ្សែន​។​ វា​មាន​ជាតិ​អាស៊ីដ​ ប៉ុន្តែ​នឹង​ប្រែ​ទៅ​ជា​​សារធាតុ​អាល់កាឡាំងក្រោយ​ពេលទទួលទាន​​។​ ក្រូច​ឆ្មារ​ មាន​ផ្ទុក​សារធាតុ​អេឡិចត្រូលីត្រ ​​ជា​អាហារ​អាល់កាឡាំងដ៏​ល្អ​។​

ក្រូច​​ឆ្មារនេះដែរ​ ​​មាន​ប្រសិទ្ធភាព​ក្នុង​​ការ​ព្យាបាល​ជំងឺ​ក្អក​ ផ្ដាសាយ​ គ្រុន​ក្ដៅ​ ក្រហាយ​ទ្រូង​ និង​ជំងឺ​ផ្សេង​ៗ​ទៀត​ជា​ច្រើន​។ ៣. អាហារ​​សម្បូរ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​៖ អាហារ​​សម្បូរ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម មាន​សារសំខាន់​ក្នុង​ការ​ថែទាំ​សុខភាព​​។​ ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ អាច​ការពារ​កោសិកា​ប្រឆាំង​នឹង​រ៉ាឌីកាល់​សេរី​ ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ និង​ជំងឺ​មហារីក​ជាក់លាក់​មួយ​ចំនួន​។​ អាហារ​​សម្បូរ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្មមានដូចជា ​ផ្លែ​​ប័រ​ ចេក​ ការ៉ុត​ ខ្ទឹម​ស​ និង​ផ្លែ​លម៉ើ មាន​កម្រិត​អុកស៊ីតកម្ម​ខ្ពស់​ ដែល​មាន​គុណប្រយោជន៍​​ល្អ​ៗ​ដល់​សុខភាព​៕ អត្ថបទដកស្រង់ពី៖ Hello គ្រូពេទ្យ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត