តម្លៃប្រេងមានការកើនឡើងដោយសារតែភាពតានតឹងនៃស្ថានភាពភូមិសាស្ត្រនយោបាយនៅបន្តស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់
ភូមិន្ទ
23 កុម្ភៈ 2022 08:27 AM

វិភាគដោយលោក​៖ ញឹម កុសល​ ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុនហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល

នៅក្នុងដើមសប្តាហ៍នេះ តម្លៃប្រេងត្រូវបានជួញដូរក្នុងសន្ទុះនៃការកើនឡើង ពីតម្លៃទាបនៃតម្លៃ ៨៩ដុល្លារក្នុង ១បារ៉ែល ទៅតម្លៃខ្ពស់នៃថ្ងៃអង្គារក្នុងតម្លៃ ៩៤.៨៨ ដុល្លារ និងបានបិទការជួញដូរក្នុងតម្លៃទាបនៃវគ្គក្នុងតម្លៃ ៩១.៥០ដុល្លារក្នុង ១បារ៉ែល ដោយសារតែលោកប្រធានាធិបតី Joe Biden ហាក់ព្យាយាមមិនចង់ឱ្យទណ្ឌកម្មដ៏តឹងតែងបំផុតកើតឡើង ប្រឆាំងទៅនឹងប្រទេសរុស្ស៊ី ស្របពេលដែលកិច្ចចរចារជុំវិញបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់ជិតជាងទៅដល់លទ្ធផល ដែលធ្វើឱ្យទីផ្សារថាមពលរបស់ពិភពលោកមានការធូរស្រាលបន្តិច។

សន្ទុះកើនឡើងដ៏ខ្លាំងបាននាំតម្លៃប្រេងទៅកាន់តម្លៃខ្ពស់នៃថ្ងៃអង្គារ ក្នុងការសាកល្បងនូវតម្លៃខ្ពស់ប្រចាំសប្តាហ៍ បន្ទាប់ពី លោកប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចុះហត្ថលេខាលើបទបញ្ជាមួយ ដើម្បីបញ្ជូននូវអ្វីដែលលោកហៅថា "កងកម្លាំងរក្សាសន្តិភាព" ទៅកាន់តំបន់ដាច់ស្រយាលពីរនៃអ៊ុយក្រែន។ លោក Biden បានប្រកាសថា ពួកគេនឹងដាក់ទណ្ឌកម្មបន្ថែមទៀតលើប្រទេសរុស្ស៊ីដោយការអនុវត្តទណ្ឌកម្មលើបំណុលអធិបតេយ្យភាពរបស់រុស្ស៊ី។

ទំនោរនៃការជួញដូរនៃតម្លៃប្រេងនៅតែបន្តស្ថិតក្នុងភាពមិនច្បាស់លាស់ ដោយសារលទ្ធភាពនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។ អ្នកការទូតអឺរ៉ុប និងរុស្ស៊ីបានព្រមព្រៀងគ្នាថាការចរចាអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់បានឈានដល់ទីបញ្ចប់។ នេះនឹងជាសញ្ញាថាមានសក្តានុពលក្នុងការបន្ធូរបន្ថយសម្រាប់ទីផ្សារថាមពលពិភពលោក ប្រសិនបើភាគីនានាអាច យល់ព្រមដោះស្រាយភាពខុសគ្នាចុងក្រោយ។

ការស្ដារឡើងវិញនូវផលិតកម្មប្រេងរបស់អ៊ីរ៉ង់ទៅកាន់ទីផ្សារពិភពលោក នឹងជួយបន្ធូរបន្ថយភាពតឹងតែង នៅពេលដែល OPEC និងសម្ព័ន្ធមិត្តរបស់ខ្លួនតស៊ូដើម្បីសម្រេចបាននូវគោលដៅទិន្នផលរបស់ខ្លួន ដែលមិនតាមតម្រូវការកើនឡើង។

ទោះជាយ៉ាងណាក៏ដោយ ទីផ្សារប្រេងបានស្ថិតនៅលើគែមអស់ជាច្រើនសប្តាហ៍ ខណៈពេលដែលការកើនឡើង និងធ្លាក់ចុះនៅក្នុងការប្រឈមមុខគ្នារវាងការទូតដ៏ច្របូកច្របល់នៃលោកខាងលិច និងទីក្រុងម៉ូស្គូ។ ភាពតានតឹងគឺជាសូចនាករដ៏សំខាន់ដែលជាកត្តាជំរុញដល់ការកើនឡើងតម្លៃប្រេង។

បន្ថែមពីលើនេះ សេចក្តីថ្លែងការណ៍របស់សេតវិមានបានចេញផ្សាយបន្ទាប់ពីសុន្ទរកថារបស់លោក Putin បានគូសបញ្ជាក់ថា ប្រធានាធិបតីអាម៉េរិក Joe Biden បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដើម្បីឆ្លើយតបទៅនឹងសកម្មភាពរបស់លោក Putin ។ បញ្ហាជាមួយសម្ព័ន្ធមិត្ត និងដៃគូក្នុងការឆ្លើយតបទៅនឹង "ការឈ្លានពានរបស់រុស្ស៊ីបន្ថែមទៀតលើអ៊ុយក្រែន" ។

មេដឹកនាំនៃប្រទេសបារាំង ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ ព្រមទាំងប្រធានាធិបតី Biden ក៏បានស្វែងរកការអំពាវនាវ និងដំណើរទស្សនកិច្ចជាបន្តបន្ទាប់ ដើម្បីបញ្ចុះបញ្ចូលលោក Putin  ឱ្យដកខ្លួនចេញពីការឈ្លានពាន បន្ទាប់ពីលោកបានប្រមូលកងទ័ពរហូតដល់ ១៩០,០០០ នាក់នៅតាមព្រំដែនរួមរបស់រុស្ស៊ីជាមួយអ៊ុយក្រែន។

សម្រាប់សប្តាហ៍នេះ៖ ការជួញដូរប្រេងស្ថិតក្នុងចន្លោះ ៩០ដុល្លារ - ១០០ដុល្លារ ក្នុងមួយបារ៉ែលឈប់ខាតបង់នៅ

គេហទំព័រក្រុមហ៊ុន៖www.goldenfxlink.com

ទំព័រ Facebook ក្រុមហ៊ុន៖Golden FX Link Capital Co., Ltd.

ទូរសព្ទទំនាក់ទំនង៖០២៣ ២២ ៦៦៦៦

កំណត់ចំណាំ៖

ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ឯ.ក. បានខិតខំប្រឹងប្រែងធានាភាពសុក្រិត្យនិងពេញលេញនៃរបាយការណ៍ស្រាវជ្រាវនេះ។ ទោះជាយ៉ាងណាក៏ដោយ ដោយហេតុថាទីផ្សារអាចមានការផ្លាស់ប្ដូរគ្រប់ពេលវេលា ក្រុមហ៊ុននិងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់យើងមិនធានានូវភាពពេញលេញនិងភាពសុក្រិត្យឡើយ។ព័ត៌មាននេះគឺសម្រាប់តែជាឯកសារយោងតែប៉ុណ្ណោះ។ គ្មានបុគ្គលណាម្នាក់អាចយកព័ត៌មានស្តីពីការជួញដូររូបិយបណ្ណបរទេស លោហៈធាតុមានតម្លៃ និងផលិតផលហិរញ្ញវត្ថុទាំងនេះក្នុងនាមជាក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ឯ.ក. ដើម្បីផ្តល់ជាតម្លៃទីផ្សារ ការ ផ្តល់យោបល់ ការស្ទង់មតិ និងការទាក់ទាញវិនិយោគឡើយ។ អតិថិជនត្រូវយល់ដឹងអំពីហានិភ័យដែលពាក់ព័ន្ធនឹងការវិនិយោគ ភាពប្រែប្រួលនៃទីផ្សារវិនិយោគ និងហានិភ័យនៃការបាត់បង់អាចមានទំហំធំ។ អតិថិជនត្រូវពិចារណាដោយប្រុងប្រយ័ត្នទៅលើស្ថានភាពហិរញ្ញវត្ថុ និងគោលបំណងវិនិយោគដើម្បីសម្រេចទិសដៅវិនិយោគ និងជ្រើសរើសប្រភេទផលិតផលវិនិយោគដែលសមស្របបំផុតសម្រាប់ការយល់ដឹងរបស់ខ្លួន។

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត