ចូលឆ្នាំចិន៣ថ្ងៃ ភ្ញៀវជាតិ-អន្តរជាតិជាង៧ម៉ឺននាក់ ទៅលេងខេត្តកែប
S
Soriya Sou
11 ម៉ោងមុន

ក្រុងកែប៖ ក្នុងឱកាសបុណ្យចូលឆ្នាំចិនរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧-១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ខេត្តកែបទទួលបានភ្ញៀវទេសចរសរុបជាង៧ម៉ឺន២ពាន់នាក់។ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកែប ផ្សាយដោយមន្ទីរព័ត៌មាន នៅព្រឹកថ្ងៃទី២០កុម្ភៈ...។

បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ភ្ញៀវទេសចរដើរលេងនៅខេត្តកែប ក្នុងឆ្នាំនេះមានការកើនឡើងជាង៦ភាគរយ។ ក្នុងចំណោមភ្ញៀវទេសចរជាង៧ម៉ឺននាក់ មានភ្ញៀវជាតិចំនួន៧២៣៤០នាក់ កើនឡើងជាង៦ភាគរយ ខណៈភ្ញៀវអន្តរជាតិចំនួន៥៣៧នាក់ កើនឡើងជាង២៥ភាគរយ។ ពាក់ព័ន្ធនឹងបញ្ហាសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ សោភ័ណ្ឌភាព ជាពិសេសអនាម័យ សុវត្ថិភាពចំណីអាហារ និងតម្លៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន នៅខេត្តកែបឆ្នាំនេះ មានភាពល្អប្រសើរមិនមានកើតបញ្ហាអ្វីគួរឱ្យកត់សម្គាល់ទេ។

ការកើនឡើងនូវចំនួនភ្ញៀវទេសចរនេះ បានបង្ហាញឱ្យឃើញថា វិស័យទេសចរណ៍ខេត្តកែប បន្តមានសន្ទុះកំណើនល្អ និងទាក់ទាញភ្ញៀវមកកម្សាន្តកាន់តែច្រើនឡើង ក្នុងអំឡុងពេលមានពិធីបុណ្យទាននានា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត