ជោគជតារាសី សម្រាប់ថ្ងៃពុធទី០១ ខែមករា ឆ្នាំ២០២៥
GiLy
01 មករា 2025 12:00 AM

ហោរាសាស្ដ្រ៖ លោកអ្នកនាងជាទីមេត្រីថ្ងៃនេះ SBM N​ews សូមលើកយកជោគជតារាសីសម្រាប់ថ្ងៃពុធ ​៣កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ដែលមានដូចតទៅ៖

ឆ្នាំជូត៖ (ធាតុទឹក ពង្សទេវតាប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំជូត ថ្ងៃនេះ ឡើងខ្ពស់ត្រដែត ។ លោកអ្នកអាចប្រកបកិច្ចការងារប្រចាំថ្ងៃដោយក្ដីសប្បាយរីករាយ ព្រោះតែអ្វីដែលលោកអ្នកប៉ងប្រាថ្នាជាយូរមកហើយនោះ នឹងទទួលបានដូចបំណង។ សម្រាប់រឿងគ្រួសារ និងស្នេហា មានភាពត្រជាក់ត្រជុំ ដូចទឹកអម្រឹត ។

ឆ្នាំឆ្លូវ៖(ធាតុដី ពង្សមនុស្សប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំឆ្លូវ ថ្ងៃនេះ ធ្លាក់ចុះ។ ដាច់ខាតកុំជឿតាមពាក្យអូសទាញរបស់អ្នកដទៃ ហើយ​កុំនាំអ្នកមិនដែលស្គាល់ចូលផ្ទះក្រែងមានក្ដីអន្តរាយ។ បើជាអ្នករកស៊ី អាចនឹងប្រឈមមុខនឹងការចាញ់បោកគេ ខាតបង់ប្រាក់កាស ឈានទៅដល់បែកបាក់គ្រួសារ ប្រពន្ធកូន​ព្រោះតែភាពឆេវឆាវ ម៉ួម៉ៅមួយពេលខ្លី។ រឿងស្នេហានិងគ្រួសារ ត្រូវមានការអត់ធ្មត់ឱ្យបានខ្ពស់។

ឆ្នាំខាល៖ (ធាតុឈើ ពង្សយក្សស្រី) អស់លោកអ្នកដែលកើតឆ្នាំខាល ថ្ងៃនេះរាសីមធ្យម។ រាល់កិច្ចការងារប្រចាំថ្ងៃទាំងឡាយ នឹងប្រព្រឹត្តិទៅរលូនធម្មតា គ្រាន់តែមិនទទួលបានលទ្ធផលដូចការរំពឹងទុក។ ចំពោះរឿងគ្រួសារ និងស្នេហា មិនមានបញ្ហារកាំរកូសណាមួយឡើយ។

ឆ្នាំថោះ៖ (ធាតុឈើ ពង្សមនុស្សស្រី) អស់លោកអ្នកដែលកើតឆ្នាំ ថោះ ថ្ងៃនេះរាសី ល្អបង្គួរ​​។ រាល់ការធ្វើដំណើរទៅទីជិតទីឆ្ងាយ និងប្រកបតែសេចក្ដីសុខសប្បាយ ហើយកិច្ចការងារទាំងឡាយក៏សម្រេចទៅយ៉ាងរលូនដែរ។ ចំពោះស្នេហា និងគ្រួសារ មានភាពចុះសម្រុង យល់ចិត្តគ្នាទៅវិញទៅមក។

ឆ្នាំរោង៖ (ធាតុមាស ពង្សទេវតាប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំរោង ថ្ងៃនេះ ឡើងខ្ពស់ត្រដែត ។ ថ្ងៃនេះលោកអ្នកអាចនឹងមានសំណាងជាលាភសក្ការ និងដំណែងថ្មី ឱកាសថ្មី នៅក្នុងការងារ ក៏ដូចជារបររកស៊ី។ ត្រូវចេះធ្វើទានជាមួយអ្នកក្រខ្សត់ ដើម្បីឱ្យបុណ្យកុសល កាន់តែមាន ជួយចម្រុងចម្រើនអ្នកនៅថ្ងៃអនាគត។ ចំពោះគ្រួសារ និងស្នេហា មានផ្អែមល្ហែម ត្រជាក់ត្រជុំ ដូចទឹកអង្គបំពង់ខ្ចី។

ឆ្នាំម្សាញ់៖ (ធាតុភ្លើង ពង្សមនុស្សប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំម្សាញ់ ឡើងខ្ពស់ត្រដែត ។ លោកអ្នកនឹងមានអ្នកតាមជួយជ្រោមជ្រែងទាំងការងារ និងរបររកស៊ី ។ ប្រកបការណ៍អ្វីក៏សម្រេច ដាក់ចុះដុះឡើង និងសមប្រកបទៅតាមសេចក្ដីប្រាថ្នារបស់អ្នក។ ចំពោះរឿងគ្រួសារ និងស្នេហា មានតែភាពផ្អែមល្ហែម ​យល់ចិត្តគ្នាទៅវិញទៅមក។

ឆ្នាំមមី៖ (ធាតុភ្លើង ពង្សទេវតាស្រី) អស់លោកអ្នកដែលកើតក្នុងឆ្នាំមមី ថ្ងៃនេះរាសី ឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកអាចនឹងមានដំណឹងល្អពីគម្រោងអ្វីមួយរបស់អ្នក ដែលធ្លាប់បានគិតទុកមកជាយូរ។ បើជាអ្នកធ្វើការជាបុគ្គលិក មន្ត្រីរាជការ នឹងទទួលបានការស្ញប់ស្ញែង ក៏ដូចជាអំណោយពីសំណាក់ចៅហ្វាយនាយ។ ឯរឿងគ្រួសារ និងស្នេហា ជួបតែភាពរីករាយ និងផ្អែមល្ហែមជានិច្ច។

ឆ្នាំមមែ៖ (ធាតុមាស ពង្សទេវតាស្រី) ថ្ងៃនេះលោកអ្នកដែលកើតឆ្នាំ មមែ រាសី ធ្លាក់ចុះ។ លោកអ្នកអាចនឹងមានភាពល្អក់កករ ឬជម្លោះនៅក្នុងរង្វង់ការងារ ហើយអាចនឹងនាំឱ្យបាត់បង់ការងារធ្វើទៀតផង។​សម្រាប់អ្នករកស៊ី អាចនឹងស្ងាត់បាត់អតិថិជន ហើយធ្ងន់ជាងនេះអាចនឹងត្រូវបង់ទ្រព្យទៀតផង។ ដូច្នេះត្រូវប្រុងប្រយ័ត្ន ហាមចាយវាយខុសខ្ទង់ និងហាមបង់ប្រាក់កក់ផ្សេងៗ។ ចំពោះរឿងគ្រួសារ និងស្នេហា អាចនឹងមានរឿងរកាំរកូសបន្តិចបន្តួច។

ឆ្នាំវក៖ (ធាតុដែក ពង្សយក្សប្រុស) លោកអ្នកដែលកើតឆ្នាំ វក រាសី ឡើងខ្ពស់​ ។ លោកអ្នកអាចនឹងថ្លាចិត្ត ថ្លាគំនិត គិតអ្វីក៏ចេញ ធ្វើអ្វីក៏សម្រេច ហើយជាពិសេសលោកអ្នកអាចនឹងមានឱកាសបានទទួលការងារថ្មី ចំណូលច្រើនសមនឹងចិត្តប្រាថ្នា។ ចំពោះរឿងគ្រួសារ និងស្នេហា នឹងកាន់តែមានភាពផ្អែមល្ហែម ល្អូកល្អិន​ដូចស្រមោចនិងស្ក។

ឆ្នាំរកា៖ (ធាតុដែក ពង្សយក្សប្រុស)អស់លោកអ្នកដែលកើតឆ្នាំរកា ថ្ងៃនេះរាសី ធ្លាក់ចុះ ។ លោកអ្នកនឹងមានអារម្មណ៍តានតឹងខ្លាំងនៅក្នុងកិច្ចការងារប្រចាំថ្ងៃ ហើយនឹងប្រឈមមុខនឹងការបាត់បង់ការងារ ដោយសារការមិនពេញចិត្តពីចៅហ្វាយនាយ។ ចំពោះរឿងគ្រួសារ និងស្នេហា នឹងមានភាពរកាំរកូស ឈ្លោះទាស់ទែង អាចនឹងឈានទៅរកភាពប្រេះស្រាំ តែអ្វីគ្រប់យ៉ាងនឹងល្អប្រសើរឡើងវិញ បើសិនចេះអត់ឱនឱ្យគ្នា។

ឆ្នាំច៖ (ធាតុដី ពង្សយក្សស្រី) លោកអ្នកដែលកើតឆ្នាំ ច ថ្ងៃនេះរាសី មធ្យម។ រាល់កិច្ចការងារទាំងឡាយរបស់អស់លោកអ្នកថ្ងៃនេះ នឹងប្រព្រឹត្តិទៅជាធម្មតា មិនមានបញ្ហាចោទឡើយ។​សម្រាប់អ្នកប្រកបរបររកស៊ី អាចនឹងទទួលបានប្រាក់ចំណូលតិចតួច​​​តែមិនថ្វីទេ ព្រោះនៅក្នុងគ្រួសារ មានតែភាពសប្បាយរីក ហើយស្នេហាទៀតសោត ក៏ផ្អែមល្ហែមដូចស្រមោចនិងស្ករ។

ឆ្នាំកុរ៖ (ធាតុទឹក ពង្សមនុស្សស្រី) រាសីរបស់លោកអ្នកដែលកើតឆ្នាំ កុរ ថ្ងៃនេះ ឡើងខ្ពស់ត្រដែត ។ លោកនឹងទួលបានដំណឹងល្អពីការងារថ្មី ដែលជាការងារក្នុងក្ដីប្រាថ្នា គួរចាប់ឱកាសនេះឱ្យជាប់ព្រោះអាចនឹងមានឥទ្ធិពលខ្លាំងទៅអនាគតរបស់អ្នក។ ចំពោះរឿងគ្រួសារ និងស្នេហា​​ មានតែភាពផ្អែមល្ហែម យល់ចិត្តគ្នាទៅវិញទៅមក៕   

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត