រដ្ឋមន្ត្រីកសិកម្ម ប្រាប់មន្ត្រីអូស្ត្រាលីឱ្យពិនិត្យលើការផ្ដល់កម្ចីដល់កសិករកម្ពុជា
L
Linda Sorn
03 កុម្ភៈ 2025 08:30 AM

រាជធានីភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា នៅព្រឹកថ្ងៃចន្ទទី៣ ខែកុម្ភៈនេះ បានស្នើឱ្យមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) ពិនិត្យលទ្ធភាពមកវិនិយោគលើការផ្ដល់កម្ចី ឬអភិវឌ្ឍគម្រោងនានានៃសហគមន៍កសិកម្មទំនើបកម្ពុជា…។

លោក ឌិត ទីណា និងលោកស្រី វេនឌី អ៊ុំប៊ឺហ្គឺ (Wendy Umberger) 
លោក ឌិត ទីណា និងលោកស្រី វេនឌី អ៊ុំប៊ឺហ្គឺ (Wendy Umberger) 

លោក ឌិត ទីណា លើកឡើងដូច្នេះក្នុងជំនួបសម្ដែងការគួរសមជាមួយ លោកស្រី វេនឌី អ៊ុំប៊ឺហ្គឺ នាយក​ប្រតិបត្តិនៃមជ្ឈមណ្ឌលអូស្ត្រាលី សម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR)។ ក្នុងជំនួបនោះ លោករដ្ឋមន្ត្រីប្រាប់ទៅលោកស្រី វេនឌី អ៊ុំប៊ឺហ្គឺ អំពីសហគមន៍កសិកម្មទំនើបនៅកម្ពុជា ថាជាគោលនយោបាយមួយដែលទទួលបានអាទិភាពពីរាជរដ្ឋាភិបាល អាចកាត់បន្ថយថ្លៃដើម ផលិតតាមតម្រូវការទីផ្សារ និងមានប្រសិទ្ធភាពសេដ្ឋកិច្ច។ ក្នុងន័យនេះ លោករដ្ឋមន្ត្រី ក៏បានស្នើឱ្យលោកស្រី វេនឌី អ៊ុំប៊ឺហ្គឺ ពិនិត្យលទ្ធភាពចូលរួមវិនិយោគលើការផ្ដល់កម្ចីឱ្យប្រជាកសិករកម្ពុជា ធ្វើកសិកម្មទំនើប ជាពិសេសជាមួយនឹងអត្រាការប្រាក់ទាប។ មួយវិញទៀត លោកក៏ចង់ឱ្យ ACIAR ធ្វើការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ឬផ្សាភ្ជាប់គម្រោងនានា ជួយដល់សហគមន៍កសិកម្មទំនើបផងដែរ។ 

បន្ថែមលើនេះ លោកបានបញ្ជាក់ផងដែរថា កម្ពុជាតែងតែបើកទ្វារស្វាគមន៍រាល់អ្នកវិនិយោគទាំងហ្លាយណាដែលមានបំណងវិនិយោគលើវិស័យកសិកម្ម ក្នុងការផលិតធាតុចូលកសិកម្ម ចំណីសត្វគ្រប់ប្រភេទ ការវិនិយោគលើថាមពល ដើម្បីអាចជួយកាត់បន្ថយថ្លៃដើមរបស់ប្រជាកសិករ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត