ជោគជតារាសីសម្រាប់ថ្ងៃ ពុធ ទី២៩ ខែឧសភា ឆ្នាំ២០២៤
GiLy
29 ឧសភា 2024 12:00 AM

លោកអ្នកនាងជាទីមេត្រីថ្ងៃនេះ SBM News សូមលើកយកជោគជតារាសីសម្រាប់ថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំរោង​​ ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ដែលមានដូចតទៅ៖

ឆ្នាំជូត៖ (ធាតុទឹក ពង្សទេវតាប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំជូត ថ្ងៃនេះ ឡើងខ្ពស់ត្រដែត ។ លោកអ្នកនឹងទទួលបានលាភសក្ការច្រើនពីលទ្ធផលការងារ ក៏ដូចជាមុខរបរប្រចាំថ្ងៃ។ តែថ្ងៃនេះហាមដើរឆ្ងាយ ឬជួបជុំគ្នាច្រើន ប្រយ័ត្ននាំទុក្ខដាក់ខ្លួន។ ចំពោះរឿងគ្រួសារ និងស្នេហា មានតែភាពផ្អែមល្ហែមដូចស្រមោចនិងស្ករ។  

ឆ្នាំឆ្លូវ៖ (ធាតុដី ពង្សមនុស្សប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំឆ្លូវ ថ្ងៃនេះ ឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារតូចធំទាំងប៉ុន្មាន នឹងត្រូវសម្រេចបានដូចដែលចិត្តប្រាថ្នា។ ថ្ងៃនេះលោកអ្នកអាចនឹងត្រូវចៅហ្វាយនាយ ពោលសរសើរ ឬអាចផ្ដល់ជាឋានៈ ស័ក្ដិយស ទៀតផង។ បើជាអ្នករកស៊ី នឹងមានលុយកាក់ហូរចូលមិនដាច់ អាចនឹងមានអ្នកតាមជួយជ្រោមជ្រែងគ្រប់ពេលវេលា​។ ចំពោះរឿងស្នេហា និងគ្រួសារ មានភាពស្និទ្ធស្នាល និងយល់ចិត្តគ្នាទៅវិញទៅមក ។  

ឆ្នាំខាល៖ (ធាតុឈើ ពង្សយក្សស្រី) អស់លោកអ្នកដែលកើតឆ្នាំខាល ថ្ងៃនេះរាសី ធ្លាក់ចុះ។ លោកអ្នកនឹងមានឧបសគ្គជាច្រើនមករាំងស្ទះក្នុងជីវិត ក៏ដូចជាកិច្ចការងារប្រចាំថ្ងៃជាដើម​។ ហាមជឿតាមពាក្យលួងលោម​អូសទាញឱ្យប្រព្រឹត្តអ្វីមួយ និងហាមដាច់ខាតទោរទន់ អាណិតអ្នកដទៃដែលមិនមែនជាសមាជិកគ្រួសារ បងប្អូន សាច់ញាតិ។ ចំពោះរឿងគ្រួសារ និងស្នេហា សូមមានការអត់ឱនគ្នាឱ្យបានច្រើន។  

ឆ្នាំថោះ៖ (ធាតុឈើ ពង្សមនុស្សស្រី) អស់លោកអ្នកដែលកើតឆ្នាំ ថោះ ថ្ងៃនេះរាសី ឡើងខ្ពស់ត្រដែត ​​។ មានមនុស្សជាច្រើន នឹងតាមជូនអំណោយដល់អ្នក ហើយអាចនឹងមានលាភធំ ដូចជាការផ្ដល់ជូនតួនាទី ស័ក្ដិយស​ ជាដើម។ បើជាអ្នករកស៊ី អាចនឹងមានឈ្មួញធំណាម្នាក់ មកបបួលបណ្ដាក់ទុនទៀតផង ។ ចំពោះរឿងស្នេហា និងគ្រួសារ មានភាពផ្អែមល្ហែម ត្រជាក់ត្រជុំ ដូចទឹកអង្គបំពង់ខ្ចី។  

ឆ្នាំរោង៖ (ធាតុមាស ពង្សទេវតាប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំរោង ថ្ងៃនេះ ឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារទាំងឡាយ ក៏ដូចជាផែនការជីវិតរបស់អស់លោកអ្នក នឹងប្រព្រឹត្តិទៅយ៉ាងរលូន ដោយមានជំនួយធំនៅពីក្រោយខ្នង ថ្ងៃនេះលោកអ្នកគិតអ្វីក៏បានសម្រេច ដាក់ចុះដុះឡើង លុយកាក់ហូរចូលដូចទឹកបាក់ទំនប់។ តែហាមដើរលេងផឹកស៊ី ភ្លេចផ្ទះសម្បែង ប្រយ័ត្នសប្បាយក្លាយជាទុក្ខ។ ចំពោះរឿងគ្រួសារ និងស្នេហា មានតែភាពសប្បាយរីករាយ យល់ចិត្តគ្នាទៅវិញទៅមក។  

ឆ្នាំម្សាញ់៖ (ធាតុភ្លើង ពង្សមនុស្សប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំម្សាញ់ ធ្លាក់ចុះ។​​ បើអស់លោកអ្នក ជាអ្នករកស៊ី ធ្វើជំនួញជួញដូរ អាចនឹងត្រូវអន្តរាយទ្រព្យសម្បត្តិ ដោយសារតែភាពចចេសរឹងរូសរបស់អ្នក។ ហើយបើជាអ្នកធ្វើការ ជាបុគ្គលិកមន្ត្រីរាជការ ក៏អាចនឹងប្រឈមមុខនឹងបញ្ហាជាច្រើន ដូចជាការជាន់ពន្លិច ពីសំណាក់ក្រុមការងារ ដូច្នេះមុននឹងធ្វើអ្វីត្រូវចេះគិតមុខក្រោយ​។ ចំពោះគ្រួសារ និងស្នេហា មានតែភាពល្អក់កករ មិនចុះសម្រុង ហើយអាចឈានទៅដល់បែកបាក់គ្នាទៀតផង ។  

ឆ្នាំមមី៖ (ធាតុភ្លើង ពង្សទេវតាស្រី) អស់លោកអ្នកដែលកើតក្នុងឆ្នាំមមី ថ្ងៃនេះរាសី ធ្លាក់ចុះ។ លោកអ្នកអាចនឹងត្រូវ បានគេមើលងាយជាន់ឈ្លី​ រហូតធ្វើឱ្យបាក់ទឹកចិត្តចាប់ការងារអ្វីមិនបានសម្រេច ដូច្នេះគប្បីត្រូវតែធ្វើចិត្តឱ្យរឹងមាំ កុំស្ដាប់ពាក្យអ្នកដទៃខ្លាំងពេក និងកុំចង់ដឹងរឿងគេខ្លាំងពេក។ សម្រាប់រឿងស្នេហា និងគ្រួសារ មិនមានរឿងរកាំរកូសឡើយ បើសិនចេះយោគយល់គ្នានោះ។  

ឆ្នាំមមែ៖ (ធាតុមាស ពង្សទេវតាស្រី) ថ្ងៃនេះលោកអ្នកដែលកើតឆ្នាំ មមែ រាសី ធ្លាក់ចុះ ។ ថ្ងៃនេះគួរប្រយ័ត្នហាមដើរឆ្ងាយចោលផ្ទះសម្បែង ប្រយ័ត្នកូនចៅកុំឱ្យចេញក្រៅពេលយប់ព្រលប់ ហាមឱ្យនរណាម្នាក់ខ្ចីលុយកាក់ ក្រៅតែអំពីសមាជិកគ្រួសារ ហាមបង់ប្រាក់កក់ផ្សេងៗ។ ចំពោះអ្នករកស៊ីឬធ្វើការ អាចនឹងមានឧបសគ្គខ្លះមកបៀតបៀន។ សម្រាប់រឿងគ្រួសារ និងស្នេហា នឹងមានរឿងរកាំរកូសតិចតួច មើលមុខគ្នាមិនចំ ដូច្នេះចូរអត់ឱនឱ្យគ្នាឱ្យបានច្រើន។  

