អាជ្ញាធរជាតិប្រយុទ្ធជំងឺអេដស៍ក្រើនរំឭកពីការចម្លងក្នុងថ្ងៃក្តីស្រឡាញ់ ស្របពេលចំនួនអ្នកឆ្លងកាន់តែកើនឡើង
ហ៊ែល កំសាន
14 កុម្ភៈ 2024 08:00 AM

រាជធានីភ្នំពេញ៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅថ្ងៃទី១៣ ខែកុម្ភៈ បានចេញសេចក្តីអំពាវនាវ ដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនភាគច្រើន ដែលបានយកថ្ងៃទី១៤ ខែកុម្ភៈទិវានៃសេចក្តីស្រឡាញ់ ទៅជាពេលបង្ហាញនូវសេចក្តីស្នេហា ឬអាចឈានដល់មានសកម្មភាពរួមភេទ ដែលទង្វើនេះគឺប្រាសចាកនូវប្រពៃណី ទំនៀមទម្លាប់ខ្មែរ ជាពិសេសវានឹងផ្តល់ភាពងាយស្រួលក្នុងការចម្លងមេរោគដ៍ ខណៈការឆ្លងរីករាលដាលមេរោគនេះនៅកំពុងបន្តកើនឡើងនៅកម្ពុជា។

រូបតំណាង។ ប្រភព៖ Internet
រូបតំណាង។ ប្រភព៖ Internet

ការដាក់ចេញនូវការអំពាវនាវខាងលើធ្វើឡើងក្រោយពេលដែលអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរកឃើញថា នៅឆ្នាំ២០២៣ មានមនុស្សប្រមាណ៧៦០០០នាក់ កំពុងផ្ទុកមេរោគអេដស៍ និងអ្នកឆ្លងមេរោគអេដស៍ថ្មីមានប្រមាណ១៤០០នាក់ នៅក្នុងមួយឆ្នាំ ឬប្រមាណ៤នាក់នៅក្នុងមួយថ្ងៃ ហើយក្នុងចំណោមអ្នកឆ្លងមេរោគអេដស៍ថ្មីប្រមាណ៤២ភាគរយ គឺជាយុវវ័យដែលមានអាយុចម្លោះពី១៥ទៅ២៤ឆ្នាំ។

រូបតំណាង។ ប្រភព៖ Internet
រូបតំណាង។ ប្រភព៖ Internet

ក្នុងន័យអំពាវនាវខាងលើ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍  ណែនាំដល់យុវជនទាំងអស់ត្រូវប្រើប្រាស់ «ទិវានៃក្តីស្រឡាញ់» ទៅជាការស្រឡាញ់ខ្លួនឯង គ្រួសារ បងប្អូន ញាតិមិត្ត ប្រទេសជាតិ និងវប្បធម៌ប្រពៃណីដូនតាខ្មែរដ៏ល្អផូរផង់ ជាពិសេសដើម្បីរួមគ្នាក្នុងការកាត់បន្ថយការឆ្លងមេរោគអេដស៍នៅកម្ពុជា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត