
វិភាគដោយលោក អាន រត្ន័ច័ន្ទបូរី ជាទីប្រឹក្សាផ្នែកហិរញ្ញវត្ថុ
តម្លៃហាងឆេងមាសមានការប្រែប្រួលរហូតដល់២១ដុល្លារក្នុងមួយអោន ក្នុងចន្លោះ ១៨៨៧ ទៅ ១៩០៨ វិនិយោគិនគ្រប់រូបកំពុងរង់ចាំមើលអំពីសកម្មភាពនៃជម្លោះព្រំដែនទ្វេភាគ្គី អ៊ុយក្រែននិង រុស្ស៊ី ជាមួយនិងកិច្ចប្រជុំដ៏ធំមួយរវាងថ្នាក់ដឹកនាំប្រទេសធំៗទាំងពីររូបគឺសហរដ្ឋអាម៉េរិក(Joe Biden) និងរុស្ស៊ី (Vladimir Putin) នៅពេលដែលទីផ្សាររុស្ស៊ី អ៊ុយក្រែន និងពិភពលោកបានបើកឡើងវិញនៅថ្ងៃអង្គារ អ្នកវិនិយោគបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ថ្ងៃដ៏ច្របូកច្របល់មួយ ខណៈដែលលោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើងពីវិបត្តិដែលលោកខាងលិចព្រួយបារម្ភអាចនឹងវិវត្តទៅជាជម្លោះដ៏ធំមួយ។
ប្រធានាធិបតីរុស្ស៊ីបានទទួលស្គាល់តំបន់ពីរដាច់ដោយឡែកពីគ្នានៅភាគខាងកើតអ៊ុយក្រែនគឺ Donetsk និង Luhansk ជារដ្ឋស្វយ័តនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ដ៏វែងមួយ ហើយបានកំណត់អ៊ុយក្រែនជាផ្នែកសំខាន់នៃប្រវត្តិសាស្ត្ររុស្ស៊ី។ បន្ទាប់ពីពិភាក្សាជាមួយមេដឹកនាំគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោក Josep Borrell រដ្ឋមន្ត្រីការបរទេសអង់គ្លេស Liz Truss បានប្រកាសនៅលើ Twitter ថា "យើងបានយល់ព្រម (ចក្រភពអង់គ្លេស) និងសហភាពអឺរ៉ុប (EU) នឹងសម្របសម្រួលដើម្បីដាក់ទណ្ឌកម្មយ៉ាងឆាប់រហ័សប្រឆាំងនឹងរបបផ្តាច់ការរបស់ពូទីន ។
បងប្ឬូនអាចធ្វើការទិញនូវតម្លៃហាងឆេងមាសនៅ 1888 & 1865
កំណត់ការកាត់ប្រាក់ខាតនៅ 1853
កំណត់ការកាត់ប្រាក់ចំនេញនៅ 1930
សូមចុចលើតំណភ្ជាប់ខាងក្រោម និងផ្ដល់ព័ត៌មានទំនាក់ទំនងរបស់លោកអ្នក ដើម្បីទទួលបានឱកាសវិនិយោគ និងការប្រឹក្សាយោបល់ដោយឥតគិតថ្លៃពីអ្នកជំនាញនៃក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទឈានមុខគេនៅកម្ពុជា!
Click here to learn more about this article
គេហទំព័រក្រុមហ៊ុន៖ www.goldenfxlink.com
ទំព័រ Facebook ក្រុមហ៊ុន៖ Golden FX Link Capital Co., Ltd.
ទូរសព្ទទំនាក់ទំនង៖ ០២៣ ២២ ៦៦៦៦
កំណត់ចំណាំ៖
ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ឯ.ក. បានខិតខំប្រឹងប្រែងធានាភាពសុក្រិត្យនិងពេញលេញនៃរបាយការណ៍ស្រាវជ្រាវនេះ។ ទោះជាយ៉ាងណាក៏ដោយ ដោយហេតុថាទីផ្សារអាចមានការផ្លាស់ប្ដូរគ្រប់ពេលវេលា ក្រុមហ៊ុននិងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់យើងមិនធានានូវភាពពេញលេញនិងភាពសុក្រិត្យឡើយ។ព័ត៌មាននេះគឺសម្រាប់តែជាឯកសារយោងតែប៉ុណ្ណោះ។ គ្មានបុគ្គលណាម្នាក់អាចយកព័ត៌មានស្តីពីការជួញដូររូបិយបណ្ណបរទេស លោហៈធាតុមានតម្លៃ និងផលិតផលហិរញ្ញវត្ថុទាំងនេះក្នុងនាមជាក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ឯ.ក. ដើម្បីផ្តល់ជាតម្លៃទីផ្សារ ការ ផ្តល់យោបល់ ការស្ទង់មតិ និងការទាក់ទាញវិនិយោគឡើយ។ អតិថិជនត្រូវយល់ដឹងអំពីហានិភ័យដែលពាក់ព័ន្ធនឹងការវិនិយោគ ភាពប្រែប្រួលនៃទីផ្សារវិនិយោគ និងហានិភ័យនៃការបាត់បង់អាចមានទំហំធំ។ អតិថិជនត្រូវពិចារណាដោយប្រុងប្រយ័ត្នទៅលើស្ថានភាពហិរញ្ញវត្ថុ និងគោលបំណងវិនិយោគដើម្បីសម្រេចទិសដៅវិនិយោគ និងជ្រើសរើសប្រភេទផលិតផលវិនិយោគដែលសមស្របបំផុតសម្រាប់ការយល់ដឹងរបស់ខ្លួន។