ឆ្នាំវក៖ (ធាតុដែក ពង្សយក្សប្រុស) លោកអ្នកដែលកើតឆ្នាំ វក រាសី មធ្យម​។ រាល់កិច្ចការងារ រកស៊ី ទាំងឡាយរបស់អ្នកថ្ងៃនេះ អាចប្រព្រឹត្តិទៅជាធម្មតា គ្រាន់តែមិនសូវទទួលបានលទ្ធផលល្អ។ សម្រាប់រឿងគ្រួសារ និងស្នេហា មិនមានរឿងរកាំរកូសណាមួយឡើយ។  

ឆ្នាំរកា៖ (ធាតុដែក ពង្សយក្សប្រុស)អស់លោកអ្នកដែលកើតឆ្នាំរកា ថ្ងៃនេះរាសី ល្អបង្គួរ។ លោកអ្នកនឹងមានលាភសក្ការតិចតួចចូលក្នុងជីវិត តែបើមាននរណាម្នាក់មកនិយាយថា នឹងមានលាភធំចង់ជូនអ្នកនោះ គប្បីត្រូវគិតសិន នឹងចាំមើលថា​គេឱ្យយើងធ្វើអ្វីខ្លះ បើសិនជាត្រូវបង់លុយកាក់ជាមុននោះ សូមកុំប្រថុយដាច់ខាត ប្រយ័ត្នទឹកភ្នែកជូតក្បាលជង្គង់។ បើជារឿងគ្រួសារ និងស្នេហា មានភាពផ្អែមល្ហែម ដូចស្រមោចនិងស្ករ។  

ឆ្នាំច៖ (ធាតុដី ពង្សយក្សស្រី) លោកអ្នកដែលកើតឆ្នាំ ច ថ្ងៃនេះរាសីស្ថិតនៅ ឡើងខ្ពស់ត្រដែត។ ថ្ងៃនេះគ្រាប់តែបើកភ្នែកឡើងពីដំណេក ក៏មានគេមកប្រាប់រឿងល្អបាត់ទៅហើយ អាចជារឿងទាក់ទង និងការងារ ក៏ដូចជារបររកស៊ីជាដើម។ លោកអ្នកនឹងមានលាភ មានសំណាង បានជួបមនុស្សល្អៗ ចាំជួយជ្រោមជ្រែង និងយកអាសាជានិច្ច។ ចំពោះរឿងគ្រួសារ និងស្នេហា មានភាពផ្អែនល្ហែម ល្អូកល្អិន ដូចទឹកអង្គបំពង់ខ្ចី។  

ឆ្នាំកុរ៖ (ធាតុទឹក ពង្សមនុស្សស្រី) រាសីរបស់លោកអ្នកដែលកើតឆ្នាំ កុរ ថ្ងៃនេះ ធ្លាក់ចុះ។ លោកអ្នកអាចនឹងជួបគ្រោះអន្តរាយ ប្រសិនបើដើរឆ្ងាយ មិនគិតផ្ទះសម្បែង ត្រូវប្រញាប់រូតរះ លើកដៃសំពះ និងជូនទានទៅឪពុកម្ដាយ ដើម្បីលើករាសី បើពុំដូច្នោះទេ ទាំងការងារ និងរបររកស៊ី ជួបតែឧបសគ្គឥតស្រាន្តឡើយ។ សម្រាប់គ្រួសារ និងស្នេហា មានរឿងរកាំរកូសច្រើន រហូតក្លាយជារឿងធំដុំ និងឈានទៅរកភាពប្រេះស្រាំទៀតផង។ ដូច្នេះ! សូមយោគយល់គ្នាឱ្យបានខ្ពស់៕   

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត