ជោគជតារាសី សម្រាប់ថ្ងៃអង្គារទី២០ ខែមករា ឆ្នាំ២០២៦
GiLy
20 មករា 2026 12:00 AM

ហោរាសាស្ដ្រ៖ លោកអ្នកនាងជាទីមេត្រីថ្ងៃនេះ SBM News សូមលើកយកជោគជតារាសីសម្រាប់ថ្ងៃអង្គារ ២កើត ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ដែលមានដូចតទៅ៖

ឆ្នាំជូត៖ (ធាតុទឹក ពង្សទេវតាប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំជូត ថ្ងៃនេះមធ្យម។ ទំនាយទាយថា លោកអ្នកនឹងជួបឧបសគ្គ និងរឿងស្មុគស្មាញដោយអន្លើ ចូលមកយាយី ក្នុងឆាកជីវិត។ ប៉ុន្តែបញ្ហាទាំងនោះក៏អាចនឹងរលាយបាត់អស់ ព្រោះតែចិត្តមេត្តារបស់លោកអ្នក។ បើសម្រាប់រឿងគ្រួសារ និងស្នេហា គឺល្អប្រសើរនឹងគ្នាដោយការចេះយោគយល់គ្នា។

ឆ្នាំឆ្លូវ៖(ធាតុដី ពង្សមនុស្សប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំឆ្លូវ ថ្ងៃនេះល្អបង្កួរ។ ថ្ងៃនេះអស់លោកអ្នកចាប់កាន់ការងារអ្វីច្រើនតែបានផលសម្រេច។ ចំពោះអ្នកធ្វើការងារជាបុគ្គលិក មន្ត្រីរាជការ ក៏នឹងទទួលបានពាក្យពោលសរសើរ ឬលាភសក្ការពីចៅហ្វាយនាយ និងមានឱកាសបានឡើងតំណែងទៀតផង ។ ចំពោះរឿងគ្រួសារ និងស្នេហា មានភាពផ្អែមល្ហែម ត្រជាក់ត្រជុំ។

ឆ្នាំខាល៖ (ធាតុឈើ ពង្សយក្សស្រី) អស់លោកអ្នកដែលកើតឆ្នាំខាល ថ្ងៃនេះរាសីមធ្យម ។ លោកអ្នកនឹងមានអ្នកតាមជួយស្រោចស្រង់ ពេលដែលជួបបញ្ហាលំបាកណាមួយ។ ប៉ុន្តែចូរកុំផ្ដេកផ្ដួលនឹងការជួយរបស់អ្នកដទៃសោះឡើយ តែត្រូវងើបឈរដោយខ្លួនឯងទើបប្រសើរ។​ ចំពោះរឿងគ្រួសារ និងស្នេហា មានភាពផ្អែមល្ហែម យល់ចិត្តគ្នាទៅវិញទៅមក។

ឆ្នាំថោះ៖ (ធាតុឈើ ពង្សមនុស្សស្រី) អស់លោកអ្នកដែលកើតឆ្នាំថោះ ថ្ងៃនេះរាសីឡើងខ្ពស់ត្រដែត។ លោកអ្នកអាចបំពេញការងារទាំងឡាយទាំងពួងបានសម្រេចដូចសេចក្ដីប៉ង បំណងប្រាថ្នា ហើយលទ្ធផលក៏ទទួលបានសមទៅតាមកិច្ចខំប្រឹងប្រែងរបស់លោកអ្នក។ សម្រា​ប់គ្រួសារ និងស្នេហា មានភាពផ្អែមល្ហែម យល់ចិត្តគ្នា ត្រជាក់ត្រជុំ ដូចឃ្មុំកំពុងពេញក្បាលទឹក។

ឆ្នាំរោង៖ (ធាតុមាស ពង្សទេវតាប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំរោង ថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងបានជួបមនុស្សល្អ អ្នកមានបុណ្យសំណាង តាមជួយ តាមជ្រោមជ្រែង ព្រមទាំងផ្ដល់ជាលាភសក្ការ គ្រឿងឥស្សរិយយស ដល់អ្នកផងដែរ។ សម្រាប់ក្នុងរង្វង់គ្រួសារ និងស្នេហា មានតែភាពផ្អែមល្ហែម យល់ចិត្តគ្នាទៅវិញទៅមក។

ឆ្នាំម្សាញ់៖ (ធាតុភ្លើង ពង្សមនុស្សប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំម្សាញ់ រាសីធ្លាក់ចុះ។ លោកអ្នកនឹងទទួលបានដំណឹងអាក្រក់ពីការខាតបង់របស់ទ្រព្យ ដោយសារតែការជឿជាក់លើអ្នកដទៃនាពេលកន្លងៗមក។ ចំពោះរឿងគ្រួសារ និងស្នេហា មានបញ្ហារកាំរកូសច្រើន អាចឈានទៅរកភាពប្រេះស្រាំទៀតផង។ ប៉ុន្តែក៏អាចស្រោចស្រង់បានដោយការចេះយោគយល់គ្នា។​

ឆ្នាំមមី៖ (ធាតុភ្លើង ពង្សទេវតាស្រី) អស់លោកអ្នកដែលកើតក្នុងឆ្នាំមមី ថ្ងៃនេះរាសី មធ្យម។ មានបញ្ហាជាច្រើន ដែលនឹងចូលមកឱ្យលោកអ្នកដោះស្រាយនៅថ្ងៃនេះ។ រាល់កិច្ចការងា ក៏ដូចជាមុខរបរប្រចាំថ្ងៃ របស់អ្នក ជួបនូវរឿងស្មុគស្មាញមួយចំនួន។ លោកអ្នកគប្បីធ្វើចិត្តឱ្យត្រជាក់ ដើម្បីជៀសវាងពីបញ្ហាទាំងអស់នេះ ។ ចំពោះរឿងគ្រួសារ និងស្នេហា គឺមិនមានបញ្ហាអ្វីគួរឱ្យចាត់ថ្នាក់បាននោះទេ។

ឆ្នាំមមែ៖ (ធាតុមាស ពង្សទេវតាស្រី) ថ្ងៃនេះលោកអ្នកដែលកើតឆ្នាំ មមែ រាសី ឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារធំតូច ទាំងឡាយទាំងពួង និងសម្រេចដោយភាពរលូន និងទទួលបានលាភសក្ការច្រើន សមតាមចិត្តប្រាថ្នា។ បើជាអ្នករក​ស៊ី ជំនួញជួញដូរតូចធំ ជិតឆ្ងាយ ក៏នឹងទទួលបានតែភាពជោគជ័យ ដាក់ចុះដុះឡើង ធ្វើឱ្យអ្នកជុំវិញខ្លួនមានមោទកភាពចំពោះអ្នក​។ សម្រាប់រឿងគ្រួសារ និងស្នេហា មានភាពផ្អែមល្ហែម ដូចស្រមោច និងស្ករ។

ឆ្នាំវក៖ (ធាតុដែក ពង្សយក្សប្រុស) លោកអ្នកដែលកើតឆ្នាំ វក រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកអាចប្រកបកិច្ចការងារបានយ៉ាងរលូន និងទទួលលទ្ធផលជាទីគាប់ប្រសើរ។ ការធ្វើដំណើរជិតឆ្ងាយរបស់អស់លោកអ្នក ជួបតែមនុស្សចិត្តបុណ្យតាមជួយថែរក្សា។ ចំពោះរឿងគ្រួសារ និងស្នេហា មានភាពផ្អែមល្ហែម យល់ចិត្តគ្នាទៅវិញទៅមក ។

ឆ្នាំរកា៖ (ធាតុដែក ពង្សយក្សប្រុស) អស់លោកអ្នកដែលកើតឆ្នាំរកា ថ្ងៃនេះរាសីធ្លាក់ចុះ។ លោកអ្នកនឹងជួបរឿងហ្មងសៅក្នុងចិត្តជាច្រើននៅក្នុងរង្វង់កន្លែងការងារ ក៏ដូចជាកន្លែងប្រកបរបររកស៊ី​ ដូចជាត្រូវចៅហ្វាយនាយស្ដីបន្ទោស ឬ​បង់ទ្រព្យសម្បត្តិជាដើម។ គប្បីត្រូវ ធ្វើចិត្តឱ្យនឹងន​កុំទោរទន់ទៅរកភាពអវិជ្ជមាន គិតរឿងល្អៗ ទើបជាដំណោះស្រាយដ៏បប្រសើរ។ ចំពោះរឿងគ្រួសារ និងស្នេហា គឺនឹងគ្មានបញ្ហាអ្វីនោះទេ បើសិនជាចេះអធ្យាស្រ័យឱ្យគ្នា។

ឆ្នាំច៖ (ធាតុដី ពង្សយក្សស្រី) លោកអ្នកដែលកើតឆ្នាំ ច ថ្ងៃនេះរាសី  ល្អបង្គួរ។ ទំនាយទាយថា​ក្នុងថ្ងៃនេះនឹងមានមនុស្សមកពីស្រុកឆ្ងាយនាំលាភសំណាងមកឱ្យលោកអ្នក។ ចូរចាត់ចែងលាភទាំងនោះឱ្យបានប្រសើរ ដូចជាការឱ្យទានជាដើម ទើបចម្រុងចម្រើនទៅថ្ងៃមុខបាន។ ចំពោះរឿងគ្រួសារ និងស្នេហា គឺមានតែភាពផ្អែមល្ហែម យល់ចិត្តគ្នាទៅវិញទៅមក។

ឆ្នាំកុរ៖ (ធាតុទឹក ពង្សមនុស្សស្រី) រាសីរបស់លោកអ្នកដែលកើតឆ្នាំ កុរ ថ្ងៃនេះ ស្ថិតនៅមធ្យម ។ លោកអ្នកអាចបំពេញការងារ ក៏ដូចជារបររកស៊ី ទៅដោយរលូនដូចសព្វមួយដង ហើយទទួលបានលទ្ធផលល្អទៅតាមការខំប្រឹងប្រែង ធ្វើតិចបានតិច ធ្វើច្រើនបានច្រើន។ បើជារឿងគ្រួសារ និងស្នេហា មិនមាននបញ្ហារកាំរកូស ឈ្លោះទាស់ទែងណាមួយឡើយ​៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត