គណបក្សប្រជាជនថៃ ទិតៀនមេដឹកនាំក្រុមបាតុកម្មកម្លាំងរួបរួមជាតិ ចំពោះការញុះញង់ឆន្ទៈជាតិនិយម
N
Nary Vann
29 មិថុនា 2025 03:05 AM

រាជធានីបាងកក៖ គណបក្ស​ប្រជាជន​ថៃ​ បាន​ថ្កោលទោស​ក្រុមរួមផាឡាំងផែនឌីន  ឬប្រែជាខេមរភាសាថា (កម្លាំង​រួបរួមជាតិ) ដែល​បាន​ញុះញង់ឆន្ទៈ​ជាតិ​និយម​ក្នុង​សុន្ទរកថា​របស់​ពួកគេ ដែល​ខ្លួន​ជឿថា ​អាច​ត្រួសត្រាយផ្លូវ​សម្រាប់​រដ្ឋប្រហារ។ បក្សនេះអំពាវនាវឱ្យមានការរំលាយសភា និង​បើក​ផ្លូវ​សម្រាប់​ការ​បោះឆ្នោត​ថ្មី ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ។

គណបក្ស​ប្រជាជន​ថៃ បាន​បង្ហោះ​សារលើគេហទំព័រហ្វេសប៊ុករបស់ខ្លួនថា សុន្ទរកថារបស់មេដឹកនាំមួយចំនួនកំលុងនៃការជួបជុំរបស់ក្រុមរួមផាឡាំងផែនឌីន កាលពីថ្ងៃទី២៨ ខែមិថុនាកន្លងទៅ នៅវិមានជ័យជម្នះ ទាមទារឱ្យលោកស្រីនាយករដ្ឋមន្ត្រី ផែថងថាន ឈិនៈវ័ត ចុះចេញពីតំណែង និងដកការគាំទ្រពីគណបក្សចម្រុះសម្រាប់រាជរដ្ឋាភិបាល មានខ្លឹមសារបើកផ្លូវសម្រាប់រដ្ឋប្រហារ និងញុះញង់ឆន្ទៈជាតិនិយមហួសហេតុ។ គណបក្សនេះ ថ្កោលទោសការធ្វើរដ្ឋប្រហារស្របច្បាប់ ថាជាសកម្មភាពធ្ងន់ធ្ងរប្រឆាំងនឹងរដ្ឋធម្មនុញ្ញ និងប្រព័ន្ធប្រជាធិបតេយ្យ។ គណបក្សនេះ ក៏ជំរុញឱ្យសាធារណជនដែលគាំទ្រការប្រមូលផ្តុំ ដកការគាំទ្ររបស់ពួកគេចំពោះក្រុមនេះ ព្រោះថា មេដឹកនាំមួយចំនួនអាចគាំទ្ររដ្ឋប្រហារ និងជ្រៀតជ្រែកក្នុងនយោបាយតាមរយៈមធ្យោបាយអធិបតេយ្យ។

គណបក្សប្រជាជនថៃ ព្រមានមិនអនុញ្ញាតឱ្យនរណាម្នាក់កេងប្រវ័ញ្ចលើការបរាជ័យរបស់នាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហានយោបាយតាមរយៈមធ្យោបាយគ្មានប្រជាធិបតេយ្យ ដែលអាចធ្វើឱ្យមានវិបត្តិនយោបាយ និងសេដ្ឋកិច្ចបន្ថែមទៀត។ គណបក្សនេះ បញ្ជាក់សាជាថ្មីថា មធ្យោបាយដ៏ល្អបំផុតចេញពីវិបត្តិនយោបាយបច្ចុប្បន្ន គឺការរំលាយ​សភា និង​បើក​ផ្លូវ​សម្រាប់​ការ​បោះឆ្នោត​ថ្មី ការប្រគល់អំណាចជូនប្រជាពលរដ្ឋ ដើម្បីឱ្យអាជ្ញាធរកំពូលរបស់ប្រទេសអាចកំណត់អនាគតរបស់ប្រទេសជាតិដោយខ្លួនឯង សម្រេចចិត្តថា តើមេដឹកនាំ និងរាជរដ្ឋាភិបាលប្រភេទណាដែលពួកគេចង់បាន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត