រដ្ឋមន្ត្រីពាណិជ្ជកម្មជំរុញកសិករពង្រឹងការដាំដុះថ្នាំជក់ ឆ្ពោះទៅរកការនាំចេញ
L
Linda Sorn
09 មេសា 2025 09:30 AM

រាជធានីភ្នំពេញ៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តដល់កសិករដាំដុះផលិតផលថ្នាំជក់នៅខេត្តត្បូងឃ្មុំ និងកំពង់ចាម ឱ្យពង្រឹងការដាំដុះ​ដោយអនុវត្តន៍តាមស្ដង់ដារបច្ចេកទេស​ សំដៅជំរុញឱ្យមានការនាំចេញទៅក្រៅប្រទេសបន្ថែមទៀត…។

លោកស្រី ចម និម្មល ចុះជួបសំណះសំណាលជាមួយប្រជាកសិករ។ រូបភាព៖ ក្រសួងពាណិជ្ជកម្ម
លោកស្រី ចម និម្មល ចុះជួបសំណះសំណាលជាមួយប្រជាកសិករ។ រូបភាព៖ ក្រសួងពាណិជ្ជកម្ម

លោកស្រី ចម និម្មល អំពាវនាវដូច្នេះក្នុងដំណើរទស្សនកិច្ចសិក្សា ស្តីពីការផលិត និងកែច្នៃផលិតផលថ្នាំជក់កម្ពុជាសម្រាប់ការនាំចេញ នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ​ កាលពីថ្ងៃទី៨មេសា។ លោកស្រីបានចុះទៅជួបសំណះសំណាលជាមួយប្រជាកសិករជាអ្នកដាំដុះថ្នាំជក់ផ្ទាល់ ក៏ដូចជាចុះត្រួតពិនិត្យពីរបៀបនៃការដាំដុះ ដែលគ្រប់គ្រង និងដឹកនាំដោយលោកបេនចាមីន ស៊ើលីទី Benjamin Cerletti អគ្គនាយកក្រុមហ៊ុន JTI កម្ពុជា។ ក្នុងឱកាសនោះ លោកស្រីបានណែនាំឱ្យប្រជាកសិករ អាជីវករ និងម្ចាស់ឡសម្ងួតទាំងអស់រួមគ្នាផលិត និងអនុវត្តស្របតាមស្ដង់ដារបច្ចេកទេសដែលបានកំណត់ និងជំរុញឱ្យប្រើប្រាស់បច្ចេកវិទ្យាក្នុងការផលិតថ្នាំជក់កម្ពុជា សម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ។

 ប្រជាកសិករចូលរូមក្នុងកម្មវិធីសំណះសំណាល។ រូបភាព៖ ក្រសួងពាណិជ្ជកម្ម
 ប្រជាកសិករចូលរូមក្នុងកម្មវិធីសំណះសំណាល។ រូបភាព៖ ក្រសួងពាណិជ្ជកម្ម

លោកស្រីសង្កត់ធ្ងន់ថា៖«ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ និងវិស័យឯកជន ត្រូវបន្តសហការគ្នារកវិធីសាស្ដ្រឱ្យកាន់តែមានប្រសិទ្ធភាពជាសំឡេងមួយ ជាយុទ្ធសាស្ត្រមួយ ជាផែនការសកម្មភាពមួយ សហការគ្នាជាធ្លុងមួយ បង្កើតជាកម្លាំងសរុប ដើម្បីយើងអាចធានាបានតម្លៃ ធានាគុណភាព ធានាបរិមាណបង្កើនការផ្គត់ផ្គង់ក្នុងស្រុក ពង្រឹង និងពង្រីកទៅទីផ្សារនាំចេញ»។ គួរបញ្ជាក់ថា បច្ចុប្បន្នផលិតផលថ្នាំជក់ មានក្រុមហ៊ុន JTI ជាអ្នកធ្វើការកែច្នៃ វេចខ្ចប់ និងនាំចេញទៅលក់នៅទីផ្សារអន្តរជាតិ ពិសេសទីផ្សារប្រទេសជប៉ុន៕

លោកស្រី ចម និម្មល ចុះជួបសំណះសំណាលជាមួយប្រជាកសិករ។ រូបភាព៖ ក្រសួងពាណិជ្ជកម្ម
លោកស្រី ចម និម្មល ចុះជួបសំណះសំណាលជាមួយប្រជាកសិករ។ រូបភាព៖ ក្រសួងពាណិជ្ជកម្ម
រូបភាព៖ ក្រសួងពាណិជ្ជកម្ម
រូបភាព៖ ក្រសួងពាណិជ្ជកម្ម
រូបភាព៖ ក្រសួងពាណិជ្ជកម្ម
រូបភាព៖ ក្រសួងពាណិជ្ជកម្ម
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត