
វិភាគដោយលោក អាន រត្ន័ច័ន្ទបូរី ជាទីប្រឹក្សាផ្នែកហិរញ្ញវត្ថុ
ការជួញដូរកាលពីថ្ងៃសុក្រ S&P500 បានបិទក្នុងតម្លៃខ្ពស់ដោយកើនឡើង 2.24%, Nasdaq បានកើនឡើង 1.64% ហើយ DJIA បានកើនឡើង 2.51% ដោយសារទីផ្សារកំពុងសម្លឹងមើលការចរចារវាងរុស្ស៊ី និងអ៊ុយក្រែន។
ចុងសប្តាហ៍នេះមានភាពតានតឹងកាន់តែខ្លាំង សម្រាប់បញ្ហាភូមិសាស្ត្រនយោបាយ កិច្ចប្រជុំនៅ Belarus ត្រូវបានច្រានចោល ហើយនឹងរៀបចំនៅកន្លែងផ្សេងទៀត។ ទីតាំងប្រេង និងឧស្ម័នធម្មជាតិរបស់អ៊ុយក្រែនត្រូវបានវាយប្រហារ ខណៈទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ីត្រូវបានដាក់ជាបន្តបន្ទាប់។
ប្រទេសនៅអឺរ៉ុប និងអាម៉េរិកបានបិទដែនអាកាសរបស់ពួកគេប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ ក្រុមហ៊ុនអាកាសចរណ៍ Aeroflot ដែលជាក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសរុស្ស៊ី បានប្រកាសលុបចោលជើងហោះហើរទាំងអស់ទៅកាន់បណ្តាប្រទេសអឺរ៉ុប។
ប្រទេសរុស្ស៊ីត្រូវបានបណ្តេញចេញពីប្រព័ន្ធទូទាត់ SWIFT ដើម្បីការពារប្រទេសរុស្ស៊ីពីការភ្ជាប់ប្រព័ន្ធធនាគារជាអន្តរជាតិ ហើយរូបិយបណ្ណរបស់រុស្ស៊ីមានការធ្លាក់ចុះខ្លាំងធៀបនឹងប្រាក់ដុល្លារ។
អ្វីដែលសំខាន់បំផុតនោះគឺថា ប្រធានាធិបតីរុស្ស៊ីបានដាក់នូវអាវុធនុយក្លេអ៊ែរក្នុងកម្រិតបញ្ជាខ្ពស់ ដែលសហរដ្ឋអាម៉េរិកបាននិយាយថា លោកប្រធានាធិបតីរុស្ស៊ី លោក Putin កំពុងបង្កើននូវភាពតានតឹងនៃសង្រ្គាមជាមួយនឹង វោហាសាស្ត្រដ៏គ្រោះថ្នាក់បំផុត។
VIX កំពុងជួញដូរក្នុងតម្លៃ 27 ពិន្ទុបង្ហាញថាស្ថានភាពទីផ្សារនៅតែមិនច្បាស់លាស់ និងការភ័យខ្លាច។
ប្រសិនបើភាពតានតឹង ព្រមទាំងសង្គ្រាមនៅតែរីករាលដាលបន្ត ហានិភ័យនៃទីផ្សារភាគហ៊ុន សន្ទស្សន៍ហ៊ុន និងប្រេង នឹងមានការធ្លាក់ចុះ រីឯ ចំណាប់អារម្មណ៍ទៅលើទ្រព្យសកម្មសុវត្ថិភាពដូចជាមាស នឹងមានការកើនឡើង។
បងប្អូនអាចធ្វើការទិញនូវតម្លៃហាងឆេងមាសនៅ 1900
កំណត់ការកាត់ប្រាក់ខាតនៅ 1885
កំណត់ការកាត់ប្រាក់ចំនេញនៅ 1930
សូមចុចលើតំណភ្ជាប់ខាងក្រោម និងផ្ដល់ព័ត៌មានទំនាក់ទំនងរបស់លោកអ្នក ដើម្បីទទួលបានឱកាសវិនិយោគ និងការប្រឹក្សាយោបល់ដោយឥតគិតថ្លៃពីអ្នកជំនាញនៃក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទឈានមុខគេនៅកម្ពុជា!
Click here to learn more about this article
គេហទំព័រក្រុមហ៊ុន៖ www.goldenfxlink.com
ទំព័រ Facebook ក្រុមហ៊ុន៖ Golden FX Link Capital Co., Ltd.
ទូរសព្ទទំនាក់ទំនង៖ ០២៣ ២២ ៦៦៦៦
កំណត់ចំណាំ៖
ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ឯ.ក. បានខិតខំប្រឹងប្រែងធានាភាពសុក្រិត្យនិងពេញលេញនៃរបាយការណ៍ស្រាវជ្រាវនេះ។ ទោះជាយ៉ាងណាក៏ដោយ ដោយហេតុថាទីផ្សារអាចមានការផ្លាស់ប្ដូរគ្រប់ពេលវេលា ក្រុមហ៊ុននិងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់យើងមិនធានានូវភាពពេញលេញនិងភាពសុក្រិត្យឡើយ។ព័ត៌មាននេះគឺសម្រាប់តែជាឯកសារយោងតែប៉ុណ្ណោះ។ គ្មានបុគ្គលណាម្នាក់អាចយកព័ត៌មានស្តីពីការជួញដូររូបិយបណ្ណបរទេស លោហៈធាតុមានតម្លៃ និងផលិតផលហិរញ្ញវត្ថុទាំងនេះក្នុងនាមជាក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ឯ.ក. ដើម្បីផ្តល់ជាតម្លៃទីផ្សារ ការ ផ្តល់យោបល់ ការស្ទង់មតិ និងការទាក់ទាញវិនិយោគឡើយ។ អតិថិជនត្រូវយល់ដឹងអំពីហានិភ័យដែលពាក់ព័ន្ធនឹងការវិនិយោគ ភាពប្រែប្រួលនៃទីផ្សារវិនិយោគ និងហានិភ័យនៃការបាត់បង់អាចមានទំហំធំ។ អតិថិជនត្រូវពិចារណាដោយប្រុងប្រយ័ត្នទៅលើស្ថានភាពហិរញ្ញវត្ថុ និងគោលបំណងវិនិយោគដើម្បីសម្រេចទិសដៅវិនិយោគ និងជ្រើសរើសប្រភេទផលិតផលវិនិយោគដែលសមស្របបំផុតសម្រាប់ការយល់ដឹងរបស់ខ្លួន។


